benhviennamsaigon.com
icon close

យកដុំសាច់មហារីកនៅដៃស្បូនទំហំធំខ្លាំងរាដាលចេញពីប្រហោងពោះ

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 20/11/2023
  • eye295

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUNG DUONG

ឯកទេសផ្នែកវះកាត់ទូទៅ

មហារីកពោះវៀនធំ គឺជាមួយក្នុងចំណោមមហារីកនៃប្រព័ន្ធរំលាយអាហារដែលមានអត្រាឆ្លងរាលដាល និងរាលត្បាតខ្ពស់។ ដុំសាច់មហារីកអាចលេចឡើងនៅគ្រប់តំបន់នៃពោះវៀនធំ ដូចជា៖ ពោះវៀនធំដំបន់ចាប់ផ្តើម ពោះវៀនធំ និងផ្លូវបង្គន់ហើយវាមានទំនោរចូលលុកលុយ និងរាលត្បាតទៅកាន់សរីរាង្គផ្សេងៗ ដូចជា ថ្លើម សួត ស្បូន ខួរក្បាល និងឆ្អឹង។ល។

ថ្មីនេះអ្នកជម្ងឺ M.K (អាយុ63ឆ្នាំ មកពីប្រទេសកម្ពុជា) មានប្រវត្តិជំងឺដុំសាច់មហារីកនៅ ពោះវៀនធំដំបន់ចាប់ផ្តើម បន្ទាប់ពីបានឆ្លងកាត់ការព្យាបាលដោយគីមីបីដង អ្នកជម្ងឺត្រូវបានចូលមន្ទីរពេទ្យជាមួយនឹងរោគសញ្ញា អស់កម្លាំង រាកជាបន្តបន្ទាប់ ជំងឺខ្វះឈាម មានទឹកដក់ស្រោមសួតទាំងពីរផ្នែក និងទឹកដក់ក្នុងពោះច្រើន ដែលបណ្តាលឲ្យសភាពសុខភាពរបស់អ្នកជម្ងឺទន់ខ្សោយយ៉ាងខ្លាំង។

យកដុំសាច់មហារីកនៅដៃស្បូនទំហំធំខ្លាំងរាដាលចេញពីប្រហោងពោះ

1689 1 1

បន្ទាប់ពីពិនិត្យរោគ ធ្វើតេស្តឈាមនិងថត CT Scan តំបន់ពោះ អ្នកជម្ងឺត្រូវបានវិនិច្ឆ័យថា៖ ដុំសាច់នៅស្បូនសង្ស័យថាជាដុំសាច់មហារីកដែលបានរាលដាលមកពីពោះវៀនធំដំបន់ចាប់ផ្តើម។ ដុំសាច់មានទំហំធំយ៉ាងខ្លាំង — ដុំសាច់រាលដាលមកស្បូនមានទំហំប្រហែល 30×30cm ខណៈដែលដុំសាច់នៅពោះវៀនធំដំបន់ចាប់ផ្តើមមានទំហំប្រហែល 7×8cm ជាប់ជាមួយអង្គងារផ្សេងៗនៅក្នុងពោះ មានសក្ដានុពលរាលដាលទៅកាន់អង្គងារផ្សេងទៀត។

បន្ទាប់ពីរយៈពេលនៃការព្យាបាលដើម្បីកែលម្អស្ថានភាពរាងកាយអ្នកជំងឺត្រូវបានរៀបចំមុនពេលវះកាត់។

ក្រុមគ្រូពេទ្យវះកាត់មហារីករួម៖ លោកអនុបណ្ឌិត វេជ្ជបណ្ឌិត I Nguyen Trung Đuong និង លោកអនុបណ្ឌិត វេជ្ជបណ្ឌិត I Mai Van Dung បានសហការជាមួយក្រុមគ្រូពេទ្យថ្នាំសណ្តំ និងស្តារនីតិសម្បទា ដើម្បីអនុវត្តន៍ការវះកាត់យកដុំសាច់យក្សចេញពីរាងកាយអ្នកជម្ងឺ K។ អ្នកជម្ងឺត្រូវបានវះកាត់ដកចេញទាំងស្រុងនូវដុំសាច់ ហើយជាមួយគ្នានោះក្រុមវេជ្ជបណ្ឌិតក៏បានធ្វើការចាក់បូមដកទឹកចេញពីជាស្រោមសួតផងដែរ។បន្ទាប់ពីវះកាត់ប្រហែល 3ម៉ោង ដុំសាច់ទាំងមូលត្រូវបានយកចេញពីពោះអ្នកជម្ងឺជាស្ថាពរ។ ដុំសាច់នេះមានដើមកំណើតពីក្នុងពោះ ហើយបានរាលដាលមកដល់ស្បូនដោយមានទំងន់ប្រហែល 10 គីឡូក្រាម។

1689 hinhwweb 1

លោកអនុបណ្ឌិត វេជ្ជបណ្ឌិត I Nguyễn Trung Đương – អនុប្រធាននាយកដ្ឋានវះកាត់ទូទៅ បានបញ្ជាក់ថា ការលំបាកបំផុតនៃករណីវះកាត់នេះគឺ អ្នកជម្ងឺមានជំងឺផ្នែកបេះដូងជាមូលដ្ឋានដូចជា ជំងឺរីកសរសៃឈាមបេះដូង និងជំងឺលើសឈាមដោយមិនមានមូលហេតុ បន្ថែមលើសភាពខ្សោយនៃរាងកាយ។ ដូច្នេះ អត្រាហានិភ័យនៃជីវិតនៅលើការវះកាត់គឺខ្ពស់ណាស់។ ជាមួយនឹងនេះដុំសាច់មានទំហំធំនិងបានរាលដាលចូលក្នុងសរីរាង្គជាច្រើនប៉ះពាល់និងជាប់ជាមួយអវយវៈនៅក្នុងពោះក៏បានបង្កឲ្យក្រុមវះកាត់ប្រឈមមុខនឹងការលំបាកយ៉ាងច្រើនផងដែរ។

បន្ទាប់ពីវះកាត់សុខភាពអ្នកជម្ងឺមានស្ថិរភាពអាចញាំអាហានិងនិយាយបានធម្មតាវិញការព្យាបាលជំងឺមហារីករាលដាលទៅកាន់ស្បូនដុំសាច់អាក្រក់នៅពោះវៀនធំដំបន់ចាប់ផ្តើមត្រូវការរួមបញ្ចូលវិធីព្យាបាលជាច្រើនផ្នែកជាមួយគ្នា។ បន្ទាប់ពីវះកាត់អ្នកជម្ងឺត្រូវបន្តទទួលការព្យាបាលដោយគីមីសាស្ត្រដើម្បីបំបាត់កោសិកាមហារីកដែលនៅសល់ឲ្យអស់ទាំងស្រុង។

ជំងឺមហារីកពោះវៀនធំ ប្រសិនបើមិនត្រូវបានរកឃើញឲ្យទាន់ពេលវេលា អាចបណ្ដាលឲ្យកោសិកាមហារីកលូតលាស់យ៉ាងលឿន ហើយរាលដាលទៅកាន់សរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ គោលបំណងនៃការព្យាបាលមហារីកដែលបានរាលដាល គឺដើម្បីបន្ថយការឈឺចាប់ បន្ថយរោគសញ្ញា និងពន្យារពេលអាយុជីវិតរបស់អ្នកជម្ងឺ។ ក្នុងចំណោមនោះ ការវះកាត់គឺជាវិធីសាស្ត្រព្យាបាលសំខាន់មួយនៅក្នុងគោលការណ៍ព្យាបាលចម្រុះ ដើម្បីបំបាត់មហារីកឲ្យអស់សព្វ គាំទ្រសុខភាព បង្កើនគុណភាពជីវិត និងបន្ថែមអាយុកាលសម្រាប់អ្នកជម្ងឺមហារីក។

ដោយសារតែការគ្រប់គ្រងបានល្អលើបច្ចេកទេសវះកាត់ដែលមានកម្រិតភាពស្មុគស្មាញខ្ពស់ — ការកាត់យកជោគជ័យនូវដុំសាច់មហារីកនៅផ្នែកពោះវៀនធំដំបន់ចាប់ផ្តើមដែលបានរាលដាលនិងចម្លងទៅដល់ស្បូន — វេជ្ជបណ្ឌិតនៃផ្នែកវះកាត់ទូទៅ នៃមន្ទីរពេទ្យNam Sai Gon បានបើកឱកាសថ្មីសម្រាប់ជីវិតនិងពន្យារអាយុកាលសម្រាប់អ្នកជម្ងឺជំងឺមហារីកពោះវៀនធំក្នុងដំណាក់កាលចុងក្រោយ។

វេជ្ជបណ្ឌិត Duong បានផ្តល់អនុសាសន៍ឱ្យធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ ដោយពិសេសការធ្វើអន្តរាគមន៍មើលក្រពះ និងពោះវៀនធំដើម្បីរកឃើញមុននិងការពារជំងឺមហារីកក្នុងប្រព័ន្ធរំលាយអាហារ ជាពិសេសចំពោះមនុស្សដែលមានអាយុលើសពី ៤០ ឆ្នាំ។ គួរយកចិត្តទុកដាក់ចំពោះរោគសញ្ញាមិនប្រក្រតី ដែលអាចជាសញ្ញាបង្ហាញពីមហារីកពោះវៀនធំដូចជា៖ ការរំខានក្នុងការរំលាយអាហារដែលបន្តយូរ ការស្រក់ទម្ងន់ដោយគ្មានហេតុផលទៅបង្គន់មានឈាម ភាពនឿយហត់ និងភាពអស់កម្លាំង។

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 14:06 27/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ