benhviennamsaigon.com
Hotline 24/7: 1800 6767 St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUNG DUONG

អនុប្រធានផ្នែកវះកាត់ទូទៅ

ណែនាំ

អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី II NGUYEN TRUNG DUONG មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការវះកាត់ និងព្យាបាលជម្ងឺវះកាត់នៅមន្ទីរពេទ្យធំៗដូចជា មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញ មន្ទីរពេទ្យ Cho Ray និងមន្ទីរពេទ្យ Binh Dan។

វេជ្ជបណ្ឌិតមានភាពខ្លាំងក្នុងការវះកាត់ប្រព័ន្ធរំលាយអាហារផ្នែកខាងលើ និងខាងក្រោម ការវះកាត់ផ្លូវបង្គន់ ពោះវៀនធំ ថ្លើម លំពែង ប្រមាត់ ដុំសាច់ក្រពេញទីរ៉ូអ៊ីត ក្រពេញទឹកដោះ និងក្លនលូន។ លើសពីនេះទៀត វេជ្ជបណ្ឌិតវះកាត់សរសៃប្រសាទស៊ីមផេទិចខាងទ្រូង ដើម្បីព្យាបាលការបែកញើសដៃ។

បញ្ចប់ការសិក្សា វេជ្ជបណ្ឌិតទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញជា វេជ្ជបណ្ឌិតអន្តរទិស ផ្នែកវះកាត់ និងបញ្ចប់កម្មវិធី ឯកទេសកំរិត I និង II​ បន្តចូលរួមវគ្គបណ្តុះបណ្តាលវះកាត់ជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស​ បច្ចុប្បន្ន វេជ្ជបណ្ឌិត NGUYEN TRUNG DUONGកាន់តំណែងជា អនុប្រធានផ្នែកវះកាត់ទូទៅ នៅ មន្ទីរពេទ្យ Nam Sai Gon។

ឯកទេស(ជំនាញ)

ឯកទេសផ្នែកវះកាត់ទូទៅ

ទីស្នាក់ការ

នាយកដ្ឋានផ្នែកវះកាត់ទូទៅម – ឆ្អឹងខ្នង មន្ទីរពេទ្យ Nam Sai Gon។

វិស័យឯកទេស

  • វះកាត់ប្រព័ន្ធរំលាយអាហារខាងលើ៖ វះកាត់មហារីកក្រពះ និងបំពង់អាហារ។
  • វះកាត់ប្រព័ន្ធរំលាយអាហារខាងក្រោម៖ វះកាត់ព្យាបាលមហារីកពោះវៀនធំ–ផ្លូវបង្គន់។
  • វះកាត់ផ្លូវបង្គន់–ពោះវៀន៖ កាត់ឬដូងបាត តាមវិធីធម្មតា និងវិធី Longo, ព្យាបាលរលាករន្ធគូថ។
  • វះកាត់ថ្លើម លំពែង លំពែង
  • វះកាត់ផ្លូវទឹកប្រមាត់៖ អ៊ិនដូស្កូបក្រួស និងក្រួសក្នុងថង់ទឹកប្រមាត់។
  • វះកាត់ក្រលៀន និងជញ្ជាំងពោះ។
  • វះកាត់ដុំសាច់ក្រពេញទីរ៉ូអ៊ីត។
  • វះកាត់ក្រពេញទឹកដោះ។
  • ជំងឺប្រព័ន្ធប្រសាទស៊ីមផេទិចខាងទ្រូង៖ ព្យាបាលបែកញើសដៃ។

បទពិសោធន៍

បទពិសោធន៍

បទពិសោធន៍ជាង 8​ ឆ្នាំ។

សញ្ញាបត្រផ្នែកវិជ្ជាជីវៈ

សញ្ញាបត្រផ្នែកវិជ្ជាជីវៈ
  • វេជ្ជបណ្ឌិតអន្តរទិស – ថេស្សាវេជ្ជសាស្ត្រ – វេជ្ជបណ្ឌិតឯកទេស I – វេជ្ជបណ្ឌិតឯកទេស II ផ្នែកវះកាត់ សាកលវិទ្យាល័យវេជ្ជសាស្ត្រ​​ DAI HOC Y DUOC ទីក្រុងហូជីមិញ។
  • វិញ្ញាបនបត្រវះកាត់អេនដូស្កូប។
  • វះកាត់ព្យាបាលជំងឺឬដួងបាតដោយប្រើម៉ាស៊ីនដេរចុច (Stapled Hemorrhoidectomy)។

ដំណើរការងារ

ដំណើរការងារ
  • 2016 ​– 2019៖ បម្រើការងារនៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញ និង មន្ទីរពេទ្យ Cho Ray។
  • 2019 – 2020៖ មន្ទីរពេទ្យ Binh Dan។
  • 2020 – ដល់ពេលបច្ចុប្បន្ន៖ អនុប្រធានផ្នែកវះកាត់ទូទៅ, មន្ទីរពេទ្យ Nam Sai Gon។

Tin tức liên quan

ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ កក់ថ្ងៃពិនិត្យសុខភាព កក់ថ្ងៃពិនិត្យសុខភាព