benhviennamsaigon.com
icon close

ការប្តូរសន្លាក់ឆ្អឹងត្រគាកសរុប – ជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់អ្នកដែលមានជំងឺពុករលួយក្បាលត្រគាក

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 22/08/2023
  • eye1,622

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី I SON TAN NGOC

ផ្នែកឆ្អឹង។

ជំងឺពុកក្បាលត្រគាករបស់លោក V.K.H (អាយុ 48 ឆ្នាំ Tien Giang) ត្រូវបានព្យាបាលជោគជ័យនិងទទួលបានចលនាឡើងវិញនៅមន្ទីរ​ Nam Sai Gon ។

ជំងឺគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើថ្នាំបំបាត់ការឈឺចាប់

ចាប់តាំងពីពេលអ្នកជំងឺមានរោគសញ្ញាឈឺចាប់ត្រគាក (អាយុ 48ឆ្នាំ Tien Giang) លោកតែងតែជាអតិថិជនស្មោះសម្រាប់ហាងលក់ថ្នាំ ជាញឹកញាប់លោកតែងតែទៅទិញថ្នាំបំបាត់ការឈឺចាប់ និងថ្នាំព្យាបាលជំងឺសន្លាក់ឆ្អឹងមកផឹកខ្លូនជារឿយៗ។ ទោះជាយ៉ាងណាការឈឺចាប់មិនបានថយចុះទេទោះបីជាលោកបានសាកថ្នាំជាច្រើនប្រភេទក្តី។ ដោយសារភ័យខ្លាចផលវិបាកនិងហានិភ័យនៃការមិនអាចដើរបានបន្ទាប់ពីវះកាត់ លោកបានពន្យារពេលមិនទទួលការពិនិត្យជាប្រចាំ រហូតដល់ពេលការឈឺចាប់កើនឡើង ហើយសមត្ថភាពក្នុងការធ្វើចលនាត្រូវបានប៉ះពាល់ ទើបអ្នកជំងឺបានសម្រេចចិត្តទៅពិនិត្យ និងទទួលការព្យាបាលនៅនាយកដ្ឋានឆ្អឹង និងសន្លាក់ នៃមន្ទីរពេទ្យ Nam Sai Gon

thay khop hang toan phan 04 1

តាមរយៈការពិនិត្យនិងការធ្វើតេស្តវេជ្ជបណ្ឌិតផ្នែកឆ្អឹងបានធ្វើរោគវិនិច្ឆ័យថានេះជាករណីនៃជំងឺពុករលួយក្បាលត្រគាក។ ដើម្បីជួយឱ្យអ្នកជំងឺបំបាត់ការឈឺចាប់ហើយអាចដើរនិងសកម្មភាពធម្មតាបានឆាប់ការវះកាត់ប្តូរត្រគាកទាំងមូលគឺជាការចាំបាច់

thay khop hang toan phan 02 1 1

ការប្តូរត្រគាកសរុប - ដំណោះស្រាយត្រឹមត្រូវសម្រាប់ស្ថានភាពរបស់អ្នកជំងឺ

វេជ្ជបណ្ឌិត ឯកទេសទី I Son Tan Ngoc ដែលជាវេជ្ជបណ្ឌិតព្យាបាលផ្ទាល់អ្នកជំងឺ H បាននិយាយថា៖ ការវះកាត់ប្តូរសន្លាក់ត្រគាកសិប្បនិម្មិត (អាចជាប្តូរផ្នែកម្ខាងឬប្តូរទាំងស្រុង) គឺជាវិធីវះកាត់ឆ្អឹងដែលផ្នែកសន្លាក់ត្រគាកបានខូចឬរងរបួស ត្រូវបានជំនួសដោយសន្លាក់សិប្បនិម្មិតដើម្បីជួយឱ្យអ្នកជំងឺអាចធ្វើចលនាបានវិញ។ ការវះកាត់នេះអាចអនុវត្តតាមផ្លូវវះនៅខាងមុខ មុខចំហៀង ឬខាងក្រោយដោយកាត់សាច់ដុំ និងស្រទាប់ជាលិកាផ្ទៃក្នុងជុំវិញសន្លាក់ត្រគាក ដើម្បីចូលទៅដល់ត្រគាក។
អត្ថប្រយោជន៍នៃការវះកាត់នេះរួមមាន៖ ផ្លូវវះតូច មិនរំខានច្រើនដល់ជាលិកាជុំវិញសន្លាក់ ពេលវេលាវះកាត់ខ្លី មានភាពត្រឹមត្រូវខ្ពស់ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ កាត់បន្ថយពេលព្យាបាល និងចំណាយតិច។ សន្លាក់បន្ទាប់ពីការប្តូរមានភាពរឹងមាំ ងាយស្រួលក្នុងការហាត់ស្ដារសមត្ថភាព និងអាចត្រលប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃបានលឿន។
បច្ចុប្បន្ននេះសម្រាប់ករណីជំងឺពុកសន្លាក់ត្រគាកខូចធ្ងន់ (ជំងឺថយសន្លាក់ត្រគាក) ជំងឺរលាកសន្លាក់ប្រភេទរ៉ូម៉ាតុអុយដ៍នៅត្រគាក ស្លាប់ឈាមផ្គត់ផ្គង់ក្បាលឆ្អឹងត្រគាក ឬ របួសបាក់ក្បាលឆ្អឹងត្រគាក ការវះកាត់ប្តូរសន្លាក់ត្រគាកសិប្បនិម្មិត នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺ។

គ្រួសាររបស់អ្នកជំងឺ H ចែករំលែកថា៖ ខ្ញុំពេញចិត្តនឹងគុណភាពនៃការថែទាំព្យាបាលនៅមន្ទីរពេទ្យNam Sai Gon ពេលខ្ញុំឬពីការវះកាត់មានការភ័យខ្លាចជាខ្លាំង ដូច្នេះខ្ញុំបន្តលេបថ្នាំជាយូរមកហើយ។ ប្រសិនបើខ្ញុំដឹងថាការវះកាត់នេះងាយស្រួល ហើយការជាសះស្បើយលឿនយ៉ាងបែបនេះ គ្រួសារខ្ញុំនិងខ្ញុំនឹងសម្រេចចិត្តលឿនជាងនេះជៀសវាងការពិបាក់អស់រយៈពេលយ៉ាងយូរ ទទួលលេបថ្នាំគ្រប់ប្រភេទ ខាតពេលវេលា និងថវិកាដោយមិនឃើញលទ្ធផល។

បីថ្ងៃក្រោយការវះកាត់អ្នកជម្ងឺHបានធូរស្បើយឡើងវិញ ហើយដើរដោយសេរីជាមួយនឹងឧបករណ៍ជំនួយ ដើរបានស្រួលដោយគ្មានការឈឺចាប់ ឬពិបាកដូចមុនការវះកាត់។

thay khop hang toan phan 03 1 1

ជំងឺពុករលួយក្បាលឆ្អឹងត្រគាក — ជាជំងឺមួយដែលមិនអាចមើលរំលងបានឡើយ

ជំងឺពុករលួយក្បាលឆ្អឹងត្រគាកគឺជាផលវិបាកធ្ងន់ធ្ងរមួយនៃជំងឺទាក់ទងនឹងឆ្អឹងភ្លៅ ដែលអាចកើតឡើងដោយសាររបួស ឬមិនមែនដោយរបួសក៏ដោយ។ ដូច្នេះបើទោះបីត្រូវបានរកឃើញឆាប់ និងព្យាបាលដោយថ្នាំ ឬធ្វើវះកាត់បណ្តុះសាច់ដុំក៏ដោយ ការព្យាបាលទាំងនោះមិនអាចមាមប្រសិទ្ធភាពបានទេ ពីព្រោះកោសិកាឆ្អឹង និងសន្លាក់នៅក្បាលឆ្អឹងភ្លៅ ត្រូវបានស្លាប់ទាំងស្រុងដោយសារតែការខ្វះឈាមផ្គត់ផ្គង់។
លទ្ធផលចុងក្រោយនៃជំងឺនេះគឺ រលាកសន្លាក់រ៉ាំរ៉ៃដែលមិនឆ្លើយតបនឹងថ្នាំ ការលាន់ ឬរលួយនៃក្បាលឆ្អឹងត្រគាក និងបញ្ចប់ដោយភាពពិការភាព (មិនអាចចល័តសន្លាក់បានទៀត)។ វេជ្ជបណ្ឌិត Ngocបានបន្ថែមថា៖ ការរកឃើញជំងឺឆាប់និងការព្យាបាលដោយវិធីវះកាត់ – ជាពិសេសការវះកាត់ប្តូរសន្លាក់ត្រគាកសិប្បនិម្មិត – អាចផ្តល់លទ្ធផលល្អ និងជាវិធីព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺដែលមានជំងឺរលួយឬស្លាប់ក្បាលឆ្អឹងភ្លៅ។

ជំងឺពុករលួយក្បាលឆ្អឹងភ្លៅដោយមិនមានមេរោគមិនមានរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូងទេ នៅពេលជំងឺធ្ងន់ធ្ងរឡើង អ្នកជំងឺចាប់ផ្តើមមានអារម្មណ៍ឈឺចាប់នៅសន្លាក់ត្រគាកឬត្រគាកក្រោយ ដែលអាចឈឺរាលដាលទៅដល់ភ្លៅហើយឈឺខ្លាំងពេលធ្វើចលនា។ នៅដំណាក់កាលចុងក្រោយ អ្នកជំងឺនឹងឈឺទោះបីសម្រាកក៏ដោយហើយមិនអាចដើរបានធម្មតាទៀតទេ។ ដោយហេតុនេះហើយ អ្នកជំងឺគួរតែទៅពិនិត្យសុខភាពភ្លាមៗ នៅពេលមានរោគសញ្ញាមិនប្រក្រតី ដើម្បីឲ្យវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យដែលមានឧបករណ៍ពេញលេញ អាចធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងព្យាបាលបានទាន់ពេលវេលា។

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 14:14 06/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ