benhviennamsaigon.com
icon close

វះកាត់បញ្ចូលគ្នា3ក្នុងពេលតែមួយ1ព្យាបាលជំងឺគេងស្រមុកគាំងដង្ហើមដោយបញ្ហាស្ទះផ្លូវដង្ហើមធ្ងន់ធ្ងូរ

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 22/03/2025
  • eye3,750

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II LE NHAT VINH

ឯកទេសត្រចៀក ច្រមុះ និងបំពង់ក។

ស្ត្រីវ័យមធ្យមរូបមួយជាញឹកញាប់មានអាការគេងស្រមុកខ្លាំងដង្ហើមមិនស្មើរពេលគេងភ្ញាក់ចេញពីដំណេកកណ្តាលយប់ជាញឹកញាប់ហើយមានអាការឈឺក្បាលមិនស្រស់ស្រាយនិងងងុយដេកនៅពេលថ្ងៃជាញឹកញាប់។ បន្ទាប់ពីធ្វើវិនិច្ឆ័យដោយការសុងត្រចៀក ច្រមុះបំពង់កដោយកាមេរ៉ា ស្រ្តីរូបនេះត្រូវបានវិនិច្ឆ័យឃើញថាមានបញ្ហាសាច់ដុំកត្រូវបានសម្រាកនិងយឺតធ្វើឱ្យផ្លូវដង្ហើមតូចចង្អៀតខ្យល់ផ្លាស់ទីតាមផ្លូវដង្ហើមតូចចង្អៀត(រួមមានរង្វង់សាច់ទន់ កន្លើត អាមីដង់ និងបាតនៃអាមីដង់) បណ្តាលមកពីអាមីដង់រីកធំកម្រិតទី៣ និងការធ្លាក់ចុះនៃរង្វង់សាច់ទន់ និងកន្លើត ស្ថានភាពនេះ បានបង្កឲ្យមានរោគសញ្ញាគេងមិនដកដង្ហើមក្នុងកម្រិតធ្ងន់ធ្ងរ។

វះកាត់បញ្ចូលគ្នា3ក្នុងពេលតែមួយ1ព្យាបាលជំងឺគេងស្រមុកគាំងដង្ហើមដោយបញ្ហាស្ទះផ្លូវដង្ហើមធ្ងន់ធ្ងូរ

ប្រហែលជា ៦ខែមុន អ្នកជំងឺស្រី L.L (អាយុ ៤២ឆ្នាំ សញ្ជាតិកម្ពុជា) ចាប់ផ្ដើមមានអាការៈគេងស្រមុកខ្លាំង គេងមិនដកដង្ហើម ភ្ញាក់ចេញពីដំណេកកណ្តាលយប់ជាញឹកញាប់ ហើយមានអាការឈឺក្បាល មិនស្រស់ស្រាយ និងងងុយដេកនៅពេលថ្ងៃជាបន្តបន្ទាប់។ អាការទាំងនេះបានបន្តយូរហើយធ្វើឲ្យសុខភាពរបស់បងស្រីថយចុះជាមួយនឹងឥទ្ធិពលលើការងារប្រចាំថ្ងៃ។ ដោយសារហេតុនេះ បងស្រី L. បានសម្រេចចិត្តមកព្យាបាលនៅមន្ទីរពេទ្យNam Sai Gon ក្នុងប្រទេសវៀតណាមតែម្តង។

លទ្ធផលបន្ទាប់ពីធ្វើវិនិច្ឆ័យដោយការសុងត្រចៀក ច្រមុះ បំពង់ក ដោយកាមេឃើញថាអ្នកជំងឺមានបញ្ហាផ្លូវដង្ហើមតូចចង្អៀត(ផ្នែកខាងក្រោយនៃបំពង់ក រួមមានរង្វង់សាច់ទន់ កន្លើត អាមីដង់ និងបាតនៃអាសូន) ដោយសារអាមីដង់ពង្រីកដល់កម្រិតទី៣ និងរង្វង់សាច់ទន់និងខ្នងអងាធ្លាក់ចុះ។

Bai 23 KHMER Banner 1

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេស II Le Nhat Vinh – ជាអ្នកទទួលបន្ទុកនិងជាវេជ្ជបណ្ឌិតព្យាបាលផ្ទាល់ លើអ្នកជំងឺមានរោគសញ្ញាគេងមិនដកដង្ហើមដោយសារការទប់ផ្លូវដង្ហើម (OSA) កម្រិតធ្ងន់ដែលត្រូវការធ្វើការវះកាត់ស្តាររចនាសម្ព័ន្ធបំពង់ក ដើម្បីពង្រីកផ្លូវដង្ហើមខាងលើ។

ក្រោយពេលវះកាត់រយៈពេលជាង 2 ម៉ោង ក្រុមការងារវះកាត់ដែលដឹកនាំដោយវេជ្ជបណ្ឌិត Le Nhat Vinh បានអនុវត្តប្រតិបត្តិការជាច្រើនប្រភេទក្នុងពេលតែមួយ រួមមាន ការកាត់យកអាមីដង់ខាងមុខទាំងពីរដែលរីកធំដោយប្រើកាំបិតអគ្គិសនីមួយខាង។ ព្រមទាំងកាត់យកផ្នែកខាងក្រោមនៃបាតអណ្តាតនិងអាមីដង់បាតអណ្តាតដោយប្រើឧបករណ៍ Coblator (ប្រើថាមពលរលកអគ្គិសនីខ្ពស់)។ ជាមួយគ្នានេះ ក៏បានធ្វើការស្តាររចនាសម្ព័ន្ធបំពង់កផង ដោយកាត់កន្លើត និងសាច់ដុំផ្នែករង្វង់សាច់ទន់ ដើម្បីពង្រីកផ្លូវដង្ហើមជួនអ្នកជំងឺ។

តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Vinh នេះជាការវះកាត់ដែលស្មុគស្មាញខ្លាំង ពោលគឺមានជាច្រើនដំណាក់កាលនៃការវះកាត់ ព្រោះផ្លូវដង្ហើមខាងលើរបស់អ្នកជំងឺប្រឈមមុខនឹងបញ្ហាច្រើនក្នុងពេលតែមួយ។ លើសពីនេះទៅទៀត គន្លងដែលអនុញ្ញាតឲ្យធ្វើការវះកាត់នៅក្នុងបំពង់ករបស់អ្នកជំងឺក៏មានទំហំតូច និងលំបាកក្នុងការប្រតិបត្តិផងដែរ។ ដូច្នេះ ការវះកាត់នេះមិនត្រឹមតែទាមទារឲ្យក្រុមវេជ្ជបណ្ឌិតមានជំនាញខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការការគាំទ្រពីប្រព័ន្ធឧបករណ៍វះកាត់ទំនើបផងដែរ ដើម្បីបង្កើនអត្រាអោយការវះកាត់ទទួលបានជោគជ័យ។

បន្ទាប់ពីវះកាត់ អ្នកជំងឺបានស្ដារនឹងយ៉ាងរហ័ស ហើយមានអារម្មណ៍ឈឺតិច។ ត្រឹមតែ ៥ ម៉ោងបន្ទាប់ពីការវះកាត់ អ្នកជំងឺអាចនិយាយ និងទទួលទានអាហារទន់ៗបាន។ ជាពិសេស មិនមានរោគសញ្ញាដូចជា ការហូរឈាម ការស្រូបអាហារឆ្លងចូលផ្លូវដង្ហើម ឬការបាត់បង់រសជាតិឡើយ។ ព្រមទាំង អ្នកជំងឺអាចដកដង្ហើមបានស្រួលនៅពេលគេង ឥតមានអាការស្រមុក ឬគេងមិនដកដង្ហើមដូចមុន។ បន្ទាប់ពីព្យាបាលជាបន្តរយៈពេល ៤ ថ្ងៃនៅក្នុងមន្ទីរពេទ្យ និងបានត្រួតពិនិត្យជាបន្ត អ្នកជំងឺមានសុខភាព ហើយអាចចេញពីមន្ទីរពេទ្យជាមួយសាច់ញាតិក្រុមគ្រួសារដោយស្ថិរភាព ។

តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Le Nhat Vinh រោគសញ្ញាគេងមិនដកដង្ហើមកំពុងក្លាយជាបញ្ហាច្រើនឡើងៗ ប៉ុន្តែគេងាយនឹងមិនខ្វល់ខ្វាយនឹងវាឡើយ ដោយសារយល់ច្រឡំថា៖ ការគេងស្រមុកធំគឺជាដំណេកលក់ស្រួល។ ហេតុដូច្នេះ រោគសញ្ញានេះបន្តអភិវឌ្ឍទៅយ៉ាងស្ងៀមស្ងាត់ ហើយជាញឹកញាប់នាំឲ្យមានបញ្ហាសុខភាពដូចជា៖ ជំងឺបេះដូង សំពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ការរំខានផ្លូវភេទ ហើយអាចនាំឲ្យមានការដាច់សរសៃឈាមខួរក្បាលក្នុងដំណេក ដែលអាចគំរាមគំហែងដល់ជីវិតផងដែរ។

Bai 23 KHMER Banner 1 copy

«ប្រសិនបើអ្នកមានរោគសញ្ញាដូចជា គេងស្រមុកខ្លាំងដកដង្ហើមពិបាកនិងមិនស្មើគ្នាពេលគេងបំពង់កស្ងួតនិងឈឺពេលភ្ញាក់ឡើងឬមានអារម្មណ៍នឿយហត់ងងុយដេកនិងខ្វះការផ្ដោតអារម្មណ៍នៅពេលថ្ងៃជាពិសេសពេលបើកបរឬប្រើប្រាស់ម៉ាស៊ីនអ្នកជំងឺត្រូវតែទៅពិនិត្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កដើម្បីធ្វើរោគវិនិច្ឆ័យទាន់ពេលនិងរកវិធីព្យាបាលសមស្រប»។ អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេស II Le Nhat Vinh បានផ្ដល់អនុសាសន៍។

អាស្រ័យទៅលើសភាពអាស្រ័យទៅលើស្ថានភាពនិងបំណងរបស់អ្នកជំងឺវេជ្ជបណ្ឌិតនឹងកំណត់វិធីព្យាបាលដែលរាតត្បាតតិចតួចដូចជាការប្រើឧបករណ៍តាមមាត់ឬម៉ាស៊ីនដកដង្ហើមសំពាធវិជ្ជមាន (CPAP) ប៉ុន្តែបើអ្នកជំងឺមានបំណងព្យាបាលដោយវិធីវះកាត់ ក៏អាចជ្រើសរើសជម្រើសដូចជា៖ ការកាត់អាមីដង់ ការស្តាររចនាសម្ព័ន្ធបំពង់ក រួមទាំងរង្វង់សាច់ទន់ និងកន្លើត ដើម្បីពង្រីកផ្លូវដង្ហើមខាងលើ។ បើជ្រើសរើសព្យាបាលដោយវះកាត់ អ្នកជំងឺគួរតែចូលរួមព្យាបាលនៅមន្ទីរពេទ្យដែលមានឈ្មោះល្បី និងមានជំនាញព្យាបាលជំងឺគេងមិនដកដង្ហើម ដើម្បីបង្កើនអត្រាជោគជ័យនៃការព្យាបាល និងបង្ការបញ្ហា អនាគតដែលអាចកើតឡើងនៅពេលវះកាត់ ឬបន្ទាប់ពីវះកាត់ ដូចជាការបាត់ឈាម ការស្រូបអាហារ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 11:01 05/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ