ស្មានថាភ្លៅរបស់ខ្ញុំឡើងសាច់ដុំ ប៉ុន្តែស្រាប់តែរកឃើញដុំសាច់ខ្លាញ់
-
អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
02/01/2024
-
1,954
ដុំសាច់ខ្លាញ់នៅក្រោមស្បែក ភាគច្រើនដុំសាច់ស្លូតដែលជួបញឹកញាប់នៅមនុស្សពេញវ័យ និងអាចមានលក្ខណៈតត្រកូល ដុំសាច់នេះកើតឡើងដោយសារខ្លាញ់ត្រូវបានប្រមូលផ្តុំបន្តបន្ទាប់នៅក្រោមស្បែក បង្កើតជាដុំមូលៗ ដែលមានទំហំខុសៗគ្នា — ខ្លះតូចដូចគ្រាប់សណ្តែក ខ្លះវិញធំដូចផ្លែក្រូច។
ស្មានថាភ្លៅរបស់ខ្ញុំឡើងសាច់ដុំ ប៉ុន្តែស្រាប់តែរកឃើញដុំសាច់ខ្លាញ់
ថ្មីៗនេះនាយកដ្ឋានវះកាត់ទូទៅនៃមន្ទីរពេទ្យNam Sai Gon បានទទួលអ្នកជំងឺស្រីម្នាក់ឈ្មោះ D.T អាយុ 61 ឆ្នាំ មកពិនិត្យដោយមានដុំសាច់ខ្លាញ់ធំមួយនៅភ្លៅ។ តាមការប្រាប់របស់អ្នកជំងឺ ដុំសាច់នេះបានលេចឡើងថ្មីៗ ហើយធំឡើងយ៉ាងមិនធម្មតា បណ្តាលឲ្យឈឺ និងរារាំងក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។ អ្នកស្រីក៏បាននិយាយថា ពេលទៅធ្វើការ មានអារម្មណ៍ឈឺដូចជាសាច់ដុំតឹង។ ពេលមកពិនិត្យនៅមន្ទីរពេទ្យNam Sai Gon លោកគ្រូពេទ្យបានសង្កេតឃើញថា ភ្លៅខាងឆ្វេងរបស់អ្នកស្រីហើមធំ ហើយមានដុំសាច់ខ្លាញ់ធំមួយ។

បន្ទាប់ពីធ្វើការថត MRI ត្រូវបានរកឃើញថា នេះជាដុំសាច់ខ្លាញ់មួយដែលមានទំហំធំប្រមាណ 18cm x 10cm។ ដុំសាច់នេះស្ថិតនៅលើបណ្តុំសសៃឈាម និងសសៃប្រសាទធំមួយនៅតំបន់ភ្លៅឆ្វេង។ បន្ទាប់ពីវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់អំពីលក្ខណៈ និងទីតាំងនៃដុំសាច់ នាថ្ងៃបន្ទាប់អ្នកជំងឺត្រូវបានធ្វើវះកាត់ ដើម្បីយកដុំសាច់នោះចេញ។
វេជ្ជបណ្ឌិតបានសម្រេចចិត្តធ្វើវះកាត់ ដើម្បីយកដុំសាច់ខ្លាញ់ចេញទាំងស្រុងពីរាងកាយអ្នកជំងឺ។ ការវះកាត់បានប្រព្រឹត្តទៅរយៈពេលប្រមាណ60 នាទីក្រុមវះកាត់នៃផ្នែកវះកាត់ទូទៅរួមមាន អនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេសទី I Mai Van Dungនិង អនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេសទី I Nguyen Trung Đuong ជាមួយនឹងក្រុមវេជ្ជបណ្ឌិតនាយកដ្ឋានថ្នាំសណ្តំ បានធ្វើការវះកាត់បំបែកយ៉ាងជំនាញដើម្បីយកដុំសាច់ដែលមានទំងន់ប្រហែល 2 គីឡូក្រាមចេញដោយមិនបង្កការខូចខាតដល់សសៃឈាមនិងសសៃប្រសាទនៅជុំវិញ។ ក្រោយពេលព្យាបាលបានតែ 3 ថ្ងៃអ្នកជំងឺបានស្ដារនឹងសុខភាពល្អវិញនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ក្នុងការចែករំលែកអំពីជំងឺ ដុំសាច់ខ្លាញ់ អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី I Mai Van Dung បានបញ្ជាក់ថា៖ ដុំសាច់ខ្លាញ់គឺជាប្រភេទដុំសាច់ដែលជួបប្រទះជាញឹកញាប់ ជាទូទៅជួបឃើញនៅតំបន់ក ស្មា ខ្នង និងដៃ។ ដុំសាច់ដែលមានទំហំតូចភាគច្រើនមិនប៉ះពាល់ដល់សុខភាពទេប៉ុន្តែបើដុំសាច់ធំឡើងវាអាចបង្កឲ្យមានផលវិបាកដូចជា៖ ការច្របាច់សសៃប្រសាទឬសសៃឈាមប៉ះពាល់ដល់សរីរាង្គជិតខាង បង្កឲ្យឈឺនិងរំខានដល់មុខងាររបស់សរីរាង្គនោះ។ ទោះជាយ៉ាងណាដុំសាច់ខ្លាញ់ដែលមានទំហំលើស ១០ សង់ទីម៉ែត្រ ដូចករណីរបស់អ្នកជំងឺ T គឺជារឿងកើតមានកម្រណាស់។ ដូច្នេះវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា ប្រសិនបើរកឃើញមានដុំសាច់ណាមួយលើរាងកាយ គួរតែទៅពិនិត្យវេជ្ជបណ្ឌិតឲ្យបានឆាប់ ដើម្បីទទួលបានការពិនិត្យ និងការពិគ្រោះព្យាបាលឲ្យសមស្រប ជៀសវាងការឲ្យដុំសាច់ធំឡើងដែលអាចប៉ះពាល់ដល់សុខភាព និងបង្កភាពលំបាកក្នុងការព្យាបាល។
ដុំសាច់ខ្លាញ់ភាគច្រើនលេចឡើងដំបូងជាដុំសាច់ទន់ មានរាងមូល នៅក្រោមស្បែក ហើយមិនបង្កឲ្យឈឺទេ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនមានដុំសាច់ខ្លាញ់ឡើយ។ ភាគច្រើនដុំសាច់ទាំងនេះមានសភាពទន់បន្តិច ឬមានអារម្មណ៍ដូចជាកៅស៊ូអាចទន់ឬរឹងបន្តិច និងអាចផ្លាស់ទីទៅជុំវិញតំបន់ដែលនៅក្បែរ ដោយងាយស្រួល។
ដុំសាច់ខ្លាញ់ជាជំងឺតត្រកូលភាគច្រើនដុំសាច់ស្លូត ដូច្នេះមនុស្សគ្រប់គ្នាជាពិសេសអ្នកដែលមានប្រវត្តិជំងឺនេះក្នុងគ្រួសារ គួរតែបោះបង់ទម្លាប់ផឹកស្រា និងបៀ ហើយគួរតែអនុវត្តរបបអាហារដែលកាត់បន្ថយជាតិកាឡូរីខ្លាញ់និងជាតិស្ករ។
ដើម្បីសម្គាល់រោគសញ្ញាដុំសាច់ខ្លាញ់នៅភ្លៅ វេជ្ជបណ្ឌិត Dung បានផ្តល់អនុសាសន៍អំពីសញ្ញាសម្គាល់មួយចំនួនដូចខាងក្រោម៖
• នៅជុំវិញតំបន់ភ្លៅ លេចឡើងដុំសាច់មួយមានរាងមូលទន់ៗស្ថិតនៅក្រោមស្បែកមិនបង្កឲ្យឈឺហើយអាចផ្លាស់ទីទៅជុំវិញតំបន់ក្បែរៗបានងាយស្រួល។
• តាមទំហំ ដុំសាច់ខ្លាញ់នៅភ្លៅមានទំហំខុសៗគ្នាប៉ុន្តែជារឿយៗមិនលើសពីប្រហែល 8សង់ទីម៉ែត្រទេ។ ដុំសាច់ខ្លាញ់ភាគច្រើនមិនធំឡើងឬបើធំឡើងក៏ធំយឺតណាស់។

ប្រសិនបើអ្នកសង្កេតឃើញមានដុំសាច់ឬការហើមនៅតំបន់ណាមួយលើរាងកាយ ហើយមានអារម្មណ៍ឈឺនៅតំបន់នោះ អ្នកគួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេលវេលា។
មន្ទីរពេទ្យNam Sai Gonកំពុងអនុវត្តប្រព័ន្ធ ធានារ៉ាប់រងសុខភាពនិងធានារ៉ាប់រងវេជ្ជសាស្ត្រ ដើម្បីជួយឲ្យអ្នកជំងឺទទួលបានសេវាព្យាបាលដោយមានភាពសុខចិត្តនិងអាចទុកចិត្តបាន។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 11:01 05/11/2025
