គ្រុនក្តៅខ្លាំងរាំរៃ – អ្នកជំងឺរកឃើញរោគសញ្ញាអាប់សក្នុងថ្លើម2ដុំធំៗអាចគំរាមកំហែងអាយុជីវិត
-
Tác giả: BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
09/09/2023
-
57
អាប់សធំពីរដុំនៅក្នុងថ្លើម បណ្តាលឱ្យបុរសម្នាក់គ្រុនក្តៅខ្លាំងរយៈពេល 8 ថ្ងៃជាប់ៗគ្នា ប្រឈមមុខនឹងហានិភ័យនៃការបែកអាប់សចូលទៅក្នុងស្រោមសួត ឬក្នុងផ្ទៃពោះអាចគំរាមកំហែងដល់អាយុជីវិត។

វេជ្ជបណ្ឌិតនាយកដ្ឋានវះកាត់ទូទៅនៃមន្ទីរពេទ្យNam Sai Gon បានអោយដឹងថាក្រុមការងារទើបបានទទួលព្យាបាលជោគជ័យលើករណីរអ៊ំប្រុសម្នាក់ N.H.P (អាយុ 73 ឆ្នាំ សង្កាត់ 7) ជំងឺលាកថ្លើមធ្ងន់ធ្ងូដោយប្រើបច្ចេកទេសបង្ហូរទឹកដោយអ៊ុលត្រាសោន ដូច្នេះអ្នកជំងឺមិនចាំបាច់ធ្វើការវះកាត់បើកចំហនោះទេ។
អ្នកជំងឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យក្នុងស្ថានភាពអស់កម្លាំងខ្លាំង គ្រុនក្តៅខ្លាំងរយៈពេល 8 ថ្ងៃជាប់ៗគ្នានិងរាក។ បន្ទាប់ពីការពិនិត្យ និងការធ្វើតេស្តបឋមជាចាំបាច់ លទ្ធផលតេស្តបានបង្ហាញពីសន្ទស្សន៍នៃការឆ្លងមេរោគខ្ពស់កោសិកាឈាមសដែលមានប្រតិកម្មហើយក្នុងពេលជាមួយគ្នានោះវេជ្ជបណ្ឌិតបានរកឃើញអាប់សថ្លើមធំៗពីរដុំដែលមានទំហំ 8×6 សង់ទីម៉ែត្រ និង 4×5 សង់ទីម៉ែត្រ។

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II Nguyen Trung Duongនាយកដ្ឋានវះកាត់ទូទៅមន្ទីរពេទ្យNam Sai Gonបានសង្កាត់ធ្ងន់ថា៖
អាប់សរបស់អ្នកជំងឺមានទំហំធំ និងស្ថិតនៅក្នុងទីតាំងគ្រោះថ្នាក់ ដូច្នេះហានិភ័យនៃការបែកអាប់សគឺខ្ពស់ណាស់ ដែលបណ្តាលឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ដូចជាបែកដុំអាប់សខ្ទុះឈាមចូលទៅក្នុងស្រោមសួតឬតំបន់ក្នុងពោះ ដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ។
អ្នកជំងឺត្រូវបានព្យាបាលយ៉ាងសកម្មនៅក្នុងនាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុងជាមួយនឹងថ្នាំអង់ទីប៊ីយោទិច និងថ្នាំជំនួយផ្សេងទៀតដើម្បីព្យាបាលកាត់បន្ថយការរលាក ធ្វើតេស្តឈាមពិសេសនៅពេលមានគ្រុនក្តៅខ្លាំង និងបន្តធ្វើតេស្ដប៉ារ៉ាគ្លីនីកពិសោធន៍ផ្សេងៗទៀត ដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃអាប់សថ្លើម។
ជាមួយគ្នានេះវេជ្ជបណ្ឌិតនាយកដ្ឋានវះកាត់ទូទៅនិងផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុងបានពិគ្រោះយោបល់ សម្រេចចិត្តភ្លាមៗលើផែនការមួយដើម្បីបូមនិងបង្ហូរទឹកអាប់សក្រោមការនាំផ្លូវពីអ៊ុលត្រាសោន។
ការចោះបូមរទឹកដោយមានការនាំផ្លូវពីអ៊ុលត្រាសោន និងបង្ហូរទឹកអាប់ស គឺជាបច្ចេកទេសអន្តរាគមន៍ទំនើប។ គុណសម្បត្តិនៃវិធីសាស្រ្តនេះគឺមិនសូវរាតត្បាត មុខរបួសតូច ចំណាយពេលតិចក្នុងការអនុវត្ត មានផលវិបាកតិចជាងវះកាត់ និងជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។ យើងប្រើថ្នាំស្ពឺក មិនចាំបាច់ប្រើថ្នាំសណ្តំក្នុងអំឡុងនីតិវិធីនោះទេ។ វិធីសាស្រ្តនេះក៏ជួយកាត់បន្ថយការគេងក្នុងមន្ទីរពេទ្យយូ ថ្លៃព្យាបាលតិច និងពេលវេលាប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចផងដែរ – វេជ្ជបណ្ឌិត Duong បន្ថែម។
ក្រុមវេជ្ជបណ្ឌិតនៃនាយកដ្ឋានវះកាត់ទូទៅបានបង្ហូរចេញទឹកអាប់សថ្លើមយ៉ាងឆាប់រហ័សក្នុងរយៈពេល 45 នាទី បង្ហូរខ្ទុះពណ៌លឿងជាង 500ml ដែលមានខ្ទុះពណ៌ស ស្រអាប់ មានក្លិនស្អុយ ហូរចេញអាប់ស ក្រោយបូមយើងលាងសម្អាត់ចំនុចដុំអាប់សអោយស្អាត់ នាំយកទឹកអាប់សទៅមន្ទីរពិសោធន៌ដើម្បីកំណាត់អត្តសញ្ញាណបាក់តេរីដែលបង្កឱ្យកើតអាប់សក្នុងថ្លើម និងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចអោយបានត្រឹមត្រូវ។

ដោយមានការសហការរវាងផ្នែកវះកាត់ទូទៅ និងផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង និងរបបព្យាបាលយ៉ាងសកម្ម សុខភាពរបស់អ្នកជំងឺមានដំណើរការល្អ ហើយស្ថានភាព សុខភាពអ្នកជំងឺមានការភាពប្រសើរឡើង។ បន្ទាប់ពីការបង្ហូរអាប់សរយៈពេល 2 ថ្ងៃ លទ្ធផលតេស្តមានស្ថេរភាពបន្តិចម្តងៗ ហើយអ្នកជំងឺត្រូវបានចេញពីមន្ទីរពេទ្យផងដែរ។
អាប់សថ្លើមឬដុំខ្ទុះក្នុងថ្លើមគឺជាជំងឺដ៏គ្រោះថ្នាក់ និងធ្ងន់ធ្ងរ ប្រសិនបើមិនត្រូវបានរកឃើញ និងព្យាបាលទាន់ពេល អាចនាំឱ្យមានផលវិបាកដូចជា៖ រលាកស្រោមពោះ រលាកសួត ថែមទាំងបង្កជាជំងឺផ្សេងៗដែលគំរាមកំហែងដល់អាយុជីវិតទៀតផង។
លោកវេជ្ជបណ្ឌិត Duong ក៏បានណែនាំផងដែរ៖ ពីរោគសញ្ញាអាប់សក្នុងថ្លើម ដូចជា ក្តៅខ្លួន អស់កម្លាំង បាត់បង់ចំណង់អាហារ ខាន់លឿង ឈឺចុកចាប់ក្នុងជ្រុងខាងស្តាំឆ្អឹងជំនី(hypochondrium) អ្នកជំងឺត្រូវទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ និងព្យាបាលទាន់ពេលវេលា ជៀសវាងករណីអាប់សថ្លើមធំ និងបែក បង្កជាផលវិបាកគ្រោះថ្នាក់។ លើសពីនេះ ប្រជាពលរដ្ឋត្រូវបរិភោគអាហារញ៉ាំឆ្អិនហើយផឹកឆ្អិន មិនត្រូវបរិភោគបន្លែឆៅ ឬសាច់ឆៅ លាងដៃជាមួយសាប៊ូ និងប្រើថ្នាំទំលាក់មេរោគជាប្រចាំ។ល។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
Cập nhật lần cuối: 14:33 05/09/2025