សង្ក្រោះជោគជ័យជីវិតបុរសវ័យក្មេងដែលរងរបួសធ្ងន់តំបន់ពោះបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍
-
អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
12/06/2025
-
198
បុរសវ័យក្មេងម្នាក់ទើបតែត្រូវបានក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យNam Sai Gonជួយសង្គ្រោះបានយ៉ាងកម្រមួយបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដែលធ្វើឲ្យជញ្ជាំងពោះរហែកធំ គ្រឿងក្នុងមួយផ្នែកលៀនចេញមកក្រៅ។
អ្នកជំងឺចូលមន្ទីរពេទ្យក្នុងស្ថានភាពគ្រោះថ្នាក់ជីវិត៖ របួសជ្រៅរបួសបើកចំហលេចចេញគ្រឿងក្នុង
អ្នកជំងឺត្រូវបានបញ្ជូនទៅសង្គ្រោះនៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ផ្ទាល់ជាមួយម៉ូតូកង់បី ។ របួសនៅក្នុងពោះធំពេកប៉ះពាល់សរីរាង្គខាងក្នុងនិងបណ្តាលឱ្យបាត់បង់ឈាមយ៉ាងធ្ងន់ធ្ងរ ។ អ្នកជំងឺមានស្មារតីមិនប្រក្រតី សម្ពាធឈាមធ្លាក់ចុះមកត្រឹម 76/51 mmHg ភ្នាសរំអិលស្លេក (ជាសញ្ញានៃការបាត់បង់ឈាមធ្ងន់ធ្ងរ) គំរាមកំហែងដល់អយុជីវិតអ្នកជំងឺរាល់វិនាទីនិងគ្រាប់នាទី។
“យើងមិនដែលជួបប្រទះករណីដែលមានរបួសពោះធំនិងស្មុគស្មាញបែបនេះក្នុងរយៈពេល 10 ឆ្នាំហើយនៅពេលដែលយើងឃើញរបួសពោះវៀនរបស់យុវជននោះការសង្គោះភ្លាមៗពិតជាមានតម្លៃខ្លាំងណាស់”។ អនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេស II Nguyen Trung Duong – អនុប្រធាននាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យ Nam Sai Gon បានចែករំលែក។
ក្រុមវេជ្ជបណ្ឌិតយវះកាត់ដំណើរការបន្ទាន់៖ ត្រឹម60 នាទីនៃការតស៊ូដើម្បីនាំមកសេចក្តីរស់រៀនជួនអ្នកជំងឺ
អ្នកជំងឺត្រូវបានសង្គ្រោះភ្លាមៗអ្នកជំងឺត្រូវបានផ្តល់សេរ៉ូមនិងបញ្ចូលឈាម។ ក្នុងពេលជាមួយគ្នានេះអ៊ុលត្រាសោននិងស្កេន CT ជាមួយកម្រិតពណ៌ត្រូវបានអនុវត្តយ៉ាងឆាប់រហ័សដើម្បីវាយតម្លៃរបួស។ លទ្ធផលបានបង្ហាញពីភាពមិនប្រក្រតីធ្ងន់ធ្ងរជាច្រើនដែលត្រូវបានរកឃើញជាប់ៗគ្នា៖ ថ្លើមត្រូវបានបែក តំបន់ធំនៃជញ្ជាំងពោះខាងស្តាំត្រូវបានបាត់ជាមួយបំណែក ពិការប្រហែល 130 x 150 មីលីម៉ែត្រសណ្ឋានមិនប្រក្រតីលាតត្រដាងផ្នែកនៃគ្រឿងក្នុង។ ពោះវៀនត្រូវបានលៀនចេញមកក្រៅនិងហើមតម្រងនោមត្រូវបានខូចខាតឆ្អឹងជំនីនិងចង្កេះជាច្រើនត្រូវបាក់ខូច ហើយសាច់ដុំសាច់ចង្កេះក្រោយខាងស្តាំត្រូវបានបែកខ្ទិចនិងហើម។ របួសទាំងនេះសុទ្ធតែជារបួសដ៏គ្រោះថ្នាក់ដែលអាចឈានដល់ការបាត់បង់ជីវិតប្រសិនបើមិនបានព្យាបាលទាន់ពេល។

បន្ទាប់ពីប្រជុំពិភាក្សាយោបល់ក្រុមវេជ្ជបណ្ឌិតវះកាត់ដឹកនាំអនុបណ្ឌិត លោកវេជ្ជបណ្ឌិតឯកទេស II Nguyen Trung Duong និងអនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេស I Mai Van Dung វះកាត់ក្នុងរយៈពេល 60 នាទីពោរពេញដោយភាពតានតឹង។
លោកវេជ្ជបណ្ឌិត Duong មានប្រសាសន៍ថា “នេះគឺជាការវះកាត់ដ៏ស្មុគស្មាញមួយដោយសារតែមុខរបួសមានទំហំធំ ហើយរចនាសម្ព័ន្ធកាយវិភាគសាស្ត្រត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ បញ្ហាប្រឈមធំបំផុតគឺត្រូវធានាថាជញ្ជាំងពោះរឹងមាំគ្រប់គ្រាន់ដើម្បីការពារសរីរាង្គខាងក្នុង”។
ជោគជ័យក្នុងការវះកាត់ដ៏កម្រ៖ ការបង្កើតឡើងវិញនូវជញ្ជាំងពោះ ការពារសរីរាង្គខាងក្នុង
សំណាងល្អពោះវៀនធំមិនរងការខូចខាតធ្ងន់ធ្ងរនោះទេនេះបានជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យស្លាប់។ ទោះជាយ៉ាងណាក៏ដោយការព្យាបាលរបួសថ្លើមនិងក្រលៀនជាមួយការជួសជុលជញ្ជាំងពោះនៅតែជាបញ្ហាប្រឈមដ៏ធំមួយដោយសាររបួសនៅផ្នែកខាងក្រោមខាងស្តាំលាតសន្ធឹងដល់ផ្នែកខាងមុខនៃពោះមានទំហំ 40x30cm និងបានកាត់សាច់ដុំទាំង 3 ស្រទាប់នៅផ្នែកខាងក្រោមខ្នងដល់ peritoneum (ផ្នែកដែលគ្របលើសរីរាង្គពោះទាំងអស់)។
ក្រុមវះកាត់នៃនាយកដ្ឋានវះកាត់ទូទៅជំនាញបានព្យាបាលមុខរបួសធំនិងជាលិកាទន់ធ្វើការជួសជុលជញ្ជាំងពោះគ្រប់គ្រងការហូរឈាមនិងគ្រឿងក្នុងត្រូវបានរក្សាទុកយ៉ាងពេញលេញ។

នេះគឺជាករណីធ្ងន់ធ្ងរជាពិសេសលើសរីរាង្គជាច្រើនដែលទាមទារទាំងការសង្គ្រោះនិងការវះកាត់ភ្លាមៗ ដែលបញ្ហាប្រឈមធំបំផុតគឺការគ្រប់គ្រងលំហូរឈាមនិងការបាត់បង់ឈាមរបស់អ្នកជំងឺ។ បន្ទាប់ពីនោះក្រុមត្រូវដោះស្រាយជាមួយនឹងរបួសសរីរាង្គស្មុគស្មាញជាច្រើន (ថ្លើម ក្រលៀន ពោះ បែហោងធ្មែញ)។ បន្ទាប់ពីភាពតានតឹងរយៈពេល 60 នាទី អព្ភូតហេតុមួយបានកើតឡើងនៅពេលដែលជញ្ជាំងពោះត្រូវបានស្តារឡើងវិញស្ទើរតែដូចដើម បើទោះបីជាបាត់បង់ផ្នែកមួយនៃស្បែកនិងសាច់ដុំ។
ស្ថាពរបន្ទាប់ពីវះកាត់ – ដំណើរទៅរកជីវិតថ្មី
បន្ទាប់ពីការវះកាត់អ្នកជំងឺត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននៅក្នុងតំបន់ថែទាំដែលពឹងផ្អែកខ្លាំងនៃនាយកដ្ឋានវះកាត់ទូទៅ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់បុគ្គលិកពេទ្យ អ្នកជំងឺមានការរីកចម្រើនជាវិជ្ជមានហើយសុខភាពរបស់គាត់មានស្ថេរភាពបន្តិចម្តងៗ។ ជាពិសេសមុខងារថ្លើមនិងតម្រងនោមចាប់ផ្តើមងើបឡើងវិញជាវិជ្ជមានដោយមិនមានសញ្ញានៃការឆ្លងមេរោគឬផលវិបាកនោះទេ។

អ្នកជំងឺបានចែករំលែកអារម្មណ៍ថា៖ «ខ្ញុំគិតថាខ្ញុំនឹងមិនរួចជីវិតវិញនោះទេ ប៉ុន្តែអរគុណចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យខ្ញុំត្រូវបានសង្គ្រោះខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរពេទ្យ Nam Sai Gon»។
ទីកន្លែងទទួលនិងព្យាបាលករណីពិបាក – ប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខភាពអ្នកជំងឺ
ការវះកាត់ដ៏ស្មុគ្រស្មាញនិងជោគជ័យនេះគឺដោយសារសមត្ថភាពវិជ្ជាជីវៈខ្ពស់របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យNam Sai Gon។ ត្រៀមខ្លួនជានិច្ចដើម្បីទទួលបានករណីសង្គ្រោះបន្ទាន់ដ៏លំបាកនិងធ្ងន់ធ្ងរក្នុងពេលជាមួយគ្នាយ៉ាងសកម្មក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងឯកទេសបង្កើនប្រសិទ្ធភាពពេលវេលា “មាស” ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។
ជាមួយនឹងប្រព័ន្ធបរិក្ខារទំនើបៗការវះកាត់សង្គ្រោះបន្ទាន់និងវះកាត់ភ្លាមៗក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនឆ្នាំមន្ទីរពេទ្យកំពុងពង្រឹងជំហររបស់ខ្លួនថាជាគោលដៅដែលអាចទុកចិត្តបានសម្រាប់ប្រជាជនរស់នៅទីក្រុងហូជីមិញនិងអ្នកជំងឺបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម។ ជាពិសេសមន្ទីរពេទ្យNam Sai Gon អនុវត្តប័ណ្ណធានារ៉ាប់រងសុខភាពនិងធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រជួយអ្នកជំងឺកាត់បន្ថយសម្ពាធនៃថ្លៃព្យាបាលបង្កើនឱកាសរស់រានមានជីវិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
(*) អ្នកជំងឺបានអនុញ្ញាតឱ្យមន្ទីរពេទ្យប្រើប្រាស់រូបភាពសម្រាប់គោលបំណងចែករំលែក។
មន្ទីរពេទ្យ Nam Sai Gon
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 09:46 26/09/2025