benhviennamsaigon.com
icon close

យកក្រួសចំនួន15គ្រាប់ចេញពីថង់ប្រមាត់ជួនលោកយាយអាយុ84ឆ្នាំម្នាក់

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 06/06/2024
  • eye3,191

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUNG DUONG

ឯកទេសផ្នែកវះកាត់ទូទៅ

ថ្មីៗនេះមន្ទីរពេទ្យ Nam Sai Gon បានព្យាបាលជោគជ័យករណីអ្នកជំងឺវ័យចំណាស់ម្នាក់ជនជាតិបរទេសដែលមានក្រួសចំនួន15គ្រាប់ចេញពីថង់ប្រមាត់និងមានបញ្ហារលាកថង់ទឹកប្រមាត់។

បន្ទាប់ពីទទួលការព្យាបាលយកក្រួសចេញពីប្រមាត់នៅមន្ទីរពេទ្យមួយផ្សេងអ្នកជំងឺនៅតែមានការឈឺពោះ ក្អួត និងគ្រុនជាប់ៗគ្នាដូច្នេះត្រូវបានមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យNam Sai Gon

យកក្រួសចំនួន15គ្រាប់ចេញពីថង់ប្រមាត់ជួនលោកយាយអាយុ84ឆ្នាំម្នាក់

មន្ទីរពេទ្យNam Sai Gonបានវះកាត់យកក្រួសចំនួន15គ្រាប់ចេញពីបំពង់ទឹកប្រមាត់របស់អ្នកជំងឺ

អ្នកស្រី T.S (អាយុ 84 ឆ្នាំនៅកម្ពុជា) មានការឈឺចាប់ត្រង់ទ្រូងខាងក្រោមខាងស្តាំក្អួតនិងក្តៅខ្លួនខ្លាំង១សប្តាហ៍មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកជាមួយនឹងការធ្វើរោគវិនិច្ឆ័យមានជំងឺរលាកថង់ប្រមាត់និងបានឆ្លងកាត់ការវះកាត់ម្តងប៉ុន្តែមិនបានសម្រេច។ ដោយឃើញសភាពធ្ងន់ធ្ងរក្រុមគ្រួសារអ្នកជំងឺបានបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យNam Sai Gon

បន្ទាប់ពីធ្វើតេស្ដរូបភាពរោគវិនិច្ឆ័យគ្រូពេទ្យបានរកឃើញថាផ្លូវទឹកប្រមាត់ក្រៅថ្លើមពង្រីកដោយសារក្រួសនៅចុងបំពង់ទឹកមាត់ធំដោយបំពង់ទឹកមាត់ធំមានអង្កត់ផ្ចិត 18 មម ថង់ទឹកមាត់មានទំហំ 45×85 មម ហើយចុងបំពង់ទឹកមាត់ធំមានក្រួសច្រើនទំហំប្រហែល 8×8 មម។

អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី I Nguyen Trung Đuong ដែលជាវេជ្ជបណ្ឌិតព្យាបាលផ្ទាល់ជួនអ្នកជំងឺS. បានឲ្យដឹងថា៖ ពីលទ្ធផលពិនិត្យអ្នកជំងឺត្រូវបានវិនិច្ឆ័យថាមានជំងឺឆ្លងមេរោគត្រង់បំពង់ទឹកមាត់ធ្ងន់រួមមានជំងឺរលាកថង់ទឹកប្រមាត់ដោយសារក្រួសនៅបំពង់ទឹកមាត់ធំនិងក្រួសនៅថង់ទឹកប្រមាត់។ នេះជាករណីធ្ងន់ដែលមានហានិភ័យខ្ពស់នៃឆ្លងមេរោគដ៏គ្រោះថ្នាក់មួយបើព្យាបាលយឺតអាចនាំឲ្យមានស្ថានភាពឆក់ដោយឆ្លងមេរោគដែលអាចគំរាមកំហែងដល់ជីវិតអ្នកជំងឺ។ ដោយការពិនិត្យយ៉ាងល្អិតពីក្រុមគ្រូពេទ្យបានរៀបចំប្រជុំបន្ទាន់ជាមួយវេជ្ជបណ្ឌិតនៃនាយកដ្ឋានវះកាត់ទូទៅ។ បន្ទាប់មកអ្នកជំងឺត្រូវបានកំណត់ឲ្យវះកាត់បើកបំពង់ទឹកប្រមាត់ធំដើម្បីយកក្រួសនិងដាក់បំពង់បង្ហូរទឹកប្រមាត់ដើម្បីដោះស្រាយស្ថានភាពគ្រោះថ្នាក់បានទាន់ពេលវេលា។

ក្រុមវះកាត់នៃនាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យNam Sai Gon

នៅយប់ដដែលនោះក្រុមគ្រូពេទ្យនៃនាយកដ្ឋានវះកាត់ទូទៅរួមមានអនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី I Nguyen Trung Duong អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី I Mai Van Dung និងវេជ្ជបណ្ឌិត Pham Truong Minh បានសម្របសម្រួលជាមួយក្រុមគ្រូពេទ្យឯកទេសខាងថ្នាំសណ្តំដើម្បីធ្វើការវះកាត់។ បន្ទាប់ពីការវះកាត់រយៈពេល 2 ម៉ោង គ្រូពេទ្យបានយកចេញនូវគ្រួសក្នុងបំពង់ទឹកប្រមាត់ចំនួន 15 ដុំដែលមានទំហំប្រហែល 0.8-1cm ដែលមានទីតាំងនៅចុងបំពង់ទឹកប្រមាត់ហើយដាក់បំពង់បង្ហូរទឹក។

ក្រួសបានយកចេញពីបំពង់ទឹកប្រមាត់ធំរបស់អ្នកជំងឺ។

ទោះបីអ្នកជំងឺមានវ័យចំណាស់ក៏ដោយក៏សុខភាពរបស់អ្នកជំងឺបានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់។ ប្រាំថ្ងៃក្រោយការវះកាត់លទ្ធផលតេស្តត្រលប់មកធម្មតាវិញបំពង់ទឹកប្រមាត់ក្នុងថ្លើមមិនរលាកនិងមិនមានក្រួសទៀតទេ។ មួយខែក្រោយមក អ្នកជំងឺបានត្រឡប់មកពិនិត្យសុខភាពឡើងវិញ។

ក្រួសក្នុងប្រមាត់គឺជាជំងឺទូទៅដែលតែងតែជួបញឹកញាប់ចាប់លេខពីរបន្ទាប់ពីជំងឺរលាកខ្នែងពោះវៀនក្នុងជំងឺនៃប្រព័ន្ធរំលាយអាហារ។ ក្រួសក្នុងបំពង់ទឹកប្រមាត់ត្រូវបានបង្កើតឡើងដោយសារតែមូលហេតុជាច្រើនដូចជា ការឆ្លងបាក់តេរី ការឆ្លងមេរោគប៉ារ៉ាស៊ីតព្រួនចូលទៅក្នុងបំពង់ទឹកប្រមាត់ក្រួសចេញពីបំពង់ទឹកប្រមាត់នៅក្នុងថ្លើមឬថង់ទឹកប្រមាត់ដែលចុះទៅបំពង់ទឹកប្រមាត់ទូទៅ។ អាស្រ័យលើករណីនីមួយៗវេជ្ជបណ្ឌិតអនុវត្តវិធីព្យាបាលសមស្រប។

រោគសញ្ញានៃក្រួសក្នុងបំពង់ទឹកប្រមាត់ទូទៅរួមមានឈឺពោះក្តៅខ្លួនជម្ងឺខាន់លឿង (ដោយសារការស្ទះបំពង់ទឹកប្រមាត់) ជំងឺរលាកទងសួតស្រួចស្រាវ ឬជំងឺរលាកលំពែងស្រួចស្រាវ។ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេវាអាចនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ជាច្រើនដូចជា ផ្លងមេរោគក្នុងឈាម ជំងឺរលាកលំពែងធ្ងន់ធ្ងរ ខូចសរីរាង្គច្រើន និងស្លាប់។

រូបភាព CT នៃក្រួសក្នុងថង់ទឹកប្រមាត់

ដើម្បីបង្ការគ្រួសក្នុងថង់ទឹកប្រមាត់ យើងត្រូវមានរបបអាហារមានតុល្យភាព បន្លែបៃតងច្រើន កំណត់ស្រាបៀរ ស្រា ភេសជ្ជៈកាបូណាត និងហាត់ប្រាណឱ្យបានទៀងទាត់។

អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី I Nguyen Trung Duong – អនុប្រធាននាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យ Nam Sai Gon ណែនាំថាអ្នកជំងឺដែលមានរោគសញ្ញាឈឺពោះ ជម្ងឺខាន់លឿង ភ្នែកលឿង ទឹកនោមមានព័ណ៍ចម្លែក គួរទៅមន្ទីរពេទ្យដើម្បីពិនិត្យនិងធ្វើតេស្តមួយចំនួនដើម្បីរកឱ្យឃើញទាន់ពេល។ ប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យទាន់ពេលនិងព្យាបាលទាន់ពេលទេនោះមានហានិភ័យនៃការស្ទះទឹកប្រមាត់ធ្ងន់ធ្ងរការឆ្លងមេរោគនិងផលវិបាកដែលប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។

ដើម្បីទទួលបានការពិគ្រោះនិងពិនិត្យនៅមន្ទីរពេទ្យNam Sai Gonអ្នកអាចធ្វើការណាត់ជួបរហ័សតាមរយៈលេខទូរស័ព្ទ 1800 67 67

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:10 12/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ