benhviennamsaigon.com
icon close

ស្វែងរកទំនុកចិត្តបន្ទាប់ពីរងទុក្ខវេទនាជាច្រើនឆ្នាំជាមួយរោគសញ្ញាកន្ត្រាក់សាច់ដុំដោយអចេតនានៅផ្នែកម្ខាងនៃមុខ((HFS)

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 07/08/2023
  • eye251

ពិនិត្យដោយវេជ្ជសាស្ត្រ

បណ្ឌិត វេជ្ជបណ្ឌិត LE KHAM TUAN

វេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់សរសៃប្រសាទ និងឆ្អឹងខ្នង។

លោកបណ្ឌិត វេជ្ជបណ្ឌិត Le Kham Tuan ប្រធាននាយកដ្ឋានវះកាត់សរសៃប្រសាទ-ឆ្អឹងខ្នង មន្ទីរពេទ្យNam Sai Gonបាននិយាយថាគាត់ទើបតែធ្វើការវះកាត់ដោយជោគជ័យលើអ្នកជំងឺស្រីម្នាក់ ដែលទទួលរងនូវការឈឺចាប់កន្ត្រាក់សាច់ដុំដោយអចេតនានៅផ្នែកម្ខាងនៃមុខរយះពេល៣ឆ្នាំ ដោយសារការគៀបនៃសរសៃប្រសាទខួរក្បាលទី7។

សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរោគសញ្ញាកន្ត្រាក់សាច់ដុំដោយអចេតនានៅផ្នែកម្ខាងនៃមុខអ្នកស្រី H (អាយុ 47ឆ្នាំ) បាននិយាយថាចាប់តាំងពីនាងឈឺមកស្ថានភាពផ្លូវចិត្តរបស់នាងបានធ្លាក់ចុះទាំងស្រុង ហើយមានការអៀនខ្មាស់យ៉ាងខ្លាំងនៅពេលទំនាក់ទំនងជាមួយអ្នកដទៃ។ អស់រយៈពេល 3 ឆ្នាំមកនេះនាងបានព្យាបាលនៅកន្លែងជាច្រើនដោយប្រើវិធីផ្សេងៗជាច្រើនដូចជា៖ លេបថ្នាំ ចាក់ម្ជុលវិទ្យាសាស្ត្រ និងសូម្បីតែការធ្វើអន្តរាគមន៍កែសម្ផស្ស ប៉ុន្តែការកន្ត្រាក់មុខមិនមានភាពប្រសើរឡើងទេ។

បន្ទាប់ពីមកពិនិត្យនៅមន្ទីរពេទ្យ Nam Sai Gon អ្នកជំងឺត្រូវបានវេជ្ជបណ្ឌិតពិនិត្យយ៉ាងយកចិត្តទុកដាក់និងធ្វើការថត MRI ខួរក្បាល។ លទ្ធផលបង្ហាញថាអ្នកជំងឺមានជំងឺការរលកសរសៃប្រសាទផ្នែកម្ខាងមុខ (Hemifacial spasm) ដែលបណ្តាលមកពីសសៃឈាមមួយសង្កាត់ទៅលើសរសៃប្រសាទលេខ 7។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍អោយធ្វើការព្យាបាលដោយវិធីវះកាត់ដើម្បីដោះសម្ពាធលើសរសៃប្រសាទមុខ ដែលជាវិធីមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺនេះ។ នៅព្រឹកថ្ងៃបន្ទាប់ ក្រុមវេជ្ជបណ្ឌិតផ្នែក វះកាត់ប្រសាទ–ឆ្អឹងខ្នង និង ផ្នែកថ្នាំសណ្តំ បានត្រៀមខ្លួនសម្រាប់ការវះកាត់ដោយប្រើអន្តរសោមវិទ្យាជួយវះកាត់ដោះសម្ពាធលើសរសៃប្រសាទលេខ 7។ ក្រោមមីក្រូស្កុបវះកាត់និងអន្តរសោមវិទ្យាជំនួយពេទ្យវះកាត់បានជោគជ័យក្នុងការបំបែកសាខាសសៃឈាមចេញពីសរសៃប្រសាទលេខ ៧ បន្ទាប់ពីវះកាត់ អ្នកជំងឺបានស្ដារវិញយ៉ាងលឿន។ មួយសប្តាហ៍បន្ទាប់ពេលត្រឡប់មកពិនិត្យឡើងវិញ រោគសញ្ញាកន្ត្រាក់សាច់ដុំដោយអចេតនានៅផ្នែកម្ខាងនៃមុខបាត់ទៅទាំងស្រុង ហើយចលនាសាច់ដុំមុខក៏កំពុងស្ដារវិញជាបន្តបន្ទាប់។

 

1646 thumbnail 1 3

ក្នុងការចែករំលែកអំពីករណីវះកាត់នេះលោកបណ្ឌិត វេជ្ជបណ្ឌិត Le Kham Tuanប្រធានផ្នែក វះកាត់ប្រសាទ – ឆ្អឹងខ្នង នៃមន្ទីរពេទ្យNam Sai Gonបានបញ្ជាក់ថា៖ នេះជាវិធីវះកាត់ដែលពិបាកខ្លាំង និងត្រូវការការប្រុងប្រយ័ត្នខ្ពស់ពីវេជ្ជបណ្ឌិតវះកាត់ដើម្បីជៀសវាងការប៉ះពាល់ដល់សរសៃប្រសាទជិតខាង។ ដើម្បីអាចអនុវត្តន៍វិធីនេះបានលំហរវះកាត់ត្រូវតែមានបំពាក់ដោយមីក្រូស្កុបវះកាត់ (microscope) និង ម៉ាស៊ីនអន្តរសោមវិទ្យា (endoscope)។ ដោយមានជំនួយមីក្រូស្កុបដែលអាចពង្រីករូបភាពឡើងជាច្រើនដង ធ្វើឱ្យវេជ្ជបណ្ឌិតអាចកំណត់បានយ៉ាងច្បាស់ទីតាំងសរសៃប្រសាទដែលត្រូវបានសង្កាត់។ ក្រោមជំនួយរបស់អន្តរសោមវិទ្យា វេជ្ជបណ្ឌិតអាចមើលឃើញតំបន់ដែលបានលាក់ពិបាក់ក្នុងការមើលដោយមិនចាំបាច់រុករកខួរក្បាលច្រើនពេក ដោយជួយកាត់បន្ថយហានិភ័យនៃការវះកាត់។ បន្ទាប់ពីការវះកាត់ រលាកសញ្ញាជំងឺមួយចំនួននឹងធ្លាក់ថយបន្តិចម្តងៗ ហើយបន្តជាមួយការព្យាបាលដោយថ្នាំ សុខភាពរបស់អ្នកជំងឺនឹងស្ដារវិញយ៉ាងល្អ។

វេជ្ជបណ្ឌិត ឯកទេសទី II Le Trong Nghia អនុប្រធានរងផ្នែកវះកាត់ប្រសាទ – ឆ្អឹងខ្នង បានបញ្ជាក់បន្ថែមថា៖ ជំងឺក្រិនសាច់ដុំចំហៀងមុខ គឺជារបួសនៃការធ្វើការមិនប្រក្រតីរបស់សរសៃប្រសាទមុខដែលបណ្តាលឱ្យសាច់ដុំម្ខាងមុខកើតមានការរលាកឬកន្ត្រាក់ដោយឯកឯង ជាធម្មតាវាចាប់ផ្តើមពីតំបន់ភ្នែកហើយក្រោយមកសាយចេញទៅទាំងមុខម្ខាង អ្នកជំងឺមិនអាចគ្រប់គ្រងការកន្ត្រាក់នេះបានទេ។ ជំងឺនេះអាចព្យាបាលឱ្យជាសះស្បើយបានហើយការវះកាត់ដើម្បីដោះសម្ពាធសរសៃប្រសាទមុខលេខ VII គឺជាវិធីព្យាបាលមានប្រសិទ្ធភាពខ្ពស់ ជោគជ័យរហូតដល់ប្រហែល 90%។ ដូច្នេះ នៅពេលមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ អ្នកជំងឺគួរតែទៅពិនិត្យនៅមន្ទីរពេទ្យជំនាញផ្នែកជំនាញវះកាត់ប្រសាទដើម្បីទទួលបានការពិនិត្យលម្អិតនិងធ្វើការថត MRI ប្រើបច្ចេកទេសឯកទេសសម្រាប់ជំងឺប្រភេទនេះ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលមានប្រសិទ្ធភាព។

កាន់តែមានទំនុកចិត្តអំពីការចំណាយជាមួយនឹងកម្មវិធីធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសុខភាព (ធានារ៉ាប់រងឯកជន) នៅមន្ទីរពេទ្យNam Sai Gon។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 15:49 31/10/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ