អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី II NGUYEN TRUNG DUONG
Giới thiệu
អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី II NGUYEN TRUNG DUONG មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការវះកាត់ និងព្យាបាលជម្ងឺវះកាត់នៅមន្ទីរពេទ្យធំៗដូចជា មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញ មន្ទីរពេទ្យ Cho Ray និងមន្ទីរពេទ្យ Binh Dan។
វេជ្ជបណ្ឌិតមានភាពខ្លាំងក្នុងការវះកាត់ប្រព័ន្ធរំលាយអាហារផ្នែកខាងលើ និងខាងក្រោម ការវះកាត់ផ្លូវបង្គន់ ពោះវៀនធំ ថ្លើម លំពែង ប្រមាត់ ដុំសាច់ក្រពេញទីរ៉ូអ៊ីត ក្រពេញទឹកដោះ និងក្លនលូន។ លើសពីនេះទៀត វេជ្ជបណ្ឌិតវះកាត់សរសៃប្រសាទស៊ីមផេទិចខាងទ្រូង ដើម្បីព្យាបាលការបែកញើសដៃ។
បញ្ចប់ការសិក្សា វេជ្ជបណ្ឌិតទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញជា វេជ្ជបណ្ឌិតអន្តរទិស ផ្នែកវះកាត់ និងបញ្ចប់កម្មវិធី ឯកទេសកំរិត I និង II បន្តចូលរួមវគ្គបណ្តុះបណ្តាលវះកាត់ជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស បច្ចុប្បន្ន វេជ្ជបណ្ឌិត NGUYEN TRUNG DUONGកាន់តំណែងជា អនុប្រធានផ្នែកវះកាត់ទូទៅ នៅ មន្ទីរពេទ្យ Nam Sai Gon។
Chuyên môn
ឯកទេសផ្នែកវះកាត់ទូទៅ
Nơi làm việc
Lĩnh vực chuyên sâu
- វះកាត់ប្រព័ន្ធរំលាយអាហារខាងលើ៖ វះកាត់មហារីកក្រពះ និងបំពង់អាហារ។
- វះកាត់ប្រព័ន្ធរំលាយអាហារខាងក្រោម៖ វះកាត់ព្យាបាលមហារីកពោះវៀនធំ–ផ្លូវបង្គន់។
- វះកាត់ផ្លូវបង្គន់–ពោះវៀន៖ កាត់ឬដូងបាត តាមវិធីធម្មតា និងវិធី Longo, ព្យាបាលរលាករន្ធគូថ។
- វះកាត់ថ្លើម លំពែង លំពែង
- វះកាត់ផ្លូវទឹកប្រមាត់៖ អ៊ិនដូស្កូបក្រួស និងក្រួសក្នុងថង់ទឹកប្រមាត់។
- វះកាត់ក្រលៀន និងជញ្ជាំងពោះ។
- វះកាត់ដុំសាច់ក្រពេញទីរ៉ូអ៊ីត។
- វះកាត់ក្រពេញទឹកដោះ។
- ជំងឺប្រព័ន្ធប្រសាទស៊ីមផេទិចខាងទ្រូង៖ ព្យាបាលបែកញើសដៃ។
បទពិសោធន៍
បទពិសោធន៍ជាង 8 ឆ្នាំ។
សញ្ញាបត្រផ្នែកវិជ្ជាជីវៈ
- វេជ្ជបណ្ឌិតអន្តរទិស – ថេស្សាវេជ្ជសាស្ត្រ – វេជ្ជបណ្ឌិតឯកទេស I – វេជ្ជបណ្ឌិតឯកទេស II ផ្នែកវះកាត់ សាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញ។
- វិញ្ញាបនបត្រវះកាត់អេនដូស្កូប។
- វះកាត់ព្យាបាលជំងឺឬដួងបាតដោយប្រើម៉ាស៊ីនដេរចុច (Stapled Hemorrhoidectomy)។
ដំណើរការងារ
- 2016 – 2019៖ បម្រើការងារនៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញ និង មន្ទីរពេទ្យ Cho Ray។
- 2019 – 2020៖ មន្ទីរពេទ្យ Binh Dan។
- 2020 – ដល់ពេលបច្ចុប្បន្ន៖ អនុប្រធានផ្នែកវះកាត់ទូទៅ, មន្ទីរពេទ្យ Nam Sai Gon។
Tin tức liên quan