benhviennamsaigon.com
icon close

វេជ្ជបណ្ឌិតឯកទេស II LE VAN HIEU NHAN

អនុប្រធានផ្នែកវះកាត់ទូទៅ
បទពិសោធន៍ 26 ឆ្នាំ

Giới thiệu

វេជ្ជបណ្ឌិតឯកទេស II LE VAN HIEU NHAN មានបទពិសោធន៍ជាង ២៦ ឆ្នាំ ក្នុងវិស័យ វះកាត់ប្រព័ន្ធទឹកនោម។ គាត់ធ្លាប់កាន់តំណែងជា ប្រធានផ្នែកវះកាត់ប្រព័ទឹកន្ធនោម នៅមន្ទីរពេទ្យ Sante ទីក្រុងហូជីមិញ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOCទីក្រុងហូជីមិញ ឆ្នាំ 1999 ហើយបន្តបញ្ចប់វគ្គសិក្សា ឯកទេស​ I និង ឯកទេស II ផ្នែក វះកាត់ប្រព័ន្ធទឹកនោម នៅសាកលវិទ្យាល័យដដែល។

ក្នុងរយៈពេលធ្វើការជាជាង 2 ទសវត្សរ៍ លោកបានពង្រឹងជំនាញ និងបច្ចេកទេសវះកាត់នៅមន្ទីរពេទ្យដ៏ល្បីៗជាច្រើន ដូចជា៖មន្ទីរពេទ្យ CHO RAY មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOCទីក្រុងហូជីមិញ មន្ទីរពេទ្យ BINH DAN មន្ទីរពេទ្យ Sante ទីក្រុងហូជីមិញ។ បច្ចុប្បន្ន វេជ្ជបណ្ឌិត LE VAN HIEU NHAN កំពុងកាន់តំណែងជា អនុប្រធានផ្នែកវះកាត់ទូទៅ នៅមន្ទីរពេទ្យពហុពិសេសអន្តរជាតិ Nam Sai Gon។

ដោយសារការរួមចំណែកយ៉ាងសកម្មក្នុងវិស័យ វេជ្ជបណ្ឌិតបានក្លាយជាសមាជិកកិត្តិយសនៃសមាគមជាតិ និងអន្តរជាតិនានា ដូចជា៖ សមាគមតម្រងនោមនៃវៀតណាម (VUNA) សមាគមតម្រងនោមទីក្រុងហូជីមិញ (HUNA) សមាគមអ៊្រូលូជីអាស៊ី (UAA) សមាគមអ៊្រូលូជីអឺរ៉ុប (EAU)។

Chuyên môn

វេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ប្រព័ន្ធទឹកនោម។

Nơi làm việc

ផ្នែកវះកាត់ទូទៅ – មន្ទីរពេទ្យពហុពិសេសអន្តរជាតិ Nam Sai Gon។

Lĩnh vực chuyên sâu

  • វះកាត់គ្រួសប្រព័ន្ធទឹកនោម៖ រួមមានគ្រួសតំរងនោម ផ្លូវបង្ហួរនោម ប្លោកនោម បង្ហួរនោម ចាប់ពីវះកាត់តូចដល់វះកាត់ធំ ពីរាត្បាតតូចដល់រាត្បាតធំ។
  • ជំនាញក្នុងការបាញ់គ្រួសក្រៅរាងកាយ។
  • ការវះកាត់ដុំសាច់ក្នុងប្រព័ន្ធទឹកនោម៖ រួមមានដុំសាច់ក្នុងតំរងនោម ដុំសាច់បង្ហួរនោម ប្លោកនោម ក្រពេញប្រូស្តាត បង្ហួរនោម ពងស្វាស។ ពីការវះកាត់ អេនដូស្កូបដល់ការវះកាត់បើកចំហ។ វះកាត់រាតត្បាតតិចតួចទៅរាតត្បាតធំ។
  • វះកាត់បង្កើតរាងឡើងវិញប្រព័ន្ធទឹកនោម៖ រួមទាំងការវះកាត់បំពង់ទឹកនោម ការវះកាត់ផ្លូវបង្ហួរនោម។ ការកសាងឡើងវិញនៃផ្លូវបង្ហួរនោមចង្អៀត បង្កើតប្លោកនោមដោយប្រើពោះវៀននៅក្នុងដុំសាច់ប្លោកនោម ការវះកាត់ពង្រីកប្លោកនោមដោយប្រើពោះវៀនក្នុងប្លោកនោម ជំងឺរបេងប្លោកនោម។
  • ការវះកាត់ប្រព័ន្ធប្រសាទ ប្រព័ន្ធទឹកនោម ប្រព័ន្ធប្រសាទមុខងារ។
  • វះកាត់នោមទាស់។
  • វះកាត់ខូចទ្រង់ទ្រាយប្រព័ន្ធទឹកនោមពីកំណើត៖ រួមករណីបិទតឹងចំណុចតភ្ជាប់ផ្នែកប្រមូលទឹកនោមរបស់តម្រងនោម–បំពង់នោម ស្ទះផ្លូវប្រសព្វចំនុចបមពង់នោមនឹងប្លោកនោម តម្រងនោមរាងក្រចក់សេះ តម្រងនោមទ្វេរដង…
  • ជំងឺផ្នែកសុខភាពបុរស។

បទពិសោធន៍

បទពិសោធន៍

បទពិសោធន៍ជាង 26 ឆ្នាំ។

ភាសា

ភាសា

វៀតណាម អង់គ្លេស។

សញ្ញាប័ត្រផ្នែកវិជ្ជាជីវៈ

សញ្ញាប័ត្រផ្នែកវិជ្ជាជីវៈ
  • 1999៖ បញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិតពហុវិស័យ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Y Duoc ទីក្រុងហូជីមិញ។
  • 2009៖ បញ្ចប់ការសិក្សាវេជ្ជបណ្ឌិតឯកទេសថ្នាក់ទី១ ផ្នែកវះកាត់ទឹកនោម នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Y Duoc ទីក្រុងហូជីមិញ។
  • 2013៖ បញ្ចប់ការសិក្សាវេជ្ជបណ្ឌិតឯកទេសថ្នាក់ទី២ ផ្នែកវះកាត់ទឹកនោម នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Y Duoc ទីក្រុងហូជីមិញ។
  • 2011៖ វិញ្ញាបនប័ត្រផ្នែកវះកាត់អេនដូស្កូបកម្រិតខ្ពស់។
  • 2011៖ វិញ្ញាបនប័ត្រផ្នែកវះកាត់អេនដូស្កូបក្នុងពោះកម្រិតខ្ពស់។

ប្រវត្តិការងារ

ប្រវត្តិការងារ
  • 1999 – 2001:វេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ប្រព័ន្ធទឹកនោម មជ្ឈមណ្ឌលរោគវិនិច្ឆ័យវេជ្ជសាស្ត្រវេជ្ជ Medic។
  • 2001 – 12/2021: អ្នកជំនាញខាងរោគទឹកនោម មន្ទីរពេទ្យ Binh Dan។
  • 2013 – 12/2021: ប្រធានផ្នែក ផ្នែកបំបែកគ្រួសក្រៅខ្លួន មន្ទីរពេទ្យ Binh Dan។
  • 12/2021 – 07/2022: ប្រធាននាយកដ្ឋានប្រព័ន្ធទឹកនោមមន្ទីរពេទ្យវះកាត់ Sante ទីក្រុងហូជីមិញ។
  • 07/2022 – បច្ចុប្បន្ន៖ អនុប្រធាននាយកដ្ឋានវះកាត់ទូទៅ មន្ទីរពេទ្យ Nam Sai Gon។

សមាជិកភាព

សមាជិកភាព
  • សមាជិក សមាគមតំរងនោម និងប្រព័ន្ធទឹកនោមវៀតណាម (VUNA)។
  • សមាជិក សមាគមតំរងនោម និងប្រព័ន្ធទឹកនោមទីក្រុងហូជីមិញ (HUNA)។
  • សមាជិក សមាគមវេជ្ជសាស្រ្តប្រព័ន្ធទឹកនោមអាស៊ី (UAA)។
  • សមាជិក សមាគមវេជ្ជសាស្រ្តប្រព័ន្ធទឹកនោមអ៊ឺរ៉ុប (EAU)។
backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ