benhviennamsaigon.com
icon close

4 ឆ្នាំនៃការរោគវិនិច្ឆ័យខុស – អ្នកជំងឺប្រឈមមុខនឹងហានិភ័យនៃពិការភាពអវយវៈទាំងបូល

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 29/08/2023
  • eye114

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II DO ANH VU

វេជ្ជបណ្ឌិតឯកទេស វះកាត់ប្រសាទ – ឆ្អឹងខ្នង។

នាយកដ្ឋានវះកាត់សរសៃប្រសាទ-ឆ្អឹងខ្នងនៃមន្ទីរពេទ្យNam Sai Gon ទើបតែបានព្យាបាលអ្នកជំងឺដោយជោគជ័យ ជាមួយនឹងការរងរបួសឆ្អឹងខ្នងជាច្រើនចំនុច ខួរឆ្អឹងខ្នងនិងការបង្ហាប់ឫសសរសៃប្រសាទបណ្តាលឱ្យអវយវៈទន់ខ្សោយ ។

ការចាប់ផ្តើមជាមួយរោគសញ្ញា ស្ពឹកម្រាមដៃលោក T. (កើតឆ្នាំ 1963) បានទៅពិនិត្យនៅមន្ទីរពេទ្យមូលដ្ឋានហើយត្រូវបានវិនិច្ឆ័យថាមានរោគសញ្ញារលាកសរសៃដៃ ប៉ុន្តែទោះបីបានព្យាបាលយ៉ាងសកម្មក្តីរោគសញ្ញាស្ពឹកម្រាមដៃរបស់លោកមិនបានធូរស្បើយឡើយវាបានរាលដាលទៅដល់ដៃទាំងមូលនិងឡើងកំភួនដៃផងដែរ។ លោក T. នៅតែអត់ធ្មត់ព្យាបាលតាមការវិនិច្ឆ័យខាងដើមៗនោះជាប់ៗគ្នារយៈពេល 4 ឆ្នាំ។ រហូតដល់ពេលដៃជើងខ្សោយខ្លាំងហើយមិនអាចដើរបានទៀត ទើបគ្រួសារសម្រេចនាំមកកាន់ទីក្រុងហូជីមិញដើម្បីធ្វើការត្រួតពិនិត្យជាលក្ខណៈជ្រាលជ្រៅជាងមុន។ បន្ទាប់ពីពិនិត្យនិងធ្វើការថត MRI វេជ្ជបណ្ឌិតបានរកឃើញ របួសច្រើនកន្លែងនៅតំបន់ឆ្អឹងក ក្បាលនិងស្មារួមមាន៖ ពុកខូចឆ្អឹងក លានឌីសគាបសរសៃឆ្អឹងខ្នង ការប៉ះទង្គិចទៅលើខួរឆ្អឹងខ្នង ហើយបង្កការហើមនៃខួរខ្នងកនិងស្មាដែលជាមូលហេតុនាំឲ្យមានសភាពខ្សោយយអវយវៈ ស្ទើតែបាតបង់ក្នុងសភាម្មដៃជើងទាំងមូល។ ក្នុងស្ថានភាពនោះ លោក T. ត្រូវបានវេជ្ជបណ្ឌិតណែនាំឲ្យធ្វើវះកាត់បន្ទាន់ដើម្បីដោះស្រាយមូលហេតុនៃជំងឺ។

អ្នកជំងឺបានចែករំលែកថា៖ «ពេលខ្ញុំលឺពីការវះកាត់ខ្ញុំបារម្ភខ្លាំងណាស់ព្រោះខ្ញុំមានអាយុ ៦០ឆ្នាំហើយសុខភាពខ្ញុំមិនសូវល្អជាមួយជំងឺមូលដ្ឋានច្រើនដូចជា៖ លើសឈាម និងទឹកនោមផ្អែម ដូច្នេះខ្ញុំនិងក្រុមគ្រួសារបានស្រាវជ្រាវព័ត៌មានសួរនាំសាច់ញាតិនិងមិត្តភក្តិជាច្រើនហើយបានណែនាំដល់លោកវេជ្ជបណ្ឌិតVu ដែលជាវេជ្ជបណ្ឌិតល្បីខាងព្យាបាលជំងឺសរសៃប្រសាទនិងឆ្អឹងខ្នងនៅទីក្រុងហូជីមិញ។ ពេលខ្ញុំចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យNam Sai Gon។ មិនត្រឹមតែលោកវេជ្ជបណ្ឌិត Vu ប៉ុណ្ណោះទេបុគ្គលិកថែទាំអតិថិជនរហូតដល់គិលានុបដ្ឋាយិកាបានយកចិត្តទុកដាក់និងមើលថែអ្នកជំងឺយ៉ាងល្អ»។

បន្ទាប់ពីពិនិត្យ និងវាយតម្លៃស្ថានភាពអ្នកជំងឺរួចក្រុមវះកាត់នៃនាយកដ្ឋានវះកាត់សរសៃប្រសាទ-ឆ្អឹងខ្នងមន្ទីរពេទ្យNam Sai Gon រួមមាន៖ លោកអនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី II Do Anh Vu និងអនុបណ្ឌិតវេជ្ជបណ្ឌិត Duong Duc Anhរួមជាមួយនឹងក្រុមការងារនៃនាយកដ្ឋានថ្នាំសណ្តំនិងសង្គ្រោះ បានធ្វើការវះកាត់ឆ្អឹងខ្នងពហុកម្រិតសម្រាប់អ្នកជំងឺ។ បន្ទាប់ពីការវះកាត់អស់រយៈពេលជាង 3 ម៉ោង វេជ្ជបណ្ឌិតបានពង្រីកប្រឡាយឆ្អឹងខ្នងករបស់អ្នកជំងឺជាមួយនឹងដង្កៀបទម្រង់ឡាមីណា ដោយមានគោលបំណងបង្កើតកន្លែងសម្រាប់ខួរឆ្អឹងខ្នង និងឫសសរសៃប្រសាទរាងកាយបាន ” ធូនិងសម្រាក” ។

ក្នុងអំឡុងពេលក្រោយការវះកាត់នៅមន្ទីរពេទ្យ ដោយមានការគាំទ្រពីអ្នកបច្ចេកទេសព្យាបាលកាយសម្បាទា ភាពចល័តរបស់អ្នកជំងឺមានភាពប្រសើរឡើង ហើយគាត់អាចចាប់និងដើរបានដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយ។ ក្រោយវះកាត់បានតែ១សប្តាហ៍ប៉ុណ្ណោះ អ្នកជំងឺត្រូវបានចេញពីមន្ទីរពេទ្យដោយមានសុខភាពមាំមួន។

ចែករំលែកអំពីជំងឺនេះលោកវេជ្ជបណ្ឌិត Vu មានប្រសាសន៍ថា៖ «ការខូចទ្រង់ទ្រាយឬឌីសឆ្អឹងខ្នងនៃឆ្អឹងក និងឆ្អឹងខ្នង គឺជាជំងឺទូទៅទូទៅសម្រាប់មនុស្សចាស់ ព្រោះរចនាសម្ព័ន្ធដែលបង្កើតជាឆ្អឹងកងខ្នងបន្តិចម្តងៗ ពុកផុយតាមពេលវេលា ហើយដំបូងអាចឈឺ ស្ពឹក ពិបាកទ្រាំដល់អ្នកចម្ងឺធ្វើឱ្យអ្នកជំងឺមិនស្រួល។ ឫសសរសៃប្រសាទឬខួរឆ្អឹងខ្នងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដូចជា៖ ខ្សោយអវយវៈ បាត់បង់ការគ្រប់គ្រងផ្លូវបន្ទោរបង់… ដូច្នេះហើយអ្នកជំងឺចាំបាច់ត្រូវពិនិត្យជាបន្ទាន់នៅពេលដែលមានសញ្ញាខុសប្រក្រតីដើម្បីជៀសវាងផលវិបាកដ៏គ្រោះថ្នាក់»។

កាន់តែមានទំនុកចិត្តអំពីការចំណាយជាមួយនឹងកម្មវិធីធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសុខភាព (ធានារ៉ាប់រងឯកជន) នៅមន្ទីរពេទ្យNam Sai Gon។

 

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 16:40 30/10/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ