ដើរបានធម្មតាបន្ទាប់ពីការវះកាត់ប្តូរសន្លាក់ត្រគាកទាំងសង្ខាងដោយសារតែជំងឺពុករលួយក្បាលត្រគាក
-
អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
19/05/2023
-
228
ជំងឺពុករលួយក្បាលត្រគាកគឺជាជំងឺដែលបណ្តាលឱ្យខូចទ្រង់ទ្រាយ និងបាត់បង់ឆ្អឹងនៃក្បាលត្រគាក មូលហេតុបណ្តាលឱ្យឈឺចាប់ក្នុងសន្លាក់ត្រគាក ជាពិសេសនៅពេលធ្វើចលនានិងដើរ។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ វានឹងធ្វើឱ្យអវយវៈខ្លី ស្ពឹកដៃជើង សូម្បីតែបាត់បង់សមត្ថភាពដើរនិងពិការភាព។ ជំងឺនេះអាចកើតមាននៅគ្រប់វ័យ ប៉ុន្តែច្រើនកើតមាននៅអាយុចន្លោះពី 40 ទៅ 65 ឆ្នាំហើយកើតមានចំពោះបុរសច្រើនជាងស្ត្រី។
ដើរបានធម្មតាបន្ទាប់ពីការវះកាត់ប្តូរសន្លាក់ត្រគាកទាំងសង្ខាងដោយសារតែជំងឺពុករលួយក្បាលត្រគាក
បន្ទាប់ពី “ព្យាយាម” អស់រយៈពេលជាយូរដើម្បីស៊ូទ្រាំនឹងការឈឺត្រគាកពេលបស់ជំហាននីមួយៗ លោក D.V.T (អាយុ 60 ឆ្នាំ Dong Nai) បានទៅកន្លែងជាច្រើនដើម្បីពិនិត្យនិងប្រើប្រាស់ថ្នាំ ប៉ុន្តែនៅតែមិនប្រសើរឡើង។ នៅពេលដែលការឈឺចាប់កើនឡើងបន្តិចម្តងៗ គាត់បានស្ពឹក និងពិបាកក្នុងសកម្មភាពប្រចាំថ្ងៃ លោក T. ត្រូវបានណែនាំអោយទៅមើលនាយកដ្ឋានរបួសឆ្អឹង – មន្ទីរពេទ្យNam Sai Gon។
តាមរយៈការពិនិត្យ និងធ្វើតេស្តគ្រូពេទ្យបានសន្និដ្ឋានថា លោក T ឆ្អឹងភ្លៅខាងលើមានការពុករលួយក្បាលត្រគាកអមជាមួយជំងឺសម្ពាធឈាមខ្ពស់ ។ វេជ្ជបណ្ឌិតបានណែនាំឱ្យលោក T ធ្វើការវះកាត់ប្តូរត្រគាកស្តាំទាំងស្រុង។ បញ្ហាប្រឈមចំពោះអ្នកជំងឺមានវ័យចំណាស់ ហើយមានជំងឺលើសសម្ពាធឈាមដែលមិនត្រូវបានព្យាបាលដោយស្ថិរភាពមុនពេលវះកាត់ វេជ្ជបណ្ឌិតនាយកដ្ឋានឆ្អឹងបានពិគ្រោះយោបល់ជាមួយនាយកដ្ឋានប្រើថ្នាំសណ្តំ និងសង្គ្រោះដើម្បីមានការធានាសុវត្ថិភាពខ្ពស់ជួនអ្នកជំងឺអំឡុងពេលវះកាត់។
វេជ្ជបណ្ឌិត ឯកទេសទី II Vo Van Man ប្រធាននាយកដ្ឋានជំងឺរបួសនិងសន្លាក់នៃមន្ទីរពេទ្យNam Sai Gonបានបញ្ជាក់ថា៖ នៅពេលអ្នកជំងឺមានរោគសញ្ញាខ្សោយសន្លាក់ក្នុងរយៈពេលយូរវានឹងប៉ះពាល់ដល់សុខភាពទូទៅ និងគុណភាពជីវិតដូចជា៖ គេងមិនលក់ពេលយប់ដោយសារឈឺចាប់ខ្លាំង ដែលអាចបង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង។ ការប្រើថ្នាំដោយខ្លូនឯងព្យាបាលរយៈពេលវែងអាចបណ្តាលឲ្យមានផលវិបាកដូចជា៖ រលាក់ដំបៅក្រពះ ហូរឈាមប្រព័ន្ធរំលាយអាហារ ខូចថ្លើម និងតម្រងនោម។ សម្រាប់មនុស្សវ័យចាស់ កាលណាសន្លាក់ឆ្អឹងរងរបួស សមត្ថភាពស្តារឡើងវិញនឹងថយចុះយ៉ាងខ្លាំង។ ប្រសិនបើសន្លាក់ត្រូវបានខូចធ្ងន់ និងបានព្យាបាលដោយវិធីជាច្រើនម្តងហើយតែមិនមានប្រសិទ្ធភាពទេ វិធីវះកាត់ប្តូរសន្លាក់ គឺជាជម្រើសល្អបំផុត ដើម្បីជៀសវាងការពិការ អនុញ្ញាតឲ្យអ្នកជំងឺត្រឡប់ទៅជីវិតប្រចាំថ្ងៃវិញ និងធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។
ការវះកាត់ប្តូរត្រគាកត្រូវចំណាយពេលប្រហែល 60 នាទី លោកវេជ្ជបណ្ឌិត ឯកទេសទី II Vo Van Man លោកវេជ្ជបណ្ឌិត Huynh Dang Thanh Son លោកវេជ្ជបណ្ឌិត Le Van Quynh និងក្រុមគ្រូពេទ្យមកពីនាយកដ្ឋានឆ្អឹងបានវះកាត់ជួនអ្នកជមងឺផ្ទាល់។ ការវះកាត់ជោគជ័យ ស្ថានភាពសុខភាពរបស់អ្នកជំងឺមានស្ថេរភាព មិនមានការឈឺចាប់ដូចមុន។ ចលនាត្រគាកធម្មតាមមកវិញហើយមិនមានបញ្ហាក្រោយការវះកាត់ លោក Tនឹងបន្តទទួលការព្យាបាលនៅនាយកដ្ឋានឆ្អឹងជាមួយនឹងការធ្វើលំហាត់កាយសម្បទាត្រឹមត្រូវនៅក្នុងបន្ទប់ក្រោយការវះកាត់។
វេជ្ជបណ្ឌិត ឯកទេសទី II Huynh Dang Thanh Son – អនុប្រធាននាយកដ្ឋានរបួសឆ្អឹង – មន្ទីរពេទ្យ Nam Sai Gon៖ ប្រសិនបើអ្នកជំងឺដុំជំងឺមានបញ្ហាពុករលួយក្បាលត្រគាកមិនបានទទួលការវះកាត់ប្តូរត្រគាកទេ ហានិភ័យនៃការបាត់បង់សមត្ថភាពក្នុងការដើរគឺខ្ពស់ណាស់ ហើយជីវិតរបស់អ្នកជំងឺនឹងត្រូវជាប់នឹងរទេះរុញ។ សម្រាប់អ្នកជំងឺវ័យចំណាស់ភាគច្រើន អ្នកជំងឺធាត់ អ្នកជំងឺមានជំងឺផ្ទៃក្នុងច្រើន ពេលនេះគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើយើងមិនមានផែនការថែទាំជំងឺទេ អ្នកជំងឺនឹងប្រឈមមុខនឹងគុណវិបត្តិជាច្រើន និងអាចស្លាប់ដោយសារតែផលវិបាកដែលបណ្តាលឱ្យមានការឈឺចាប់ រលាកសួត រលាកផ្លូវទឹកនោម ដំបៅរលួយ ហើយសុខភាពអ្នកជំងឺក៏នឹងធ្លាក់ចុះជាលំដាប់។
មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 13:46 13/11/2025
