benhviennamsaigon.com
icon close

ជោគជ័យក្នុងវះកាត់ប្តូរឆ្អឹងត្រគាកទំាងមូលសម្រាប់អ្នកជំងឺដែលមានជំងឺមូលដ្ឋានជាច្រើន

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 26/05/2023
  • eye67

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី II HUYNH DANG THANH SON

វេជ្ជបណ្ឌិត ឯកទេសរបួសឆ្អឹង។

មនុស្សចាស់កាន់តែច្រើនត្រូវបានធ្វើការព្យាបាលប្តូរត្រគាក

ថ្មីៗនេះនាយកដ្ឋានឆ្អឹង – មន្ទីរពេទ្យNam Sai Gon បានធ្វើការវះកាត់ប្តូរត្រគាកដោយជោគជ័យលើអ្នកជំងឺវ័យចំណាស់ជាច្រើននាក់ជួយបញ្ចប់ការឈឺចាប់នៅពេលចលនា។

អ្នកជំងឺវ័យចំណាស់តែងតែជាបញ្ហាប្រឈមសម្រាប់គ្រូពេទ្យវះកាត់និងគ្រូពេទ្យឯកទេសថ្នាំសណ្តំព្រោះជាក្រុមមនុស្សមានសុខភាពខ្សោយនិងមានជំងឺរាំរៃច្រើនជាពិសេសជំងឺសរសៃឈាមបេះដូងសម្ពាធឈាមជាដើម។ល។ប្រសិនបើមិនមានគម្រោងព្យាបាលសមស្របទេហានិភ័យនៃការបាត់បង់ជីវិតខ្ពស់អាចកើតមានឡើងគ្រប់ពេលវេលា។

1370 p1

លោក H.H.N. (អាយុ ៦៦ឆ្នាំ An Giang) ទើបតែវះកាត់ឆ្អឹងត្រគាកបាន 3 ថ្ងៃមុននៅនាយកដ្ឋានឆ្អឹង – មន្ទីរពេទ្យNam Sai Gonបាននិយាយថា៖ លោកNឈឺជិត 2 ឆ្នាំហើយថ្មីៗនេះកាន់តែពិបាកដើរការឈឺចាប់ក៏កើនឡើងច្រើនបង្កការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃទើបក្រុមគ្រួសារបាននាំគាត់ទៅព្យាបាលនៅមន្ទីរពេទ្យNam Sai Gon។ ក្រុមគ្រួសាររបស់គាត់ក៏បានបន្ថែមថាដោយសារលោក N មានជម្ងឺប្រចាំកាយច្រើនគ្រួសារមានការព្រួយបារម្មណ៍យ៉ាងខ្លាំងក្នុងការវះកាត់ស្រាវជ្រាវព័ត៌មានដោយប្រុងប្រយ័ត្ននិងមានការណែនាំយ៉ាងច្បាស់លោះទើបក្រុមគ្រួសារសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាល។

បន្ទាប់ពីបានទទួលអ្នកជំងឺលោក N បានឆ្លងកាត់ការធ្វើតេស្តរោគវិនិច្ឆ័យ លទ្ធផលបានបង្ហាញថា ក្បាលត្រកាត់ផ្នែកខាងលើមានការពុករលួយធ្ងន់ធ្ងូរគឺជាមូលហេតុដែលនាំឱ្យលោក N ពិបាកដើរ។ វេជ្ជបណ្ឌិត ឯកទេសទី II Huynh Dang Thanh Son – អនុប្រធាននាយកដ្ឋានឆ្អឹងបាននិយាយថា៖ ជំងឺពុករលួយក្បាលត្រគាកពិបាកនឹងរកឃើញនៅដំណាក់កាលដំបូងរហូតដល់វាវិវត្តន៍ខ្លាំង អ្នកជំងឺស្រាប់តែមានការឈឺចាប់នៅសន្លាក់ត្រគាក។ សញ្ញានៃការទទួលស្គាល់ច្រើនតែស្ថិតក្នុងដំណាក់កាលយឺត នៅពេលដែលអ្នកជំងឺមានការស្ពឹកជើងក្បាលឆ្អឹងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ កាត់បន្ថយចលនានិងបាត់បង់មុខងារត្រគាកបន្តិចម្តងៗ។

post2 1 1

បន្ទាប់ពីពិនិត្យរួចលោក N ត្រូវបានលោកគ្រូបពេទ្យណែនាំអោយធ្វើការវះកាត់ប្តូរត្រគាកសរុប ក្រៅពីភាពចាស់ជរាអ្នកជំងឺក៏មានជំងឺប្រចាំកាយជាច្រើនដូចជា៖ លើសឈាម ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមបេះដូង សន្ទះបិទបើកបេះដូងនិងជំងឺខ្សោយបេះដូងជាដើម។ ដោយដឹងថាអ្នកជំងឺមានវ័យចាស់ជាមួយនឹងជំងឺមូលដ្ឋានជាច្រើនក្រុមវេជ្ជបណ្ឌិតនៃនាយកដ្ឋានឆ្អឹងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតនាយកដ្ឋានផ្ទៃក្នុង និងគ្រូពេទ្យថ្នាំសណ្តំរម្អិត។ សម្ពាធឈាមរបស់អ្នកជំងឺត្រូវបានរក្សាលំនឹង ហើយគ្រប់នីតិវិធីត្រូវបានអនុវត្តដើម្បីសុវត្ថភាពបានល្អមុនពេលវះកាត់។

ជ្រើសរើសការប្តូរត្រគាក – វិធីសាស្រ្តសុវត្ថិភាពសម្រាប់អ្នកជំងឺវ័យចំណាស់

ការវះកាត់ប្តូរត្រគាកលែងជាបញ្ហាប្រឈមទៀតហើយទោះ ជាយ៉ាងណាក៏ដោយក្នុងករណីអ្នកជំងឺវ័យចំណាស់ដែលមានជំងឺមូលដ្ឋានច្រើនមុខ ការវះកាត់អាចប្រឈមនឹងការលំបាកអមជាមួយ ការព្យាបាលវះកាត់ទាន់ពេលវេលាសម្រាប់អ្នកជំងឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយអ្នកជំងឺកាត់បន្ថយការឈឺចាប់ ធ្វើឱ្យមានចលនាឡើងវិញនិងជៀសវាងផលវិបាកដែលបណ្តាលមកពីជំងឺមូលដ្ឋាន។ បន្ទាប់ពីការវះកាត់រយៈពេល 1 ម៉ោង 30 នាទី ក្រុមគ្រូពេទ្យជំនាញខាងឆ្អឹងរួមមាន៖ វេជ្ជបណ្ឌិត ឯកទេសទី II Huynh Dang Thanh Son លោកវេជ្ជបណ្ឌិត Nguyen Van Huynh ដោយមានការសម្របសម្រួលជាមួយគ្រូពេទ្យឯកទេសខាងថ្នាំសណ្តំនិងគ្រូពេទ្យផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុងបានធ្វើការវះកាត់ដោយជោគជ័យ។

post3 1

បន្ទាប់ពីការវះកាត់លោក N បានទទួលការថែទាំនិងព្យាបាលកាយសម្បទាតាមការណែនាំរបស់នាយកដ្ឋានរបួសឆ្អឹង ហើយការជាសះស្បើយរបស់គាត់គឺល្អ។ នៅថ្ងៃទីពីរបន្ទាប់ពីការវះកាត់ អ្នកជំងឺបានអនុវត្តការដើរជាមួយនឹង ឧបករណ៍ជំនួយ ហើយនៅថ្ងៃទីប្រាំបន្ទាប់ពីការវះកាត់ អ្នកជំងឺអាចដើរដោយទំនុកចិត្តជាមួយនឹងឧបករណ៍ជំនួយ ហើយត្រូវបានចេញពីមន្ទីរពេទ្យ។

វេជ្ជបណ្ឌិតSonបានបន្ថែមថា៖ សម្រាប់អ្នកជំងឺបន្ទាប់ពីការប្តូរសន្លាក់ត្រគាក គួរតែបន្ថែមអាហារដែលសម្បូរទៅដោយកាល់ស្យូមឬអាហារដែលមានសារធាតុចិញ្ចឹម វីតាមីន បន្លែបៃតង និងអាហារដែលសម្បូរប្រូតេអ៊ីន ដើម្បីជួយឲ្យសុខភាពអ្នកជំងឺស្ដារឡើងវិញបានលឿន។ ត្រូវជៀសវាងដាច់ខាតពីស្រា បារី និងសារធាតុជក់ឬសារធាតុករំញោច។ គួរតែបន្ថយការបរិច្ឆេទអាហារហិរ ឬអាហារដែលមានរសជាតិជូរ។ ជាពិសេស ប្រសិនបើអ្នកជំងឺមានរោគសញ្ញាឈឺចាប់មិនធម្មតា គួរទៅពិនិត្យនៅមណ្ឌលសុខាភិបាលឯកទេសដែលមានឧបករណ៍ទំនើប ដើម្បីអាចរកឃើញនិងព្យាបាលឲ្យទាន់ពេលវេលា កុំឲ្យជំងឺរីកចម្រើនធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។ ដំណាលនឹងនេះ អ្នកជំងឺគួរតែបង្កើតរបបរស់នៅមានសុខភាពល្អ និងជៀសវាងកត្តាហានិភ័យ។

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 14:42 29/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ