benhviennamsaigon.com
icon close

ការវះកាត់ដោយជោគជ័យដើម្បីយកដុំសាច់លលាដ៍ក្បាលដ៏កម្រមួយចេញក្នុងបុរសវ័យមធ្យមម្នាក់

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 01/08/2023
  • eye268

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II DO ANH VU

វេជ្ជបណ្ឌិតឯកទេស វះកាត់ប្រសាទ – ឆ្អឹងខ្នង។

វេជ្ជបណ្ឌិតនាយកដ្ឋានវះកាត់សរសៃប្រសាទ-ឆ្អឹងខ្នងមន្ទីរពេទ្យNam sai Gonបានអោយដឹងថាពួកគេទើបតែធ្វើការវះកាត់ដោយជោគជ័យដើម្បីយកដុំសាច់ដ៏កម្រទាំងមូលចេញពីអ្នកជំងឺ។

1649 3

កន្លះខែមុនអ្នកជម្ងឺ T.K.T អាយុ 50ឆ្នាំ បានមកពេទ្យដោយរោគសញ្ញាឈឺក្បាលនិងភ្នេកមើលមិនច្បាស់រយៈពេលប្រហែល៣3សប្តាហ៍ដោយសង្ស័យថាសរសៃប្រសាទភ្នេករបស់គាត់ត្រូវបានខូចខាត អ្នកជម្ងឺត្រូវបានឱ្យធ្វើការស្កេន MRI នៃខួរក្បាលនិងសរសៃឈាម។ ការធ្វើរោគវិនិច្ឆ័យគឺដុំសាច់ក្នុងខួរក្បាលបង្ហាប់លើសរសៃប្រសាទភ្នេក

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II Do Anh Vu នៃផ្នែកវះកាត់ប្រសាទ – ខួរក្បាលនិងឆ្អឹងខ្នងនៃមន្ទីរពេទ្យNam Sai Gonបានបញ្ជាក់ថា៖ ដុំសាច់ខួរក្បាល(Craniopharyngioma) គឺជាប្រភេទដុំសាច់ក្បាលប្រសាទកម្រមានមួយដែលជួបប្រទះប្រហែល 5%–10% នៃដុំសាច់ខួរក្បាលនៅកុមារ និង 1%–4% នៅមនុស្សពេញវ័យជាពិសេសនៅវ័យ 50–70ឆ្នាំ។ ដុំសាច់នេះស្ថិតនៅទីតាំងដែលមានរចនាសម្ព័ន្ធសំខាន់ៗជាច្រើននៃខួរក្បាលដូច្នេះអាចបង្កអោយមានរោគសញ្ញាឬផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនរកឃើញនិងព្យាបាលទាន់ពេលវេលា។ ការវះកាត់យកដុំសាច់ខួរក្បាលគឺជាការវះកាត់ពិបាកខ្លាំងណាស់ បច្ចុប្បន្ននៅប្រទេសវៀតណាមការវះកាត់ប្រភេទនេះភាគច្រើនធ្វើតាមវិធីបើកលលាដ៍ក្បាលខួរក្បាល (craniotomy) នៅមន្ទីរពេទ្យកម្រិតខ្ពស់ និងមានតែប៉ុន្មានមន្ទីរពេទ្យប៉ុណ្ណោះដែលអាចអនុវត្តដូចជា មន្ទីរពេទ្យNam Sai Gon។ ដើម្បីអាចធ្វើវះកាត់ប្រភេទនេះត្រូវការឧបករណ៍ទំនើបគ្រប់គ្រាន់និងក្រុមគ្រូពេទ្យវះកាត់ប្រសាទដែលមានបទពិសោធន៍ខ្ពស់។

img 1446 1 1

ក្រោយពេលវេជ្ជបណ្ឌិតវាយតម្លៃឃើញថាជំងឺរបស់លោក T មានហានិភ័យបាត់បង់ចក្ខុបន្តិចម្តងៗ រហូតអាចនាំឲ្យមើលមិនឃើញទាំងស្រុងបណ្ឌិត លោកវេជ្ជបណ្ឌិត Nguyen Kim Chung – អនុប្រធានជាន់ខ្ពស់ផ្នែកវះកាត់ប្រសាទ – ឆ្អឹងខ្នងនិងអនុបណ្ឌិត លោកវេជ្ជបណ្ឌិត ឯកទេសទី II DO Anh Vu – វេជ្ជបណ្ឌិតវះកាត់ប្រសាទ – ឆ្អឹងខ្នងនៃមន្ទីរពេទ្យNam Sai Gonបានសម្រេចចិត្តធ្វើការវះកាត់យកដុំសាច់ខួរក្បាល (Craniopharyngioma) ចេញឲ្យអ្នកជំងឺ។ការវះកាត់នេះប្រព្រឹត្តទៅរយៈពេល ៥ ម៉ោងដោយប្រើប្រាស់ មីក្រូស្កូបវះកាត់ដែលអាចពង្រីករូបភាពដុំសាច់បានដល់25ដងជាមួយនឹងបច្ចេកទេសល្អប្រសើរនេះក្រុមវេជ្ជបណ្ឌិតបានយកដុំសាច់ចេញបានទាំងស្រុងរួមទាំងផ្នែករឹង និងគិសធ្វើឲ្យលទ្ធផលវះកាត់ទទួលបានជោគជ័យយ៉ាងល្អ។

4f6d8e3f51da8284dbcb 1

7ថ្ងៃក្រោយការវះកាត់អ្នកជំងឺត្រូវបានចេញពីមន្ទីរពេទ្យក្នុងស្ថានភាពសុខភាពថេរមិនឈឺក្បាលទៀតទេហើយការមើលឃើញប្រសើរឡើង។

អ្នកជំងឺបានត្រលប់មកពិនិត្យម្តងទៀតក្រោយចេញពីមន្ទីរពេទ្យបានមួយសប្ដាហ៍ជាមួយសុខភាពដែលបានស្ដារឡើងវិញពេញលេញលោក T បានចែករំលែកថា“ខ្ញុំយល់បានច្បាស់ពីសារៈសំខាន់នៃការរកឃើញនិងព្យាបាលជំងឺឲ្យទាន់ពេលវេលាដូច្នេះខ្ញុំតែងតែរក្សាទម្លាប់ធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ។មន្ទីរពេទ្យNam Sai Gon គឺជាកន្លែងដែលខ្ញុំនិងគ្រួសារតែងតែជឿទុកចិត្តនិងមកពិនិត្យសុខភាពជាប្រចាំអស់រយៈពេល 5 ឆ្នាំមកហើយ។ហេតុនេះហើយនៅពេលដែលខ្ញុំមានរោគសញ្ញាឈឺក្បាលនិងភ្នែកចាប់ផ្តើមព្រិល ខ្ញុំបានមកមន្ទីរពេទ្យភ្លាមៗដោយសំណាងល្អ ខ្ញុំបានទទួលការព្យាបាលពីវេជ្ជបណ្ឌិតជំនាញខ្ពស់ដែលបានជួយរក្សាទុកចក្ខុរបស់ខ្ញុំ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវេជ្ជបណ្ឌិតទាំងអស់នៅមន្ទីរពេទ្យNam Sai Gon។”

ការឈឺក្បាល ការគេងមិនលក់ ការរំខានតុល្យភាព រោគសញ្ញាភ្នែកព្រិល ឬត្របកភ្នែកធ្លាក់ចុះ។ល។ គឺជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធប្រសាទនិងខួរក្បាលជាញឹកញាប់ជំងឺអាចរីកចម្រើនយ៉ាងលឿន ហើយបណ្តាលឲ្យមានផលវិបាកគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។ ដូច្នេះអ្នកជំងឺគួរតែទៅពិនិត្យនៅមន្ទីរពេទ្យឬមណ្ឌលសុខាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលមានរោគសញ្ញាមិនប្រក្រតីណាមួយទាក់ទងនឹងសុខភាព។

កាន់តែមានទំនុកចិត្តអំពីការចំណាយជាមួយនឹងកម្មវិធីធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសុខភាព (ធានារ៉ាប់រងឯកជន) នៅមន្ទីរពេទ្យNam Sai Gon។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 15:57 01/12/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ