benhviennamsaigon.com
icon close

ករណីដ៏កម្រ៖ វះកាត់ដុំសាច់យក្ស “ទាំងមូល” នៅបំពង់ខ្យល់ – សង្គ្រោះផ្លូវដង្ហើមជួនអ៊ំប្រុសជនជាតិខ្មែរអាយុ 75 ឆ្នាំ។

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 19/08/2025
  • eye304
ការធ្វើបច្ចុប្បន្នភាព

ប្រសិនទុកយូតែ 2-3 ថ្ងៃបន្តទៀតដុំសាច់ទំហំ 11cmអាចធ្វើអោយស្ទះផ្លូវដង្ហើម។ លោកអ៊ំ K.L (អាយុ 75 ឆ្នាំ មកពីប្រទេសកម្ពុជា) ត្រូវបានសង្គោះជីវិតនិងជាសះស្បើយឡើងវិញដោយសារការវះកាត់បើកក្តោងឆ្អឹងទ្រូងដោយជោគជ័យនៅមន្ទីរពេទ្យ Nam Saigon។

 រកឃើញដុំសាច់ «អាទិទេពនៃស្លាប់» បង្ហាប់បំពង់ខ្យល់

CA CHE XUONG UC CAT U

 

អ្នកជំងឺបានប្រាប់ថាមុននេះលោកមានអាការៈដកដង្ហើមពិបាកម្តងៗប៉ុន្តែតែសកម្មភាពប្រចាំថ្ងៃធម្មតា ទោះជាយ៉ាងណាលទ្ធផលស្កេន CT បានធ្វើឲ្យលោកនិងគ្រួសារមានការភ្ញាក់ផ្អើលខ្លាំងដុំ​សាច់​យក្ស​ទំហំ​ជិត 11​ស.មសង្កត់លើបំពង់ខ្យល់ លុកលុយចូលក្រពេញទីរ៉ូអ៊ីតជាប់នឹងសរសៃឈាមធំៗ និងសង្ស័យថាជាមហារីករាដាលទៅសួតបំពង់ខ្យល់នៅតូចចង្អៀតទំហំគឺត្រឹមតែ 4.35 មីលីម៉ែត្រប៉ុណ្ណោះ នេះជាការស្ទះបំពង់ខ្យល់ធ្ងន់ធ្ងរហើយធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងផ្លូវដង្ហើមខ្លាំងណាស់។ ការធ្វើតេស្តរូបភាពក៏បង្ហាញពីដំបៅដែលខ្ចាត់ខ្ចាយនៅក្នុងសួតដែលបង្កើនការសង្ស័យថាមហារីកបានរីករាលដាល។

ការព្យាបាលកាន់តែលំបាកនៅពេលដែលអ្នកជំងឺមានជំងឺមូលដ្ឋានស្មុគស្មាញជាច្រើន៖ ជំងឺសរសៃឈាមបេះដូងបីសរសៃ (ជាមួយ stents)អរម៉ូនទាប់និងជំងឺលើសឈាមប្រឈមមុខនឹងស្ថានភាពនេះអ្នកផ្ទះក៏បានបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យNam Sai Gon ដើម្បីស្វែងរកឱកាសព្យាបាលនិងសង្គ្រោះជីវិតរបស់គាត់។

សាស្រ្តាចារ្យ បណ្ឌិត វេជ្ជបណ្ឌិត Vu Huu Vinh ប្រធាននាយកដ្ឋានវះកាត់ទ្រូង – មន្ទីរពេទ្យពហុពេទ្យNam Sai Gon បានអោយដឹងថា៖ «នេះគឺជាករណីដ៏ស្មុគស្មាញបំផុត ដុំសាច់រុំព័ទ្ធ និងលុកលុយ ញាត់ញៀតបណ្តាលឱ្យមានសភាពតឹងណែនរាលដាលដល់ផ្នែកខាងលើបំពង់ខ្យល់ – វាយលុកចូលតាមសរសៃឈាមអារទែគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូច្នេះ ការវះកាត់ត្រូវតែធ្វើជាបន្ទាន់ ដើម្បីយកដុំសាច់ចេញ និងបង្កើតផ្លូវដង្ហើមឡើងវិញភ្លេមៗ»។

ការសម្រេចចិត្តដ៏ពិបាកក្នុងកិច្ចប្រជុំពិភាក្សាវេជ្ជបណ្ឌិត

NIH00273 02 02

 

ករណីនេះត្រូវបានវាយតម្លៃថាពិបាកខ្លាំងជាពិសេសក្នុងការបញ្ចូលថ្នាំសណ្តំនិងដាក់បំពង់បំពង់ខ្យល់ព្រោះក្រពេញទីរ៉ូអ៊ីតរីកធំនិងដុំសាច់បានបង្ហាប់លើបំពង់ខ្យល់ បំពង់ខ្យល់នៅតូចចង្អៀតទំហំគឺត្រឹមតែ 4.35 មីលីម៉ែត្រប៉ុណ្ណោះ ខណៈដែលបំពង់បំពង់ខ្យល់ដែលប្រើសម្រាប់មនុស្សពេញវ័យធម្មតាមានអង្កត់កធំជាង 10 មម។

លោកស្រីវេជ្ជបណ្ឌិត ឯកទេស II Vu Thi Thu Huong អនុប្រធានវិជ្ជាជីវៈ ក៏ជាប្រធានផ្នែកប្រើថ្នាំសណ្តំ និងមន្ទីរសង្គ្រោះនៅមន្ទីរពេទ្យ Nam Sai Gon បានអោយដឹងថា ៖ «ករណីនេះមិនអាចបើកបំពង់ខ្យល់ផ្នែកខាងក្រោមបំពង់ខ្យល់ចង្អៀតដើម្បីរក្សាផ្លូវដកដង្ហើមពេលបញ្ចូលថ្នាំសណ្តំបានទេព្រោះទីតាំងចង្អៀតទាបពេក ហើយត្រូវបានដុំសាច់បង្ហាប់ជុំវិញ។ ការដាក់បំពង់បំពង់ខ្យល់ប្រហែលជាមិនអាចអនុវត្តតាមរបៀបធម្មតាបានទេហើយខ្យល់ចេញចូលមិនគ្រប់គ្រាន់ដើម្បីរក្សាអុកស៊ីសែនសម្រាប់អ្នកជំងឺបើមិនអាចដាក់បំពង់បំពង់ខ្យល់បានអ្នកជំងឺអាចស្លាប់ភ្លាមៗលើតុវះកាត់»។

ប្រឈមមុខនឹងស្ថានភាពដ៏កម្រនិងលំបាកមួយនៅពេលដែលដុំសាច់នេះស្ថិតនៅក្នុងទីតាំង”គ្រោះថ្នាក់”នៅក្នុងទ្រូងក្រុមវេជ្ជបណ្ឌិតព្យាបាលត្រូវបានបង្ខំឱ្យធ្វើសកម្មភាពភ្លាមៗ។ ការពិគ្រោះយោបល់ទូទាំងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃយ៉ាងទូលំទូលាយអំពីផែនការព្យាបាលនិងបង្កើតផែនការឆ្លើយតបសម្រាប់គ្រប់ស្ថានភាពដែលអាចកើតមាន។

អនុប្រធានវេជ្ជបណ្ឌិតឯកទេសII លោក Nguyen Truong Khuongប្រធានបច្ចេកទេសនៅមន្ទីរពេទ្យNam Sai Gon បានចែករំលែកថា៖ «យើងបានពន្យល់ច្បាស់អំពីភាពស្មុគស្មាញនិងហានិភ័យនៃវះកាត់ឲ្យអ្នកជំងឺនិងគ្រួសារតាមតែបំណងប្រាថ្នារបស់អ្នកជំងឺនិងគ្រួសារយើងបានសម្រេចរៀបចំគ្រប់ដំណាក់កាលយ៉ាងម៉ត់ចត់និងមានការរៀបចំគ្រប់ស្ថានភាពបម្រុងទុកពួកយើងទាំងអស់បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីវះកាត់ឲ្យបានជោគជ័យរក្សាអយុជីវិតអ្នកជំងឺ»។

3 ម៉ោងដ៏ «តានតឹងខ្លាំង» ក្នុងបន្ទាប់វះកាត់

NIH00273 02 01

 

នៅវេលាម៉ោង 9 និង30នាទីព្រឹកអ្នកជំងឺត្រូវបានសណ្តំដើម្បីបើកផ្លូវដង្ហើម ក្រុមវះកាត់រួមទាំងសាស្ត្រាចារ្យរង លោកវេជ្ជបណ្ឌិត Vu Huu Vinh និងលោកវេជ្ជបណ្ឌិត Pham Phu Khang ដោយមានការសម្របសម្រួលជាមួយក្រុមសណ្តំនិងសង្គ្រោះ បានចាប់ផ្តើមធ្វើការវះកាត់ស្នាមវះរាងអក្សរ T ពីកទៅកណ្តាលទ្រូងបន្ទាប់មកកាត់ផ្នែកមួយនៃឆ្អឹងទ្រូងពាក់កណ្តាល ដើម្បីបើកផ្លូវចូលទៅក្នុងមជ្ឈមណ្ឌលទ្រូងដែលជាកន្លែងដុំសាច់យក្សកំពុង “ឱប”បំពង់ខ្យល់ ។
កំឡុងពេលវះកាត់ ផ្នែកមួយនៃជាលិកាដុំសាច់ត្រូវបានយកចេញដោយប្រើស្បែកក្បាលអ៊ុលត្រាសោន ហើយបញ្ជូនទៅធ្វើកោសល្យវិច័យ។ លទ្ធផលបានបង្ហាញថាវាជាមហារីកសាហាវ។

ភ្លាមៗ ប្រាជ្ញវេជ្ជបណ្ឌិតបានចាប់ផ្តើមកាត់យកដុំសាច់ធំទ្រូង (មជ្ឈមណ្ឌលទ្រូង) និងក្រពេញទីរ៉ូអ៊ីតចេញទាំងស្រុងដើម្បីថែរក្សាសរសៃឈាមធំៗ។ ដំណើរការហូរឈាមត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង មុនពេលដេរឆ្អឹងទ្រូងវិញដោយខ្សែដែក។ ការវះកាត់ទាំងមូលចំណាយពេល 3 ម៉ោងប៉ុន្តែបរិមាណឈាមដែលបាត់បង់មានត្រឹមតែប្រហែល450មីលីលីត្រប៉ុណ្ណោះ ដែលជាតួលេខគួរឱ្យភ្ញាក់ផ្អើលសម្រាប់ករណីវះកាត់ស្មុគស្មាញបែបនេះ។

«ករណីកម្រដែលត្រូវការវេជ្ជបណ្ឌិតដល់បីនាក់ក្នុងការផ្ដល់ថ្នាំសណ្តំ វាបង្ហាញពីកម្រិតធ្ងន់ធ្ងរនៃករណី និងតម្រូវឲ្យមានការសហការយ៉ាងអតិបរមាដើម្បីរក្សាឲ្យបានប្រសើរពីផ្លូវដកដង្ហើមរបស់អ្នកជំងឺនេះជាការខិតខំក្រុមការទាំងអស់ចាប់ពីវេជ្ជបណ្ឌិតវះកាត់ វេជ្ជបណ្ឌិតផ្ដល់ថ្នាំសណ្តំ រហូតដល់គិលានុបដ្ឋាយិកា»វេជ្ជបណ្ឌិត ឯកទេស I Pham Phu Khang សមាជិកក្រុមវះកាត់បានចែករំលែក។

ថ្លែងមតិបន្ថែមលើកត្តាជោគជ័យនៃការវះកាត់នេះវេជ្ជបណ្ឌិតឯកទេស II លោកស្រី Vu Thi Thu Huong នាយករងនៃវិជ្ជាជីវៈប្រធាននាយកដ្ឋានថ្នាំសណ្តំ និងសង្គ្រោះនៅមន្ទីរពេទ្យ Nam Sai Gon បាននិយាយថា “យើងបានគិតទុកជាមុនអំពីហានិភ័យនិងរៀបចំផែនការបម្រុងជាច្រើនចំណុចអត្ថប្រយោជន៍គឺផ្នែកបំពង់ខ្យល់ដែលនៅសល់មានភាពទន់ឲ្យយើងអនុវត្តបច្ចេកទេសដាក់បំពង់បំពង់ខ្យល់បន្តិចម្តងៗបាន – ចាប់ពីបំពង់តូចប្រហែល 4,5 មមបន្ទាប់មកពង្រីកឡើងដល់ 7 មម។ ដោយសារនេះក្រុមការងារបានគ្រប់គ្រងផ្លូវដកដង្ហើមបានជោគជ័យធានាសុវត្ថិភាពជីវិតអ្នកជំងឺក្នុងអំឡុងវះកាត់ទាំងមូល»។

 ត្រឡប់ទៅជីវិតប្រចាំថ្ងៃបន្ទាប់ពីការវះកាត់ពេញដោយការថប់ដង្ហើម

CA CHE XUONG UC CAT U 2 1

 

ក្រោយពេលវះកាត់អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានទ្រូងដើម្បីត្រួតពិនិត្យដោយគ្មានការព្យាបាលបន្ថែមទៀតនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង។ ហើយប៉ុន្មានថ្ងៃក្រោយមកអ្នកជំងឺអាចដកដង្ហើមបានជ្រៅនិងងាយស្រួលក្នុងការញ៉ាំអាហា និងវិលមកសកម្មភាពតែធម្មជាសំណាងល្អលោក K.L អាចជជែកកំសាន្តជាមួយសាច់ញាតិរបស់គាត់បានយ៉ាងស្រួលដោយមិនមានអារម្មណ៍ថប់ដង្ហើមដូចពីមុន។

NIH00273 02 03

 

ត្រូវបានគេចាត់ទុកថាជាករណីជំងឺស្មុគស្មាញនិងមានការប្រឈមធំការវះកាត់នេះមិនត្រឹមតែត្រូវការជំនាញវិជ្ជាជីវៈខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវការការសហការយ៉ាងសមស្របរវាងជំនាញផ្សេងៗជាច្រើននិងប្រព័ន្ធឧបករណ៍ទំនើប។

ភាពជោគជ័យនេះមិនត្រឹមតែសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់ឡើងវិញអំពីសមត្ថភាពវិជ្ជាជីវៈសមត្ថភាពដោះស្រាយករណីជំងឺកម្រនិងស្មុគស្មាញនិងការប្តេជ្ញា «អ្នកជំងឺជាចម្បង» របស់មន្ទីរពេទ្យNam Sai Gon។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 14:32 29/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ