វះកាត់ដោយជោគជ័យករណីប៉ោងសរសៃឈាមសួតដ៏ស្មុគស្មាញ
-
Tác giả: BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
22/03/2025
-
192
ពិនិត្យដោយវេជ្ជសាស្ត្រ
សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត VU HUU VINH
វេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់បេះដួង សួត បំពង់អាហារ របួសទ្រូង។ល។
ថ្ងៃទី២០ខែកុម្ភឆ្នាំ២០២៥ ការវះកាត់ស្មុគស្មាញនិងកម្រមួយត្រូវបានក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យNam Sai Gon វះកាត់ដោយជោគជ័យ គឺជាការកត់សម្គាល់ជាជំហានសំខាន់មួយក្នុងវិស័យវះកាត់ផ្ទៃទ្រូងរបស់មន្ទីរពេទ្យ។
ថ្ងៃទី២០ខែកុម្ភឆ្នាំ២០២៥ ការវះកាត់ស្មុគស្មាញនិងកម្រមួយត្រូវបានក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យNam Sai Gon វះកាត់ដោយជោគជ័យ គឺជាការកត់សម្គាល់ជាជំហានសំខាន់មួយក្នុងវិស័យវះកាត់ផ្ទៃទ្រូងរបស់មន្ទីរពេទ្យ។
ប្រឆោមនឹងហានិភ័យបាត់បង់ជីវិតដោយសារជំងឺកម្រ
នាយកដ្ឋានសង្គ្រោះបន្ទាន់មន្ទីរពេទ្យ Nam Sai Gon អ្នកជំងឺលោកស្រី L. បានពិនិត្យក្នុងស្ថានភាពឈឺចាប់រាំរៃនៅខាងទ្រូងឆ្វេងមានអារម្មណ៍ចាក់ចាញ់ស្ងួតមាត់ដង្ហើមពិបាកពេលអង្គុយប៉ុន្តែដកដង្ហើមងាយស្រួលពេលដេក គ្មានក្អួត គ្មានគ្រុនក្តៅ។ បន្ទាប់ពីសួរសុខទុក្ខប្រវត្តិជំងឺ ពេទ្យបានធ្វើការត្រួតពិនិត្យនិងស្នើឲ្យធ្វើការថត CT X- Ray អ៊ុលត្រាសោន និងតេស្តបន្ទាប់បន្សំផ្សេងៗ។ ដោយមានការធ្វើរោគវិនិច្ឆ័យពីមុននៅមន្ទីរពេទ្យមូលដ្ឋានថា ជាមហារីកសួត នាយកដ្ឋានសង្គ្រោះបន្ទាន់មន្ទីរពេទ្យបានអញ្ជើញសាស្ត្រាចារ្យរលោកវេជ្ជបណ្ឌិត Vu Huu Vinh – ប្រធានផ្នែកវះកាត់ទ្រូងនៃមន្ទីរពេទ្យ Nam Sai Gon ឯកទេសក្នុងវិស័យវះកាត់ទ្រូងសួត ដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យជម្រៅជួនអ្នកជំងឺ។
ដោយផ្អែកលើបទពិសោធន៍ និងការពិនិត្យយ៉ាងម៉ត់ចត់លើលទ្ធផលតេស្តបន្ទាប់បន្សំសាស្ត្រាចារ្យរង លោកវេជ្ជបណ្ឌិត Vu Huu Vinh បានបញ្ជាក់ថាអ្នកជំងឺមាន ជំងឺប៉ោងសរសៃឈាមសួតខាងឆ្វេងដែលមានអង្កត់ផ្ចិតធំដល់ 15 សង់ទីម៉ែត្រ ហើយពង្រីកពីគល់សរសៃឈាមសួតខាងឆ្វេង ទៅដល់ទាំងពីរផ្នែកខាងលើនិងខាងក្រោមនៃសួតឆ្វេង។ ជំងឺប៉ោងសរសៃឈាមសួតនេះមិនត្រឹមតែបណ្តាលឲ្យមានឈាម និងទឹកពុលឆ្លងចូលក្នុងផ្លូវភ្នាសសួតខាងឆ្វេងទេ ប៉ុន្តែថែមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធសំខាន់ៗ ដូចជា បំពង់សួត និងជញ្ជាំង ទងសួតផងដែរ។
សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Vu Huu Vinh បានឲ្យដឹងថា នេះជាករណីជំងឺកម្រណាស់ ដែលងាយត្រូវបានរោគវិនិច្ឆ័យច្រឡំជាជំងឺដុំសាច់សួត ហើយដំណើរការវះកាត់ព្យាបាលក៏ស្មុគស្មាញខ្លាំង ប៉ុន្តែប្រសិនបើមិនបានវះកាត់ អ្នកជំងឺនឹងប្រឈមមុខនឹងហានិភ័យបាត់បង់ជីវិត។
ការរៀបចំយ៉ាងម៉ត់ចត់សម្រាប់ការវះកាត់ស្មុគស្មាញ
ប្រឆោមនឹងស្ថានភាពគ្រោះថ្នាក់របស់អ្នកជំងឺ គណៈគ្រប់គ្រងមន្ទីរពេទ្យបានរៀបចំកិច្ចប្រជុំប្រឹក្សាវេជ្ជសាស្ត្រទូទាំងមន្ទីរពេទ្យ មានវេជ្ជបណ្ឌិតសំខាន់ៗពីនាយកដ្ឋានពាក់ព័ន្ធដូចជា៖ នាយកដ្ឋានថែទាំពិសេសនឹងសង្គ្រោះបន្ទាន់ជាមួយនាយកដ្ឋានវេជ្ជសាស្ត្រ ថ្នាំសណ្តំ … រួមជាមួយ សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Vu Huu Vinh ដើម្បីពិភាក្សា និងសម្រេចលើវិធីព្យាបាល។ ពេលជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំយ៉ាងម៉ត់ចត់មុនពេលវះកាត់ខណៈពេលវះកាត់និងបន្ទាប់ពីវះកាត់ដើម្បីជៀសវាងហានិភ័យឈាមហូរឬស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចប្រឆោមការបាត់បង់ជីវិត។.
មុនពេលឈានចូលនិតិវិធីការវះកាត់ធំនេះ សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Vu Huu Vinh និងក្រុមវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រចាក់ថ្នាំសន្លប់ និងថែទាំ នៃមន្ទីរពេទ្យ Nam Sai Gon បានអនុវត្តន៍ការដាក់ catheter សរសៃឈាមនិង catheter សរសៃឈាមត្រឡប់មជ្ឈមណ្ឌល (central venous catheter) ច្រើនប្រអប់សម្រាប់អ្នកជំងឺ។ នេះជាជំហានរៀបចំសំខាន់ដើម្បីធានាសុវត្ថិភាពអតិបរមាក្នុងអំឡុងពេលវះកាត់។ ជាក់ស្ដែងការដាក់ catheter សរសៃឈាមជួយតាមដានសម្ពាធឈាមជាបន្តបន្ទាប់តាមចង្វាក់បេះដូងនិងផ្តល់ផ្លូវយកឈាមបានលឿនសម្រាប់ធ្វើតេស្ត។ ព្រមទាំងcathete សរសៃឈាមត្រឡប់មជ្ឈមណ្ឌលច្រើនប្រអប់អនុញ្ញាតឲ្យបញ្ចូលថ្នាំចាក់ទឹកឬឈាមបានជាបន្តបន្ទាប់ក្នុងពេលតែមួយ។ ការតាមដានសម្ពាធសរសៃឈាមត្រឡប់មជ្ឈមណ្ឌល ក៏ជាតម្លៃសំខាន់ក្នុងការវាយតម្លៃស្ថានភាព hemodynamic របស់អ្នកជំងឺផងដែរ។
បន្ទាប់ពីការវះកាត់3ម៉ោងក្រោមភាពតានតឹង ការសម្របសម្រួលយ៉ាងរលូនបានជួយឲ្យការវះកាត់ទទួលបានជោគជ័យ។
ការវះកាត់បានចាប់ផ្តើមនៅម៉ោង 3 រសៀល។ មុនពេលធ្វើការកាត់ស្បែក ក្រុមវេជ្ជបណ្ឌិតទាំងមូលបានរៀបចំកិច្ចប្រជុំសង្ខេបយ៉ាងម៉ត់ចត់ បែងចែកតួនាទី និងកាតព្វកិច្ចរបស់សមាជិកនីមួយៗយ៉ាងច្បាស់ ដើម្បីធានាការសម្របសម្រួលយ៉ាងតឹងរឹង និងមានប្រសិទ្ធភាព។ បន្ទាប់ពីវះកាត់បើកទ្រូង វេជ្ជបណ្ឌិតបានរកឃើញថា សួតឆ្វេងរបស់អ្នកជំងឺបានជាប់ជាមួយជញ្ជាំងទ្រូង ខាងក្នុងមានទឹកពណ៌លឿងក្លាយជាឆ្កាង និងមានស្រទាប់ពណ៌ស ដោយធ្វើឲ្យពិបាកក្នុងការបំបែក និងកំណត់រចនាសម្ព័ន្ធជុំវិញ។ ជាពិសេស ដំបៅធំទំហំ 15x15cmនៅក្នុងខាងក្រោមសួតដែលមិនត្រឹមតែជាប់យ៉ាងតឹងជាមួយ ទងខាងលើ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងចាប់បេះដូងតាមចង្វាក់សរសៃឈាមផងដែរ។ នេះបានបង្ខំឲ្យវេជ្ជបណ្ឌិតត្រូវធ្វើការបំបែកដោយភាពម៉ត់ចត់ និងភាពត្រឹមត្រូវខ្ពស់។.
ដំណើរការកាន់តែតានតឹងនៅពេលដែលគ្រូពេទ្យត្រូវប្រឈមមុខនឹងស្ថានភាពនៃសរសៃឈាមសួតដែលកំពុងរីកធំ ដោយមានគែមកន្ត្រាក់ និងភ្ជាប់យ៉ាងតឹងជាមួយជាលិកាជុំវិញ ដែលអាចបែកនិងហូរឈាមគ្រប់ពេលវេលាដែលនាំឱ្យអ្នកជំងឺស្លាប់ភ្លេមៗ។ គួរកត់សំគាល់ថា ទងសួត និងសួតខាងលើ – ផ្លូវដង្ហើមសំខាន់ៗនៅផ្នែកខាងលើនៃសួតខាងឆ្វេង – ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ រចនាសម្ព័នបានក្លាយទៅជាទន់ និងប្រេះ បាត់បង់ភាពរឹងមាំ ដែលបណ្តាលឱ្យមានហានិភ័យនៃការស្វិតសួត និងបញ្ហាប្រព័ន្ធខ្យល់ចេញចូលមិនប្រក្រតិ។ ជាមួយនឹងកត្តាទាំងនេះការគ្រប់គ្រងការឆ្លងមេរោគនិងការធានាសុវត្ថិភាពអ្នកជំងឺគឺជាបញ្ហាប្រឈមដ៏ធំមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានភាពនៃប្រហោងសួតខាងឆ្វេង ដែលពោរពេញទៅដោយឈាមនិងខ្ទុះដោយសារតែជំងឺប៉ោងសសៃឈាម បណ្តាលអោយមានដុំសាច់នៃសួតខាងឆ្វេងស្ទើរតែទាំងស្រុង។ ពេលជាមួយគ្នានេះ ក៏បានសំអាតស្រទាប់ពណ៌ស ដើម្បីបញ្ឈប់ហានិភ័យនៃការឆ្លងបន្តទៅកន្លែងផ្សេង។ ជាមួយនឹងបទពិសោធន៍ និងភាពល្អិតល្អន់ក្នុងប្រតិបត្តិការនីមួយៗរបស់សាស្ត្រាចារ្យរង លោកវេជ្ជបណ្ឌិត Vu Huu Vinh ការស្ទះសរសៃឈាមសួតស្មុគ្រស្មាញត្រូវបានវះកាត់ ខណៈពេលដែលគ្រប់គ្រងស្ថានការណ៍យ៉ាងជិតស្និទ្ធ ដើម្បីធានាថាការវះកាត់មានសុវត្ថិភាព។
នៅចុងក្រោយសួតឆ្វេងត្រូវបានកាត់ចេញទាំងមូលខណៈដែលផ្ទៃជ្រលងសួតត្រូវបានលាងសម្អាតយ៉ាងម៉ត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងបន្ទាប់វះកាត់ឲ្យអតិបរមា។ ព្រមទាំងក្រុមវះកាត់ក៏បានប្រុងប្រយ័ត្នក្នុងការកែតម្រូវ mediastinum ដើម្បីទប់ស្កាត់ការផ្លាស់ទីភ្លាមៗ ដែលអាចជាបញ្ហាអាសន្ន និងប៉ះពាល់យ៉ាងធ្ងន់ដល់ប្រព័ន្ធដង្ហើម និងប្រព័ន្ធឈាមរបស់អ្នកជំងឺបន្ទាប់ពីការវះកាត់។
អ្នកជម្ងឺមានស្ថេរភាពល្អបន្ទាប់ពីការវះកាត់
ក្រុមវេជ្ជបណ្ឌិតវះកាត់នៃនាយកដ្ឋានវះកាត់ទ្រូងមន្ទីរពេទ្យNam Sai Gon បានវះកាត់ជោគជ័យករណីប៉ោងសរសៃឈាមសួតដែលមានការខូចខាតរីករាលដាលទៅទាំងសួតខាងឆ្វេង។ បច្ចុប្បន្ននៅថ្ងៃទី៣បន្ទាប់ពីវះកាត់អ្នកជំងឺលោកស្រី L មានស្ថេរភាពហើយកំពុងស្តារសុខភាពល្អនឹងត្រឡប់មកវិញក្រោមការតាមដានពីគ្រូពេទ្យនៃមន្ទីរពេទ្យ។
នេះគឺជាករណីមួយក្នុងចំណោមករណីស្មុគស្មាញបំផុតរបស់នាយកដ្ឋានវះកាត់ទ្រូង។ អ្នកជម្ងឺត្រូវបានសង្គ្រោះជោគជ័យ ដោយសារតែការសម្រេចចិត្តដាច់ខាត និងវិញ្ញាណ “ទាំងអស់សម្រាប់អ្នកជម្ងឺ” របស់គ្រប់គ្រងមន្ទីរពេទ្យ ព្រមទាំងបទពិសោធន៍ជាង 30 ឆ្នាំរបស់ សាស្ត្រាចារ្យរង បណ្ឌិត លោកវេជ្ជបណ្ឌិត Vu Huu Vinh ដែលជាវេជ្ជបណ្ឌិត ឯកទេសជាន់ខ្ពស់ក្នុងវិស័យវះកាត់ទ្រូងនៅប្រទេសវៀតណាម។
ដំបូន្មានពីគ្រូពេទ្យ
នៅពេលរាងកាយមានរោគសញ្ញាដូចជា ឈឺទ្រូង ដកដង្ហើមលំបាក ឬអាការៈមិនប្រក្រតីផ្សេងៗ អ្នកជំងឺត្រូវទៅមន្ទីរពេទ្យឲ្យបានឆាប់រហ័ស ដើម្បីឲ្យមានការពិនិត្យ និងព្យាបាលទាន់ពេលវេលា ការពារកុំឲ្យមានហានិភ័យធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់សុខភាព។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
Cập nhật lần cuối: 15:00 30/08/2025