benhviennamsaigon.com
icon close

កម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺនាយកដ្ឋានឆ្អឹង 4/2023

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 20/04/2023
  • eye52

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មន្ទីរពេទ្យNam Sai Gon បានរៀបចំកម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺនៅនាយកដ្ឋានឆ្អឹង

នៅទីនេះ អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេអាចផ្លាស់ប្តូរ និងចែករំលែកមតិរបស់ពួកគេអំពីការពិនិត្យ ការព្យាបាល និងការថែទាំអ្នកជំងឺនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក៏ជាឱកាសមួយសម្រាប់វេជ្ជបណ្ឌិតក្នុងការឆ្លើយសំណួរពីក្រុមគ្រួសារអ្នកជំងឺអំពីជំងឺ និងចែករំលែកព័ត៌មានមានប្រយោជន៍ ដើម្បីជួយការពារជំងឺទូទៅក្នុងឯកទេសផង។

img 4132 1

ក្នុងវគ្គចែករំលែក លោកវេជ្ជបណ្ឌិត ឯកទេសទី II Huynh Dang Thanh Son អនុប្រធាននាយកដ្ឋានរបួសឆ្អឹង រួមជាមួយប្រធានគិលានុបដ្ឋាយិកា Nguyen Thi Thuy Tien និងប្រធានគិលានុបដ្ឋាក La Ton Ky បានស្តាប់មតិយោបល់របស់អតិថិជន ដើម្បីរួមចំណែកលើកកំពស់គុណភាពសេវាកម្មរបស់មន្ទីរពេទ្យឲ្យកាន់តែប្រសើរឡើង។

img 4137 3

លោក T. ដែលភរិយាកំពុងសម្រាកព្យាបាលនៅនាយកដ្ឋានរបួសឆ្អឹង បាននិយាយថា “ខ្ញុំចូលចិត្ត និងមានអារម្មណ៍សុវត្ថិភាពបំផុតនៅពេលកំពុងព្យាបាលនៅមន្ទីរពេទ្យ Nam Sai Gon មន្ទីរពេទ្យក៏ទទួលយកបត្រសុខភាព ទោះជាមន្ទីរពេទ្យឯកជន ហើយថែមទាំងយើងយកចិត្តទុកដាក់ក្នុងការថែទាំ គឺមានភាពងាយស្រួលក្នុងការពិនិត្យ និងព្យាបាល”។

img 4126 1

អ្នកស្រី M. ដែលម្តាយកំពុងសម្រាកព្យាបាលនៅនាយកដ្ឋានរបួសឆ្អឹង បាននិយាយថា “ខ្ញុំគ្មានអ្វីត្រូវនិយាយថាមិនពេញចិត្តនៅទីនេះទេ គ្រូពេទ្យរួសរាយរាក់ទាក់ គិលានុបដ្ឋាយិកាក៏សាទរដែរ ពេលដែលត្រូវការជំនួយ ខ្ញុំគ្រាន់តែចុចកណ្តឹង ហើយពួកគាត់មកជួយខ្ញុំភ្លាមៗ នេះជាលើកទី២ហើយ ដែលខ្ញុំបានពិនិត្យ និងធ្វើការវះកាត់ជូនសមាជិកគ្រួសាររបស់ខ្ញុំនៅទីនេះ។ ហើយកាន់តែប្រសើរឡើង។”

ប្រធានបទ “ការការពារការគ្រោះថ្នាក់រអិលដួលសម្រាប់អ្នកជំងឺ” នៅក្នុងវគ្គចែករំលែកអ្នកជំងឺនៅឯនាយកដ្ឋានរបួសឆ្អឹងបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីគ្រួសារអ្នកជំងឺ។

img 4122 1

មន្ទីរពេទ្យNam Sai Go តែងតែដាក់គោលដៅ “អ្នកជំងឺជាចម្បង” ខាងលើទាំងអស់ ហើយតែងតែចង់ពង្រឹងគុណភាពសេវាជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការពេញចិត្តរបស់អ្នកជំងឺដែលមកមន្ទីរពេទ្យពិនិត្យ និងព្យាបាល។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:48 29/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ