benhviennamsaigon.com
icon close

ផ្តូរឆ្អឹងត្រគាកទាំងមូលជួនអ្នកជំងឺអាយុ 88 ឆ្នាំដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ និងសម្ពាធឈាមខ្ពស់

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 18/10/2023
  • eye2,077

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី I SON TAN NGOC

ផ្នែកឆ្អឹង។

ការវះកាត់ប្តូរត្រគាកជួនមនុស្សចាស់ដែលជួនគ្រោះថ្នាក់ដោយដួលតែងតែជាបញ្ហាប្រឈមធំចម្បងដល់ក្រុមការងារវះកាត់។

ដោយមានការចូលរួមសហការច្រើនពីនាយកដ្ឋានដូចជា៖ នាយកដ្ឋានបេះដូង វេជ្ជសាស្ត្រខាងក្នុង នាយកដ្ឋានឆ្អឹង នាយកដ្ឋានថ្នាំសណ្តំ និងនាយកដ្ឋានព្យាបាលកាយសម្បទានៃមន្ទីរពេទ្យ Nam Sai Gon អ្នកជម្ងឺអាយុ 88 ឆ្នាំរូបនេះទទួលបានសុខភាពប្រសើរឡើងវិញបន្ទាប់ពី 2 សប្តាហ៍នៅនឹងកន្លែងនិងប្រឈមមុខនឹងហានិភ័យនៃការស្លាប់គ្រប់ពេល។

ការបាក់ឆ្អឹងខាងលើនៃកំភួនជើង និងបាក់ឆ្អឹងដំបន់ជិតត្រគាក (femoral intertrochanteric) ជួបច្រើនទូទៅចំពោះមនុស្សចាស់ដែលបណ្តាលមកពីការដួល។ បើគ្មានការអន្តរាគមន៍វះកាត់ទេ អ្នកជំងឺត្រូវដេកនឹងកន្លែងក្នុងរយៈពេលយូរបណ្តាលឱ្យមានការឈឺចាប់យូរ និងបណ្តាលឱ្យរលាកសួត រលាកផ្លូវបង្ហូរនោម ដំបៅនៅតំបន់sacral កែងជើងជាដើម មានផលលំបាកច្រើនទៀតដល់សាច់ញាតិពេលថែទាំអ្នកជំងឺ។

ផ្តូរឆ្អឹងត្រគាកទាំងមូលជួនអ្នកជំងឺអាយុ 88 ឆ្នាំដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ និងសម្ពាធឈាមខ្ពស់

thumnail 5 1

មួយសប្តាហ៍មុនពេលចូលមន្ទីរពេទ្យដោយសារភាពចាស់ជរានិងពិបាកដើរខណៈកំពុងនៅផ្ទះ លោកយាយ D.K (អាយុ 88 ឆ្នាំកម្ពុជា) បានដួលនិងបុកត្រគាកខាងឆ្វេងលើកម្រាលឥដ្ឋយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យឈឺសន្លាក់ត្រគាកនិងការចល័តមានកម្រិត។ ប៉ុន្មានថ្ងៃដំបូងគាត់បានព្យាបាលដោយឱសថបុរាណក្នុងស្រុកប៉ុន្តែមិនមានប្រសិទ្ធភាពទេ។ តាមការណែនាំពីអ្នកជិតខាងគ្រួសាររបស់លោកបាននាំលោកយាយ K ទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ Nam Sai Gon

លទ្ធផលនៃការពិនិត្យបានបង្ហាញថា សន្លាក់ដែលខូចខាតរបស់លោកយាយ K. គឺជាការបាក់ឆ្អឹងផ្នែគខាងលើដំបន់ជិតត្រគាកខាងឆ្វេងមានភាពស្មុគស្មាញ ស្ទើរតែមិននឹកស្មានដល់ដោយមានប្រវត្តិខ្សោយតម្រងនោមរ៉ាំរ៉ៃ និងលើសឈាម។ ការវាយតម្លៃបានបង្ហាញថាប្រសិនបើអ្នកជម្ងឺK មិនបានទទួលការវះកាត់ឆាប់ៗនេះទេ ហានិភ័យនៃការស្លាប់ឡើងខ្ពស់ ដោយសារមានផលវិបាកដូចជា៖ ដំបៅសំពាធ រលាកសួត រលាកផ្លូវទឹកនោម ថយចុះថាមពលជាដើម ដែលបញ្ហាប្រឈមគឺលោកមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ទាមទារការព្យាបាលយ៉ាងយកចិត្តទុកដាក់មុននឹងវះកាត់ប្តូរត្រគាកខាងឆ្វេង។

Sបន្ទាប់ពីការព្យាបាលផ្នែកខាងក្នុងមានស្ថេរភាពអស់រយៈពេលជាងមួយសប្តាហ៍ វេជ្ជបណ្ឌិតបានធ្វើការពិគ្រោះនិងណែនាំអោយធ្វើការវះកាត់ប្តូរឆ្អឹងត្រគាកខាងឆ្វេងផ្នែកមិនប្រើស៊ីម៉ងត៍។

វេជ្ជបណ្ឌិត ឯកទេសទី I Son Tan Ngoc ដែលធ្វើការវះកាត់ដោយផ្ទាល់បាននិយាយថា៖ ករណីលោកយាយK គឺជាករណីពិសេសនៃការបាក់ឆ្អឹងកភួនជើងផ្នែកខាងលើចំពោះមនុស្សចាស់ដែលមានជំងឺដូចជា សម្ពាធឈាមខ្ពស់ សន្ទះបេះដួង ខ្សោយតម្រងនោមរ៉ាំរ៉ៃ។ល។ ដែលមានហានិភ័យខ្ពស់នៃផលវិបាកអំឡុងពេលវះកាត់។

thay khop hang ban phan 03

ដោយឆ្លងកាត់ការលំបាកមុនការវះកាត់ដោយសារសុខភាពអ្នកជម្ងឺខ្សោយ និងជំងឺមូលដ្ឋានជាច្រើន ក្រុមគ្រូពេទ្យវះកាត់នៃនាយកដ្ឋានរបួសឆ្អឹងរួមមាន៖វេជ្ជបណ្ឌិត ឯកទេសទី I Son Tan Ngoc វេជ្ជបណ្ឌិត Nguyen Van Huynh រួមជាមួយនឹងក្រុមគ្រូពេទ្យឯកទេសខាងថ្នាំសណ្តំបានធ្វើការវះកាត់រយៈពេលពីរម៉ោងដោយជោគជ័យ។ ដោយមានការសហការយ៉ាងខ្នាស់ខ្នែងនិងការប្រុងប្រយ័ត្នមុន ក្នុងនិងក្រោយការវះកាត់បានប្រព្រឹត្តទៅដោយរលូន ក្រុមវះកាត់បានគ្រប់គ្រងហានិភ័យបានយ៉ាងល្អ និងមិនមានផលវិបាកដែលអាចកើតមាន។ ក្រោយពីវះកាត់រួចអ្នកជំងឺត្រូវបានតាមដាននៅមន្ទីរនិងធ្វើការព្យាបាលកាយសម្បទាដើម្បីមានសុខភាពនិងចេញពីមន្ទីរពេទ្យឆាប់ ។

ទោះបីជាអ្នកជម្ងឺមានវ័យ 88ឆ្នាំ ហើយត្រូវឆ្លងកាត់ការព្យាបាលក្នុងរយៈពេលយូរនិងការវះកាត់ដ៏លំបាកក៏ដោយ ក៏លោកយាយ K. បានជាសះស្បើយយ៉ាងប្រសើរអាចអង្គុយនិងធ្វើចលនាបានបន្ទាប់ពីវះកាត់ត្រឹមពីរថ្ងៃ ញ៉ាំ គេងលក់ស្រួល ឈឺតិចៗ ហើយត្រូវបានណែនាំឲ្យធ្វើការព្យាបាលដោយចលនាជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះដែរនៅថ្ងៃទី៤បន្ទាប់ពីការវះកាត់អ្នកជម្ងឺK. អាចដើរបានយ៉ាងល្អ ហើយត្រូវបានចេញពីមន្ទីរពេទ្យបន្ទាប់ពីមួយសប្តាហ៍។

thay khop hang ban phan 04 1

គ្រួសារលោកយាយ K សប្បាយចិត្តខ្លាំងណាស់៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រូពេទ្យនៃមន្ទីរពេទ្យដែលបានជួយម្តាយរបស់ខ្ញុំ មិនត្រឹមតែព្យាបាលការឈឺត្រគាករបស់គាត់ប៉ុណ្ណោះទេ ថែមទាំងជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃរបស់គាត់ដែលត្រូវបានគ្រូពេទ្យព្យាបាលអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការពិតនិងបទពិសោធន៍ព្យាបាលបង្ហាញថា ថ្វីត្បិតតែការវះកាត់ប្តូរត្រគាកចំពោះមនុស្សចាស់ក្នុងពិភពលោកនិងក្នុងប្រទេសវៀតណាម មានអត្រានៃហានិភ័យក្នុងការបាត់បង់ជីវិតខ្ពស់ដោយសារភាពចាស់នៃសរីរាង្គ ភាពចុះខ្សោយនៃប្រព័ន្ធគ្រឿងក្នុងដូចជា៖ បេះដូង សួត តម្រងនោម សរសៃឈាមជាដើម ជំងឺប្រចាំកាយទឹកនោមផ្អែម លើសឈាម និងជំងឺខ្សោយបេះដូងជាដើម។ ទោះបីជាយ៉ាងណាក៏ដោយការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន និងរៀបចំផែនការយ៉ាងពេញលេញមុនពេលវះកាត់ជាមួយនឹងប្រព័ន្ធឧបករណ៍វេជ្ជសាស្រ្តពេញលេញ ក្រុមការងារវេជ្ជបណ្ឌិតឯកទេសខ្ពស់ និងស្ថានភាពរាងកាយរបស់អ្នកជំងឺអំណូយផល នោះអ្នកជម្ងឺអាចទទួលការវះកាត់ដោយសុវត្ថិភាពទាំងស្រុង។

ការបាក់ឆ្អឹងកំភួនជើងផ្នែកខាងលើ Femoral គឺជាឧបទ្ទវហេតុដែលកើតមានញឹកញាប់បំផុតចំពោះមនុស្សចាស់ដែលភាគច្រើនបណ្តាលមកពីការរអិលដួលលើរបស់រឹង ដួលនិងបុកត្រគាកនៅលើដីជាដើម។ ការព្យាបាលការបាក់ឆ្អឹងក Femoral អាស្រ័យលើរបួសនិងអាយុរបស់អ្នកជំងឺ។ សម្រាប់អ្នកជំងឺវ័យចំណាស់ការព្យាបាលសំខាន់គឺការវះកាត់ប្តូរសន្លាក់។ ចាត់ទុកថាជាវិធីសាស្ត្រដ៏ប្រសើរបំផុត ព្រោះអ្នកជំងឺអាចផ្លាស់ទី និងដើរបានលឿនដើម្បីជួយជៀសវាងការពន្យាពេលនៃគ្រោះថ្នាក់។ សម្រាប់អ្នកជំងឺវ័យចំណាស់មានអត្រាជោគជ័យខ្ពស់គួរសម ដោយសារបច្ចេកទេសទំនើបដែលជួយបន្ថយរយៈពេលនៃការវះកាត់និងកាត់បន្ថយការហូរឈាម” – វេជ្ជបណ្ឌិត Ngoc ចែករំលែកបន្ថែម។

លើសពីនេះអាហារូបត្ថម្ភនិងការស្តារនីតិសម្បទាក៏មានសារៈសំខាន់ផងដែរ ជាពិសេសក្នុងដំណាក់កាលក្រោយការវះកាត់។ យោងតាមអនុសាសន៍៖ សម្រាប់អ្នកជំងឺប្តូរត្រគាកចាំបាច់ត្រូវបន្ថែមក្រុមអាហារសម្បូរជាតិកាល់ស្យូមឬអាហារដែលមានសារធាតុចិញ្ចឹមច្រើន វីតាមីន បន្លែបៃតង និងអាហារសម្បូរប្រូតេអ៊ីន ដើម្បីសុខភាពអ្នកជំងឺឆាប់ជាសះស្បើយ។ កំណត់អាហារហឹរ និងដាច់ខាតកុំផឹកស្រា ថ្នាំជក់ និងសារធាតុញៀន។

thay khop hang ban phan 02

អ្នកជំងឺវ័យចំណាស់បន្ទាប់ពីដួល គួរតែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជំនាញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីធ្វើការពិនិត្យដោយអ្នកឯកទេសនិងការព្យាបាលទាន់ពេលវេលាដើម្បីជៀសវាងផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតមានឡើង។

មន្ទីរពេទ្យNam Sai Gon អនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសុខភាព

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:58 05/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ