អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUONG KHUONG
មានបទពិសោធន៍ជាង 25 ឆ្នាំ។
Giới thiệu
ថ្នាក់អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUONG KHUONG លោកកើតឆ្នាំ 1974។ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Dai Hoc Y Duoc ក្នុងឆ្នាំ1999។ បញ្ចប់កម្មវិធីវេជ្ជបណ្ឌិតបន្ទាប់បរិញ្ញាបត្រនៅឆ្នាំ 2003 បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក ត្រចៀក ច្រមុះ បំពង់ក នៅឆ្នាំ2004និងបញ្ចប់ថ្នាក់ឯកទេសទីII ផ្នែកដូចគ្នានៅឆ្នាំ2022។
ក្នុងឆ្នាំ2012 លោកបានទៅហ្វឹកហាត់ផ្នែកវះកាត់ប្រអប់ខ្យល់និងលលាដ៍ក្បាលនៅសាកលវិទ្យាល័យ North Carolina, សហរដ្ឋអាមេរិក។ បន្ថែមទៀត ក្នុងឆ្នាំ 2017 លោកបានបន្តហ្វឹកហាត់បន្ថែមផ្នែកវះកាត់សម្រាប់ការព្យាបាលការស្រមុកនិងបញ្ហាអស់ដង្ហើមពេលគេងនៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក។
ជារៀងរាល់ឆ្នាំ លោកក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវះកាត់កម្រិតខ្ពស់ និងកម្មវិធីវើកហាត់លើសាកសព នៅបណ្តាប្រទេសដូចជា Singapore, Thailand និង Taiwan។
ជាមួយបទពិសោធន៍ជាង 15 ឆ្នាំ ក្នុងការព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក សម្រាប់ទាំងមនុស្សពេញវ័យនិងកុមារ លោក ផ្លាប់គ្រប់គ្រងជាប្រធានផ្នែក ត្រចៀក ច្រមុះ បំពង់ក និងវះកាត់ក្បាលនិងកនៅមន្ទីរពេទ្យ FV។ លោកក៏មានអត្ថបទស្រាវជ្រាវជាច្រើនបោះពុម្ពផ្សាយលើទស្សនាវដ្ដីវេជ្ជសាស្ត្រទីក្រុងហូជូមិញ។
លើសពីនេះទៅទៀត លោកក៏ជាអ្នកនិពន្ធអត្ថបទជាច្រើនស្ដីអំពីការថែទាំសុខភាព ត្រចៀក ច្រមុះ បំពង់ក លើសារព័ត៌មានយុវជន (Tuoi Tre) និងជាម្ចាស់គេហទំព័រ៖ www.bacsitaimuihong.com
Chuyên môn
វេជ្ជបណ្ឌិតផ្នែក ត្រចៀក ច្រមុះ បំពង់ក
Nơi làm việc
Lĩnh vực chuyên sâu
- វះកាត់ផ្នែកប្រអប់ខ្យល់(ច្រមុះ)
- វះកាត់ត្រចៀក
- វះកាត់កែសម្លេង
- វះកាត់ត្រចៀក ច្រមុះ បំពង់កសម្រាប់កុមារ
- ការព្យាបលការស្រមុកនិងបញ្ហាអស់ដង្ហើមពេលគេង
- វះកាត់មហារីកក្បាលនិងក
បទពិសោធន៍៖
ជាង២៥ឆ្នាំ
ភាសា៖
វៀតណាម អង់គ្លេស បារាំង។
សញ្ញាបត្រវិជ្ជាជីវៈ
- 2003៖ បញ្ចប់ការសិក្សាឯកទេសទី១ ផ្នែកវេជ្ជបណ្ឌិតបន្ទាប់បរិញ្ញាបត្រ (និវាស) ត្រចៀក ច្រមុះ បំពង់កនៅសាកលវិទ្យាល័យ DAI HOC Y DUOC ទីក្រុងហូជីមីញ។
- 2005៖ បញ្ចប់ថ្នាក់អនុបណ្ឌិតវេជ្ជសាស្ត្រផ្នែកជំនាញ ត្រចៀក ច្រមុះ បំពង់កនៅសាកលវិទ្យាល័យ DAI HOC Y DUOCទីក្រុងហូជីមីញ។
- 2022៖ បញ្ចប់ថ្នាក់ឯកទេសទី ២ ត្រចៀក ច្រមុះ បំពង់កនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach។
ការបណ្តុះបណ្តាលកម្រិតខ្ពស់
- 2001៖ វះកាត់ស្តារនិងកែសម្ផស្សផ្ទៃមុខនៅសាកលវិទ្យល័យ DAI HOC Y DUOC ទីក្រុងហូជីមីញ។
- 2011៖បច្ចេកទេសវះកាត់ផ្សំដំឡើងឧបករណ៍ជំនួយការស្ដាប់នៅមន្ទីរពេទ្យពហុផ្នែកCheng Hsinប្រទេសតៃវ៉ាន់។
- 2012៖ វះកាត់ដោយការសុងកាមេរ៉ាប្រអប់ខ្យល់(ច្រមុះ)និងលលាដ៍ក្បាលតាមវិធីឥន្ទ្រសនៅភាគវិទ្យាសាស្ត្រត្រចៀក ច្រមុះ បំពង់ក នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ University of North Carolina សហរដ្ឋអាមេរិក។
- 2013៖ ការសិក្សាបច្ចេកទេសវះកាត់ព្យាបាលការស្រមុកនិងបញ្ហាអស់ដង្ហើមពេលគេងដោយមានការទប់ស្ទះនៅមន្ទីរពេទ្យ SGHប្រទេសសិង្ហបុរី។
- 2016៖ សិក្សាស្រាវជ្រាវឆ្លងវេជ្ជសាស្ត្រផ្នែកព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យ Chang Gung Kaohsiung ក្រុងកាហ្សុង ប្រទេសតៃវ៉ាន់។
- 2017៖ វះកាត់ព្យាបាលការស្រមុកនិងអស់ដង្ហើមពេលគេងដោយមានការទប់ស្ទះវះកាត់ប្រអប់ខ្យល់(ច្រមុះ)និងលលាដ៍ក្បាលនៅសាកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក។
- 2019៖ វះកាត់ក្បាលនិងកលើសាកសព នៅមន្ទីរពេទ្យ Rajavithi ក្រុងបាងកក ប្រទេសថៃ។
ដំណើរការបម្រើការងារ
- 1999 – 2003៖ គ្រូពេទ្យបន្ទាប់បណ្តុះបណ្តាល ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យជោរ៉ៃ។
- 2003 – 2008៖ គ្រូពេទ្យផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកុមារទី១។
- 2008 – 2019៖ គ្រូពេទ្យព្យាបាលផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យ FV។
- 2019 – 2020៖ ប្រធានផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យ FV។
- 2020 – បច្ចុប្បន្ន៖ នាយកវិជ្ជាជីវៈ នៅមន្ទីរពេទ្យអន្តរជាតិ Nam Sai Gon ។