វេជ្ជបណ្ឌិត ឯកទេសទី II HUYNH DANG THANH SON
បទពិសោធន៍ 15 ឆ្នាំ។
ណែនាំ
វេជ្ជបណ្ឌិតឯកទេសទី II HUYNH DANG THANH SON មានបទពិសោធន៍ជាង 15 ឆ្នាំក្នុងការព្យាបាលវះកាត់របួសសាច់ដុំ ឆ្អឹង និងរបួសកីឡា។
ជាពិសេស វេជ្ជបណ្ឌិតមានបទពិសោធន៍ការងារ 14 ឆ្នាំនៅក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់ និងរបួសឆ្អឹង មន្ទីរពេទ្យជោរៃ ជាមន្ទីរពែទ្យប្រមូលផ្តុំដែលករណីស្មុគស្មាញជាច្រើន និងត្រូវការវេជ្ជបណ្ឌិតមានជំនាញខ្ពស់។
ជាមួយនឹងប្រវត្តិយ៉ាងស៊ីជម្រៅក្នុងការវះកាត់របួសឆ្អឹង វេជ្ជបណ្ឌិតបានធ្វើការវះកាត់ដ៏លំបាកជាច្រើនដោយជោគជ័យ ជួយអ្នកជំងឺឱ្យជាសះស្បើយ និងវិលមករកចលនាធម្មតាវិញក្នុងពេលឆាប់ៗនេះ។
បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត HUYNH DANG THANH SON កំពុងកាន់តំណែងជាអនុប្រធាននាយកដ្ឋានរបួសឆ្អឹងនៅមន្ទីរពេទ្យ Nam Sai Gon។
ឯកទេស(ជំនាញ)
វេជ្ជបណ្ឌិត ឯកទេសរបួសឆ្អឹង។
ទីស្នាក់ការ
វិស័យឯកទេស
ការពិនិត្យ និងព្យាបាល៖
- របួសរួមមានការហើមសសៃជើង ការផ្លាស់សន្លាក់ ការបាក់ឆ្អឹង ការរងរបួសជាលិកាទន់។
- ជំងឺនៃប្រព័ន្ធ សាច់ដុំ ឆ្អឹងនឹងសន្លាក់l (ជំងឺរលាកសន្លាក់ឆ្អឹងជង្គង់ រលាកសន្លាក់ឆ្អឹងត្រគាក់ រលាកសន្លាក់ហ្គោត ពុកឆ្អឹង រលាកសន្លាក់ឆ្អឹងរាំរៃជាដើម)។
- ការរងរបួសកីឡា (ហើមសសៃជើង ដាច់សរសៃចងចងជង្គង់ អស្ថិរភាពនៃស្មា របួសដៃបង្វិលជាដើម)។
ការវះកាត់៖
- ការវះកាត់របួសឆ្អឹង។
- វះកាត់ផ្សំឆ្អឹង។
- វះកាត់ប្តូរសន្លាក់សិប្បនិម្មិត។
- អ៊ិនដូស្កូបជំនួសសន្លាក់។
- ការវះកាត់ប្តូរជង្គង់ ការវះកាត់ប្តូរត្រគាក ដើម្បីព្យាបាលជម្ងឺរលាកសន្លាក់ឆ្អឹង ការបាក់ឆ្អឹងក រលួយឆ្អឹងជាដើម។
បទពិសោធន៍
បទពិសោធន៍ជាង 15 ឆ្នាំ។
ភាសា
វៀតណាម អង់គ្លេស។
សញ្ញាបត្រវិជ្ជាជីវៈ
- 2006៖ វេជ្ជបណ្ឌិតអនុវត្តទូទៅ សាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOC ទីក្រុងហូជីមិញ។
- 2010៖ អ្នកឯកទេស I ផ្នែកឆ្អឹង សាកលវិទ្យាល័យវេជ្ជសាស្ត្រ DAI HOC Y DUOCទីក្រុងហូជីមិញ។
- 2018៖ ឯកទេស II ផ្នែកឆ្អឹង នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach។
- 2023៖ វិញ្ញាបនអេនដូស្កូបជំនួសសន្លាក់។
ប្រវត្តិការងារ
- 2008 ដល់ 2009៖ វេជ្ជបណ្ឌិតនៅនាយកដ្ឋានសង្គ្រោះបន្ទាន់ មន្ទីរពេទ្យជោរៃ។
- 2009 ដល់ 2021៖ វេជ្ជបណ្ឌិតនៅនាយកដ្ឋានរបួសឆ្អឹង មន្ទីរពេទ្យជោរៃ។
- 2022 – បច្ចុប្បន្ន៖ អនុប្រធាននាយកដ្ឋានរបួសឆ្អឹង មន្ទីរពេទ្យ Nam Sai Gon។
Tin tức liên quan
