benhviennamsaigon.com
icon close

មនុស្សវ័យក្មេងជាច្រើនត្រូវប្តូរសន្លាក់ត្រគាកព្រោះជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 11/06/2024
  • eye635

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី II HUYNH DANG THANH SON

វេជ្ជបណ្ឌិត ឯកទេសរបួសឆ្អឹង។

ជំងឺរលួយក្បាលឆ្អឹងភ្លៅប្រសិនមិនព្យាបាលឲ្យទាន់ពេលអាចប៉ះពាល់ដល់គុណភាពជីវិត។ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)មានការកើតច្រើននៅចំពោះមនុស្សវ័យក្មេង។

យោងតាមស្ថិតិពីនាយកដ្ឋានឆ្អឹងនិងសន្លាក់ – មន្ទីរពេទ្យ Nam Sai Gon បានឱ្យដឹងថាក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំ 2024 អត្រានៃអ្នកជំងឺស្អុយរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)ក្រោមអាយុ 40 ឆ្នាំដែលត្រូវប្តូរត្រគាកសិប្បនិម្មិតបានកើនឡើងដល់ 21.79% ។ នេះជាចំនួនគួរឱ្យព្រួយបារម្ភបើធៀបនឹងស្ថិតិមុនៗដែលកើតមានជាញឹកញាប់ក្នុងក្រុមអាយុពី៤០ទៅ៥០ឆ្នាំ ។ ស្ថានភាពនេះច្រើនកើតលើបុរស ។

60 fb 01 1 1វេជ្ជបណ្ឌិតឯកទេស II Huynh Đang Thanh Son – អនុប្រធាននាយកដ្ឋានវះកាត់ឆ្អឹងនិងសន្លាក់ – មន្ទីរពេទ្យ Nam Sai Gon

មនុស្សវ័យក្មេងជាច្រើនត្រូវប្តូរសន្លាក់ត្រគាកព្រោះជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)

ពីរករណីខាងក្រោមនេះត្រូវបាននាយកដ្ឋានវះកាត់ឆ្អឹងនិងសន្លាក់ – មន្ទីរពេទ្យNam Sai Gonទទួលយកនិងបានវះកាត់ជោគជ័យដើម្បីប្តូរសន្លាក់ត្រគាកសម្រាប់ព្យាបាលជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)ដោយគ្មានមេរោគ។ អ្វីដែលគួរឱ្យព្រួយបារម្ភគឺអ្នកជំងឺទាំងពីរនាក់នេះមានអាយុក្មេ ប៉ុន្តែសភាពជំងឺវិវត្តធ្ងន់ធ្ងរ។

ដោយសារការងារត្រូវធ្វើចលនាដោយជាប់ជានិច្ចរាល់ថ្ងៃលោក L.P.V (អាយុ 25 ឆ្នាំ ខេត្តដុងណៃ) បានមិនយកចិត្តទុកដាក់នៅពេលមានការឈឺចាប់ហើយគិតថាផឹកថ្នាំនិងសម្រាកនឹងជាសះស្បើយ។ ប៉ុន្តែពេលសង្កេតឃើញរោគសញ្ញាខ្លះកាន់តែធ្ងន់ធ្ងរនិងកើតឡើងជាញឹកញាប់មិនថយចុះលោក V. បានទៅពិនិត្យនៅផ្នែកឆ្អឹងនិងសន្លាក់ – មន្ទីរពេទ្យNam Sai Gon។ បន្ទាប់ពីពិនិត្យអ្នកវេជ្ជបណ្ឌិតបានអោយដឹងថាលោក V. មានជំងឺពុកសន្លាក់ត្រគាកធ្ងន់ធ្ងរធ្វើឱ្យខូចខាតក្បាលឆ្អឹងភ្លៅត្រូវការវះកាត់ប្តូរសន្លាក់ត្រគាកដើម្បីស្ដារចលនាឲ្យបានធម្មតាវិញ។

web4 1វេជ្ជបណ្ឌិត Thanh Son ពិនិត្យអ្នកជំងឺ

ករណីដូចគ្នាលោក L.V.B (អាយុ 40 ឆ្នាំខេត្តBinh Thuan) ជាអ្នកបើកបររថយន្តបានប្រាប់ថាលោកបានឈឺសន្លាក់ត្រគាកទាំងពីរពីរយៈពេល 6 ខែមកហើយ។ រាល់ពេលឡើងចុះរថយន្តការឈឺកាន់តែខ្លាំងឡើង។ លោក B. មិនអាចជិះម៉ូតូបានទាំងនៅពេលអង្គុយបរិភោគអាហារក៏មិនអាចអង្គុយជើងត្រូវតែបញ្ឈរជើង ហើយជាញឹកញាប់គេងមិនលក់ព្រោះការឈឺកាន់តែខ្លាំងក្នុងពេលយប់។ នៅពេលសម្រាកការឈឺថយចុះតែពេលប្រើប្រាស់ចលនាច្រើនការឈឺវិលត្រឡប់មកវិញ។ លោកបានផឹកថ្នាំច្រើនក៏មិនបានថយចុះហើយស្ទើរតែមិនអាចដើរបាន។ បន្ទាប់ពីពិនិត្យលោកក៏ទទួលបានលទ្ធផលថាមានជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)ទាំងពីរត្រូវការវះកាត់ប្តូរសន្លាក់ដើម្បីព្យាបាល។

web2 1 1 1ការវះកាត់ប្តូរត្រគាកដើម្បីព្យាបាលជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)

វេជ្ជបណ្ឌិតឯកទេស II Huynh Dang Thanh Son – អនុប្រធាននាយកដ្ឋានឆ្អឹង – មន្ទីរពេទ្យ Nam Sai Gon បាននិយាយថា៖ ដុំជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)បឋមកើតច្រើនបំផុតក្នុងក្រុមមនុស្សអាយុ 40-50 ឆ្នាំដែលច្រើនកើតលើបុរសជាងស្ត្រី។ ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះមានករណីជាច្រើន មានអាយុក្រោម 30 ឆ្នាំក៏មានជំងឺមួយនេះត្រូវទទួលការវះកាត់ជំនួសត្រគាកសិប្បនិម្មិត។
ជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)មានការរីកចម្រើនដោយស្ងៀមស្ងាត់ដោយមិនមានរោគសញ្ញាជាក់ស្តែង។ នៅពេលដែលជំងឺរលាកសន្លាក់ឆ្អឹងមានសភាពធ្ងន់ធ្ងរអ្នកជំងឺត្រូវប្តូរជើងមួយឬទាំងពីរដោយសន្លាក់ត្រគាកសិប្បនិម្មិតដើម្បីអាចដើរបានស្ថិរភាពនិងត្រឡប់ទៅសកម្មភាពធម្មតាវិញ។ ការរកឃើញដំបូងនៃជំងឺនេះនិងការអន្តរាគមន៍វះកាត់ដូចជាការជំនួសត្រគាកនឹងជួយការពារហានិភ័យនៃពិការភាពសម្រាប់អ្នកជំងឺ។

web3 1 1អ្នកជំងឺត្រូវបានព្យាបាលផ្លូរត្រគាកសិប្បនិម្មិតនៅនាយកដ្ឋានឆ្អឹង – មន្ទីរពេទ្យ Nam Sai Gon

បន្ទាប់ពីវះកាត់អ្នកជំងឺទាំងពីរនាក់មានការរីកចម្រើនល្អត្រូវបានព្យាបាលត្រួតពិនិត្យនិងថែទាំរបួសក្រោយវះកាត់នៅនាយកដ្ឋានឆ្អឹងនិងសន្លាក់មុនពេលចេញពីមន្ទីរពេទ្យ។ ក្នុងនោះករណីរបស់លោក V. អាចដើរធម្មតាដោយមិនចាំបាច់ប្រើឈើច្រត់ក្រោយវះកាត់បានត្រឹមតែ 3 ថ្ងៃ។

ការវះកាត់ជួយត្រឹមតែ 50% នៃការព្យាបាលជោគជ័យរបស់សន្លាក់ត្រគាកសិប្បនិម្មិតចំណែក 50%ទៀតមកពីលំហាត់ស្តារនីតិសម្បទានិងកាយសម្ពាធថែទាំ។ វេជ្ជបណ្ឌិត Thanh Son បានបន្ថែមថា។

មុនពេលចេញពីមន្ទីរពេទ្យវេជ្ជបណ្ឌិត Thanh Son និងអ្នកបច្ចេកទេសកាយសម្បទាបានពន្យល់អ្នកជំងឺអំពីអ្វីដែលត្រូវប្រុងប្រយ័ត្នពេលរស់នៅផ្ទះនិងណែនាំលំហាត់កាយសម្បទាសមស្រប។ អាស្រ័យលើស្ថានភាពស្តារនីតិសម្បទាដើម្បីជួយដល់ដំណើរការហាត់ប្រាណនិងចលនាប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាពអ្នកជំងឺត្រូវត្រៀមសម្ភារៈដូចជាកៅអីចំនួយពេលទៅបង្គន់ បង្កាន់ដៃនៅបង្គន់ឈើច្រត់កៅអីងូតទឹកស្បែកជើងពិសេស។

រោគសញ្ញាដំបូងនៃជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)
ការឈឺចាប់ស្រាលៗម្តងៗឆ្លងកាត់សន្លាក់ត្រគាក។

ចលនាមានកំណត់នៃសន្លាក់ត្រគាកដូចជាពិបាកក្នុងការអង្គុយចោងហោង។
រោគសញ្ញាដែលអភិវឌ្ឍន៍នៃជំងឺរលួយក្បាលឆ្អឹងភ្លៅ(ឆ្អឹងក្បាលត្រគាក)
ឈឺសន្លាក់ត្រគាក។

ឈឺចាប់នៅត្រគាកគូទអាចរាលដាលចុះមកភ្លៅ។

ឈឺ​ពេល​ធ្វើ​ចលនាឈឺ​សូម្បី​ពេល​ដេក​សម្រាកមិន​អាច​ដើរ​បាន​ធម្មតា។

វេជ្ជបណ្ឌិតThanh Sonបានផ្តល់អនុសាសន៍ថាអ្នកជំងឺគួរតែទៅពិនិត្យនៅមណ្ឌលសុខភាពដែលអាចទុកចិត្តបានភ្លាមៗនៅពេលមានរោគសញ្ញាមិនធម្មតាអំពីសុខភាពដើម្បីទទួលបានការវិនិច្ឆ័យត្រឹមត្រូវនិងការព្យាបាលទាន់ពេលវេលា។

ដើម្បីទទួលបានការផ្តល់យោបល់និងការត្រួតពិនិត្យនៅមន្ទីរពេទ្យNam Sai Gonអតិថិជនអាចកក់ពេលវេលាពិនិត្យបានរហ័សតាមលេខទូរស័ព្ទ 1800 67 67

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 15:04 25/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ