benhviennamsaigon.com
icon close

ជំងឺរលាកសន្លាក់ឆ្អឹង – សុបិន្តអាក្រក់របស់មនុស្សចាស់

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 14/07/2023
  • eye1,695

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី II VO VAN MAN

វេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹង។

ឈឺចុកចាប់ដោយសារអាកាសធាតុ និងអាយុចាស់

ដោយពិបាកដើរក្នុងរយៈពេលយូរអ្នកស្រី L.T.S (អាយុ 70 ឆ្នាំ long An) គិតឃើញថាឈឺឆ្អឹងនិងសន្លាក់ដោយសារអាកាសធាតុនិងអាយុចាស់ពេកទើបគាត់ទិញថ្នាំមកលេបខ្លួនឯង។

នៅពេលដែលការឈឺចាប់ធ្វើឲ្យពិបាកក្នុងការអង្គុយនិងក្រោកឈ អ្នកស្រី Sបានមកនាយកដ្ឋានឆ្អឹងមន្ទីរពេទ្យ Nam Sai Gon ដើម្បីពិនិត្យនិងព្យាបាល

thay khop hang nhan tao 04 1

ក្រោយពេលធ្វើការត្រួតពិនិត្យសុខភាព ធ្វើតេស្តមន្ទីរពិសោធន៍ និងពិនិត្យជាមួយឧបករណ៍ថតរូបវេជ្ជសាស្ត្រអ្នកជម្ងឺS ត្រូវបានវេជ្ជបណ្ឌិតបញ្ជាក់ថាមានជំងឺពុកសន្លាក់ត្រគាកខាងស្ដាំ ។ លោកវេជ្ជបណ្ឌិត ឯកទេសទី II Vo Van Man – ប្រធាននាយកដ្ឋានវះកាត់ឆ្អឹង និងសន្លាក់បានអះអាងថា៖ជំងឺពុកសន្លាក់គឺជាជំងឺដែលជួបជាញឹកញាប់បំផុតនៅអ្នកចាស់ហើយជាជំងឺដែលបណ្តាលឲ្យពិការច្រើនជាងគេក្នុងពេលបច្ចុប្បន្ន។ ចំណែកអាយុ កាន់តែចាស់របស់សរីរាង្គផ្សេងៗក៏កើនឡើងផងដែរ រួមទាំងសន្លាក់ឆ្អឹងផង។ក្រៅពីនេះកត្តាផ្សេងៗទៀតក៏អាចប៉ះពាល់ដល់ការវិវត្តន៍នៃជំងឺនេះដូចជា៖ជំងឺតតាកូល សភាពធាត់ខ្លាំង ការរងរបួសតូចៗជាបន្តបន្ទាប់នៅសន្លាក់ ចំពោះករណីរបស់អ្នកជម្ងឺ Sអាយុច្រើនរួមជាមួយជំងឺលានឌីសខ្នង L4-L5 ហើយក៏មានសភាព ធាត់ជាងធម្មតាដែលបង្កឲ្យមានផលប៉ះពាល់អាក្រក់យ៉ាងខ្លាំងទៅលើប្រព័ន្ធសាច់ដុំ និងឆ្អឹងសន្លាក់។

ក្នុងករណីរបស់អ្នកជំងឺS វេជ្ជបណ្ឌិតឯកទេសនាយកដ្ឋានឆ្អឹងបានពិគ្រោះនិងជ្រើសរើសវិធីសាស្ត្រនៃការវះកាត់ប្តូរត្រគាកសិប្បនិម្មិត។ អ្នកជំងឺនិងគ្រួសាររបស់គាត់ត្រូវបានណែនាំយ៉ាងហ្មត់ចត់ និងជាពិសេសអំពីគុណសម្បត្តិ ក៏ដូចជាហានិភ័យមុន និងក្រោយការវះកាត់។

thay khop hang nhan tao 02 1

ការវះកាត់ប្រព្រឹត្តទៅដោយរលូននិងការភ័យខ្លាចនៃភាពចាស់បានបញ្ចប់

ការវះកាត់ដែលប្រើពេលប្រមាណ2ម៉ោងបានប្រព្រឹត្តទៅដោយជោគជ័យក្រោមការដឹកនាំដោយវេជ្ជបណ្ឌិត ឯកទេសទី II Vo Van Man វេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ឯកទេសទី I Vi Van Duong និងវេជ្ជបណ្ឌិត Nguyen Van Huynhមានការសហការជាមួយក្រុមវេជ្ជបណ្ឌិតផ្នែក វេជ្ជសាស្ត្រថ្នាំសណ្តំ និងស្តារស្មារតី។ ការវះកាត់ប្តូរសន្លាក់ត្រគាកមានអត្ថប្រយោជន៍ជាច្រើន៖ ផ្លូវវះតូច ប៉ះពាល់តិចដល់ជាលិកាទន់ជុំវិញសន្លាក់ ពេលវេលាវះកាត់ខ្លី និងមានភាពត្រឹមត្រូវខ្ពស់ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ បន្ថយពេលវេលា និងចំណាយក្នុងការព្យាបាលតិច សន្លាក់ថ្មីមានភាពរឹងមាំ ងាយស្រួលក្នុងការធ្វើលំហាត់ស្តារសុខភាពឆាប់ និងត្រឡប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃវិញ។ នេះជាការវះកាត់ដែលពិបាក ត្រូវការការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមុខវិជ្ជាច្រើនផ្នែក មុនអំឡុងនិងក្រោយវះកាត់ ព្រមទាំងការវិនិយោគឧបករណ៍វេជ្ជសាស្ត្រទំនើប ដើម្បីធានាផលល្អបំផុតសម្រាប់អ្នកជំងឺ។

នៅថ្ងៃដំបូងបន្ទាប់ពីការវះកាត់ អ្នកជំងឺបានទទួលការព្យាបាលរាងកាយជាមួយនឹងលំហាត់លើគ្រែ ដូចជាការអង្គុយនិងក្រោកឈរជាមួយឧបករណ៍ជំនួយ។ នៅថ្ងៃទីពីរអ្នកជំងឺចាប់ផ្តើមដើរដោយសេរី ដោយប្រើរទះជំនួយដោយស្រួល ដោយមិនមានការឈឺចាប់ដូចមុនការវះកាត់។

thay khop hang nhan tao 03 1

បន្ទាប់ពីជាសះស្បើយបានតែ2ថ្ងៃប៉ុណ្ណោះបន្ទាប់ពីវះកាត់រួចអ្នកជម្ងឺSអាចក្រោកឈរ និងដើរដោយប្រើឈើច្រត់ ហើយឃើញច្បាស់ការងើបឡើងវិញនៃសុខភាព។

វេជ្ជបណ្ឌិត Man ក៏បានបន្ថែមថា៖ ការវះកាត់ប្តូរសន្លាក់ត្រគាកសព្វថ្ងៃនេះមិនមែនប្រតិបត្តិការស្មុគស្មាញដូចមុនទៀតឡើយ ជាមួយនឹងការរីកចម្រើននៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បច្ចេកវិទ្យាច្រើនហើយមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ បានជួយឱ្យអ្នកជំងឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។ ការប្តូរសន្លាក់ត្រគាកសិប្បនិម្មិត ត្រូវបានណែនាំប្រើសម្រាប់អ្នកជំងឺដែលមាន៖ ជំងឺពុកសន្លាក់ត្រគាក រលាកសន្លាក់ត្រគាកបន្ទាប់ពីការព្យាបាលមានស្ថិរភាព ខូចសរសៃឈាមនៅចុងលើនៃឆ្អឹងភ្លៅ បាក់ឆ្អឹងនៅចុងលើឬកសន្លាក់ត្រគាក ការវះកាត់នេះជួយឱ្យអ្នកជំងឺ បន្ថយការឈឺចាប់ ធ្វើឲ្យចលនាល្អឡើងវិញ អាចដើរបានធម្មតានិងអនុវត្តជីវភាពប្រចាំថ្ងៃវិញព្រមទាំងបន្ថយហានិភ័យនៃផលវិបាកដែលកើតឡើងពីការគេងពេលវេលាយូរ។

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 13:18 01/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ