benhviennamsaigon.com
icon close

កម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺនាយកដ្ឋានវះកាត់ទូទៅ 08/2023

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 29/08/2023
  • eye35

នារសៀលថ្ងៃទី 29 ខែសីហា ឆ្នាំ 2023 នាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យNam Sai Gon បានរៀបចំកម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងរួមជាមួយការផ្សព្វផ្សាយអប់រំសុខភាព ក្រោមប្រធានបទ “មហារីកពោះវៀនធំ កុំចាំដល់វាយឺតពេល”។

img 4334 1

កម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងរួមជាមួយការផ្សព្វផ្សាយអប់រំសុខភាព លោកអនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី I Nguyen Vu Quang បានព្រមានថា ជំងឺមហារីកពោះវៀនធំបានកើនឡើងយ៉ាងឆាប់រហ័សចំពោះមនុស្សវ័យក្មេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដុំសាច់ក្នុងពោះវៀនធំចំពោះអ្នកជំងឺវ័យក្មេងវិវត្តន៍លឿនជាងមនុស្សចាស់ ហើយជារឿយៗត្រូវបានគេរកឃើញនៅដំណាក់កាលក្រោយ។ មហារីកពោះវៀនធំអាចត្រូវបានការពារ និងរកឃើញនៅដំណាក់កាលដំបូង អត្រារស់រានមានជីវិតរយៈពេល 5 ឆ្នាំគឺរហូតដល់ 90% ។

img 4363 1

មូលហេតុដែលជំងឺមហារីកពោះវៀនធំនៅក្នុងប្រទេសរបស់យើងក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងកើនឡើងយ៉ាងឆាប់រហ័សគឺទាក់ទងដោយផ្ទាល់ទៅនឹងរបៀបរស់នៅ និងរបបអាហារ។ ក្នុងជំនួបនោះ លោកវេជ្ជបណ្ឌិត Nguyen Vu Quang ក៏បានលើកឡើងពីមូលហេតុដូចជា ធាត់ ខ្វះលំហាត់ប្រាណ ញ៉ាំសាច់ក្រហមច្រើន ញ៉ាំបន្លែ និងផ្លែឈើតិច ញ៉ាំខ្លាញ់ច្រើន អាហារលឿន ផឹកស្រាច្រើន ជក់បារី… ជាកត្តាហានិភ័យដែលបង្កើនអត្រាជំងឺ។

img 4337 1 1

រោគសញ្ញានៃជំងឺមហារីកពោះវៀនធំដំណាក់កាលដំបូងអាចងាយយល់ច្រឡំជាមួយនឹងជំងឺផ្សេងៗនៃបំពង់រំលាយអាហារដូច្នេះការពិនិត្យដោយការឆ្លុះពោះវៀនធំគួរតែត្រូវបានធ្វើដើម្បីជួយរកឱ្យឃើញនូវជំងឺមហារីកបំពង់រំលាយអាហារទូទៅមួយចំនួនដូចជាក្រពះ បំពង់អាហារ មហារីកពោះវៀនធំជាដើម។

img 4348 1

ប្រធានបទនេះបានទទួលសំណួរ និងការចាប់អារម្មណ៍ជាច្រើនពីសាច់ញាតិរបស់អ្នកជំងឺដែលចូលរួមក្នុងកម្មវិធីនេះ។

img 4352 1

រូបភាពខ្លះៗក្នុងកម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺ

img 4314 1

img 4321 1

img 4322 1

img 4346 1

img 4355 1

img 4358 1

Bệnh viện Đa khoa Quốc tế Nam Sài Gòn

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:55 29/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ