benhviennamsaigon.com
icon close

ធ្លាក់ពីកម្ពស់4ម៉ែត្រស្ត្រីរងគ្រោះផ្លូវដង្ហើមធ្ងន់ធ្ងរប្រឈមនឹងការបាត់បង់ជីវិត

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 12/06/2025
  • eye177

ពិនិត្យដោយវេជ្ជសាស្ត្រ

សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត VU HUU VINH

វេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់បេះដួង សួត បំពង់អាហារ របួសទ្រូង។ល។

ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះជោគជ័យបន្ទាប់ពីបាក់ឆ្អឹងជាច្រើនដើមបញ្ចេញឈាមនិងខ្យល់ចូលក្នុងថង់សួតនាំអោយបរាជ័យផ្លូវដង្ហើមធ្ងន់ធ្ងរដោយសារធ្លាក់ពីកម្ពស់ 4 ម៉ែត្រ។

គ្រោះថ្នាក់កើតឡើងនៅពេលអ្នកជំងឺ T. (អាយុ 44 ឆ្នាំ) ឡើងលើដើមសាវម៉ាវក្នុងចំការដើម្បីប្រមូលផ្លែមិនប្រយ័ត្នក៏នាំអោយរអិលជើងធ្លាក់ពីកម្ពស់៤ ម៉ែត្រហើយទ្រូងបានបុកខ្លាំងលើដីរឹង។ បន្ទាប់មកទើបអ្នកជំងឺ T. មានសភាពដកដង្ហើមពិបាកឈឺចុកទ្រូងខ្លាំងត្រូវបានសាច់ញាតិនាមទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យNam Sai Gonក្នុងយប់នោះតែម្ង។

នៅនាយកដ្ឋានសង្គ្រោះបន្ទាន់វេជ្ជបណ្ឌិតបានធ្វើការវាយតម្លៃរោគសញ្ញានិងថតអ៊ិចស្ត្រេ (X-ray) នៅលើគ្រែឲ្យជនរងគ្រោះភ្លាមៗ លទ្ធផលបង្ហាញថា៖ បាក់ឆ្អឹងជំនីជាបន្ទះ7ដើមខាងឆ្វេង (ពីលេខ 4 ដល់លេខ 10) មានឈាមហូរនិងឈាមកកក្នុងថង់សួតខាងឆ្វេងនិងមានខ្យល់ចូលក្នុងថង់សួតខាងឆ្វេងផងដែរ

Bai 3 Banner 1 1

តាមរយៈសាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Vu Huu vinh – ប្រធាននាយកដ្ឋានវះកាត់ទ្រូង នេះគឺជាស្ថានភាពរបួសទ្រូងធ្ងន់ធ្ងរមានឆ្អឹងជាច្រើនបាក់ជាប់ៗគ្នាព្រមទាំងមានឈាមកកនិងខ្យល់ជ្រៀតជ្រែកចូលសួត។ នៅពេលសង្គ្រោះបន្ទាន់ កម្រិតអុកស៊ីសែនក្នុងឈាម (SpO₂) របស់ជំងឺបានចុះនៅត្រឹមតែ 90% ដែលជាសញ្ញាស្ថានភាពពិបាកដង្ហើមធ្ងន់ធ្ងរប្រសិនបើមិនទទួលការវះកាត់ទាន់ពេលវេលាអាចនាំឲ្យស្លាប់អ្នកជំងឺគ្រប់ពេល។

ភ្លាមៗការសង្គ្រោះជីវិតជនរងគ្រោះត្រូវបានមន្ទីរពេទ្យNam SaI Gonបានប្រញាប់អនុវត្តយ៉ាងរហ័ស។ ជាមួយគ្នានេះក្រុមវេជ្ជបណ្ឌិតវះកាត់រៀបចំបន្ទប់វះកាត់ខណៈក្រុមជួយសង្គ្រោះក៏បានដាក់បំពង់បង្ហូរខ្យល់និងឈាមចេញពីថង់សួតបន្ទាន់ ដើម្បីធ្វើឲ្យស្ថានភាពដង្ហើមរបស់ជនរងគ្រោះប្រសើរឡើង។

នៅក្នុងបន្ទប់វះកាត់ សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Vu Huu vinh និងវេជ្ជបណ្ឌិត ឯកទេស I Pham Phu Khangរួមគ្នាជាមួយនាយកដ្ឋានសណ្តំនិងថែទាំក្រោយវះកាត់បន្ទាប់ពីចូលដល់ទីតាំងរបួសបានឃើញថាឆ្អឹងជាបីដើម 7-8-9 បាក់ធ្ងន់បុកចូលក្នុងថង់សួតបង្កឲ្យឈាមហូរនិងបម្លែងទ្រូង។ ដូច្នេះវេជ្ជបណ្ឌិតបានអនុវត្តការស្តាររចនាសម្ព័ន្ធទ្រូងជនរងគ្រោះដោយប្រើ ដង្កៀបTitanចំនួន 3បោះចាក់ឆ្អឹងជាបីដើមដែលបាក់ធ្ងន់។ បន្ទាប់មកក្រុមវះកាត់បានធ្វើការអេនដូស្កូបទ្រូងយកឈាមកក100មីលីលីត្រចេញពីថង់សួតខាងឆ្វេងព្រមជាមួយនេះផ្នែកសួតខ្លះដែលជាប់ជាមួយជញ្ជាំងទ្រូងក៏ត្រូវបានវេជ្ជបណ្ឌិតដាច់ចេញពីឆ្អឹងបាក់ ហើយធ្វើការឃាត់ឈាមនិងលាងសម្អាតថង់សួតផងដែរ

Bai 3 Banner 1 copy 2 1

នៅពេលទើបតែទទួលជនរងគ្រោះនិងកំណត់ថាស្ថានភាពរបស់នាងគឺមានគ្រោះថ្នាក់យ៉ាងខ្លាំងយើងខ្ញុំបានប្រើបទពិសោធន៍របស់ខ្លួនដើម្បីដោះស្រាយទាន់ពេលនិងរក្សាជីវិតជនរងគ្រោះ។ អ្វីដែលជាការជោគជ័យនោះគឺក្នុងអំឡុងពេលវះកាត់ក្រុមវេជ្ជបណ្ឌិតវះកាត់បានរកឃើញផ្នែកជាលិកាសួតដែលជាប់ជញ្ជាំងទ្រូងហូរឈាមនៅកន្លែងឆ្អឹងបាក់។ ដូច្នេះយើងបានដោះស្រាយស្ថានភាពនេះដោយប្រុងប្រយ័ត្នខ្លាំងប្រសិនបើមិនរកឃើញស្ថានភាពនេះទេនោះហានិភ័យនៃការខូចសួតរន្ធខ្យល់និងការឆ្លងមេរោគសួតរបស់អ្នកជំងឺគឺខ្ពស់ណាស់» – សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Vu Huu vinhបានចែករំលែក។

បន្ទាប់ពីវះកាត់អ្នកជំងឺ T បានស្ថិតក្នុងស្ថានភាពដង្ហើមស្ថិតស្ថេរអាចដើរទៅមកនិងធ្វើចលនាបន្តិចៗបានញុំាអាហារធម្មតា ហើយចេញពីមន្ទីរពេទ្យបន្ទាប់ពី៥ថ្ងៃវះកាត់។ ពេលត្រួតពិនិត្យឡើងវិញបន្ទាប់ពី១សប្ដាហ៍សុខភាពរបស់អក្នស្រី T. នៅក្នុងស្ថានភាពល្អណាស់ញុំាអាហារបានឆ្ងាញ់របួសឆ្អឹងវះកាត់ជាសះស្បើយលឿនមិនមានអារម្មណ៍ពិបាកដកដង្ហើមឬឈឺទ្រូងទៀតឡើយ។

Bai 3 Banner 1 copy 1

សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Vu Huu vinh បានចែករំលែកថា៖ “ការរងរបួសទ្រូងដោយសារការធ្លាក់ចុះពីកម្ពស់ ជាពិសេសករណីដែលទ្រូងទាត់ដោយផ្ទាល់លើដី អាចមានហានិភ័យខ្ពស់នៃការខូចសួតនិងទ្រូងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើមិនទទួលសង្គ្រោះពីពេទ្យទាន់ពេលនោះអ្នកជំងឺអាចស្លាប់យ៉ាងឆាប់រហ័សដោយសារតែស្ថានភាពខ្វះដង្ហើមឬប្រឈមមុខនឹងអាការៈជំងឺឆ្លងមេរោគសួតយូរអង្វែង។

វេជ្ជបណ្ឌិត Vinh ក៏បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋថាគួរតែប្រុងប្រយ័ត្នខ្ពស់នៅពេលឡើងខ្ពស់ជាពិសេសមនុស្សវ័យមធ្យមនិងវ័យចាស់ដែលជាក្រុមអ្នកមានហានិភ័យខ្ពស់ងាយធ្លាក់ដោយបាត់លំនឹងនិងប្រតិកម្មកាយខ្សោយ។ នៅពេលគ្រោះថ្នាក់អ្នករងគ្រោះដែលមានរោគសញ្ញាឈឺទ្រូងខ្លាំងនិងពិបាកដកដង្ហើមត្រូវតែយកទៅមណ្ឌលសុខាភិបាលដែលមានវិស័យវះកាត់លូងទ្រូងឲ្យបានឆាប់ដើម្បីទទួលបានការដោះស្រាយត្រឹមត្រូវនិងធានាមិនឲ្យកើតផលវិបាកប៉ះពាល់ដល់សុខភាពនៅពេលក្រោយ។

មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 14:58 20/09/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ