កម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺនាយកដ្ឋានវះកាត់ទូទៅ 26/9/2024
-
អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
27/09/2024
-
31
នារសៀលថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យNam Sai Gon បានរៀបចំកម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹង រួមជាមួយនឹងការទំនាក់ទំនងអប់រំសុខភាពសម្រាប់អ្នកជំងឺ និងសាច់ញាតិអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កិច្ចជួបជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកអនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេសទី I Nguyen Vu Quang នាយកដ្ឋានវះកាត់ទូទៅ នឹងលោកស្រី Vo Thi Thuy ប្រធានគិលានុបដ្ឋាយិកានៃនាយកដ្ឋានវះកាត់ទូទៅ ក្នុងនោះមានអ្នកជំងឺជិត30នាក់ និងសាច់ញាតិអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរយៈកម្មវិធី លោកអនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេសទី I Nguyen Vu Quang បានធ្វើការចែករំលែកប្រធានបទ “មហារីកពោះវៀនធំ និងសញ្ញាព្រមាន”។ អ្នកជំងឺ និងក្រុមគ្រួសារមានការពិភាក្សាយ៉ាងរស់រវើក និងសកម្មជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុ ការព្យាបាល និងអត្ថប្រយោជន៍ក្នុងការរកឃើញដំបូងនៃជំងឺមហារីកពោះវៀនធំដោយការសុងប្រព័ន្ធរំលាយអាហារ។ សំណួរជាច្រើនជុំវិញបញ្ហានេះត្រូវបានចែករំលែកក្នុងកម្មវិធី និងឆ្លើយដោយលោកវេជ្ជបណ្ឌិត Quang។
កិច្ចជួបជុំបានទទួលការឆ្លើយតបជាវិជ្ជមានជាច្រើនពីសាច់ញាតិរបស់អ្នកជំងឺ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សាច់ញាត្តិរបស់អ្នកជំងឺភាគច្រើនបានសម្តែងការពេញចិត្តខ្ពស់ចំពោះគុណភាពនៃសេវាកម្ម សរសើរការប្រាស្រ័យទាក់ទង អាកប្បកិរិយាគិលានុបដ្ឋាយិកាល្អ វេជ្ជបណ្ឌិតយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលក្នុងអំឡុងពេលអ្នកជំអឺសម្រាកនៅក្នុងមន្ទីរ។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 17:04 27/08/2025
