benhviennamsaigon.com
icon close

នោមមាន​ឈាម​បុរស​ម្នាក់​បាន​រក​ឃើញ​មហារីក​ប្លោកនោម​

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 20/02/2024
  • eye252

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត​​ ឯកទេសទី II LE VAN HIEU NHAN

វេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ប្រព័ន្ធទឹកនោម។

ជំងឺមហារីកប្លោកនោម (Bladder Cancer) មានការរីកចម្រើនបែបស្ងៀមស្ងាត់ ហើយភាគច្រើនត្រូវបានរកឃើញតាមរយៈការត្រួតពិនិត្យពេលអ្នកជំងឺមានរោគសញ្ញានោមមានឈាម។ មហារីកប្លោកនោមនៅដំណាក់កាលដំបូងអាចព្យាបាលឲ្យជាសះស្បើយបាន ហើយមានភាពសង្ឃឹមក្នុងរស់រានខ្ពស់។ ប៉ុន្តែអ្នកជំងឺជាច្រើនមិនយកចិត្តទុកដាក់ ឬអៀនខ្មាស់ក្នុងការត្រួតពិនិត្យតំបន់រាងកាយផ្នែកឯកជន បានធ្វើឲ្យរកឃើញជំងឺយឺត ពិបាកក្នុងការព្យាបាល និងធ្វើឲ្យដំណើរការព្យាបាលមានភាពស្មុគស្មាញ។

1716 1 1

នោមមាន​ឈាម​បុរស​ម្នាក់​បាន​រក​ឃើញ​មហារីក​ប្លោកនោម​

លោក T.L.C (អាយុ ៦០ ឆ្នាំ រស់នៅទីក្រុងហូជីមិញ) បានមកពិនិត្យជំងឺនៅមន្ទីរពេទ្យ Nam Sai Gon ដោយមានរោគសញ្ញាឈឺថ្ងាសក្រោមផ្ចិតតិចៗ សភាពស្លេកស្លាំង និងនោមមានឈាម ប៉ុន្តែមិនមានសញ្ញាគ្រុនក្តៅ ឬឆ្លងមេរោគបំពង់នោមទេ

បន្ទាប់ពីធ្វើតេស្ត និងការពិនិត្យវិនិច្ឆ័យវេជ្ជសាស្ត្រ វេជ្ជបណ្ឌិត ឯកទេសទី II  Le Van Hieu Nhan– អនុប្រធានផ្នែកវះកាត់ទូទៅ និងទឹកនោម – បានឲ្យដឹងថា លទ្ធផលក្នុងការធ្វើអេនដូស្កូប (Endoscopy) បង្ហាញថាអ្នកជម្ងឺ មានដុំសាច់មួយនៅក្នុងប្លោកនោម ដែលរាលដាលជិតអស់ប្លោកនោមទាំងមូល ហើយផ្ទៃស្រួចស្រួលដូចផ្កាខាត់ណា មានការសង្ស័យថាជាដុំសាច់មហារីក។ ដុំសាច់នេះបានរាតត្បាតទៅដល់ពងស្វាស់ និងក្រពេញប្រូស្តាត។
បើមិនធ្វើវះកាត់យកដុំសាច់ចេញទេ វានឹងបន្តលូតលាស់ បង្កឲ្យមានរោគសញ្ញានោមមិនចេញ និងបណ្ដាលឲ្យអ្នកជំងឺរងការឈឺចាប់ និងទុក្ខវេទនាយ៉ាងខ្លាំង។

1716 web1 1

នៅដំណាក់កាលដំបូង ដុំសាច់នៅក្នុងប្លោកនោមនៅត្រឹមស្រទាប់ខាងក្នុង (ស្រទាប់រំអិល) ប៉ុណ្ណោះ ហើយមិនទាន់រាតត្បាតទៅដល់សាច់ដុំនៃជញ្ជាំងប្លោកនោមទេ។ ដូច្នេះការព្យាបាលអាចធ្វើបានយ៉ាងសាមញ្ញតាមរយៈវិធីវះកាត់អេនដូស្កូប (Endoscopic surgery)។ ប៉ុន្តែនៅដំណាក់កាលចុងក្រោយ ការព្យាបាលកាន់តែពិបាក ហើយអាចត្រូវតែវះកាត់យកប្លោកនោមចេញទាំងមូល។ ប្រសិនបើអ្នកជំងឺ C. ត្រូវបានព្យាបាលឲ្យបានឆាប់ជាងនេះ ពេលដុំសាច់មិនទាន់រាតត្បាតទេ អ្នកជម្ងឺអាចនឹងមិនត្រូវវះកាត់យកប្លោកនោមចេញ ហើយដំណើរការព្យាបាលនឹងងាយស្រួលជាងនេះ និងមានលទ្ធផលរស់រានមានជីវិតល្អជាង។ ដូច្នេះ នៅពេលដែលអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្លោកនោម មិនគួរ “ពន្យារពេលក្នុងការព្យាបាលឡើយ”។ វេជ្ជបណ្ឌិត ញាន បានបន្ថែមថា។

ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់ទូទៅ រួមមាន វេជ្ជបណ្ឌិត ឯកទេសទី II  Le Van Hieu Nhan វេជ្ជបណ្ឌិត Quach Tuan Khang និង វេជ្ជបណ្ឌិត Nguyen Truong Minh បានអនុវត្តវិធីវះកាត់អេនដូស្កូប ដើម្បីយកដុំសាច់ប្លោកនោមចេញ សម្អាត់កូនកណ្តុរ យកកោសិកាមហារីកចេញទាំងស្រុង បន្ទាប់មកប្តូរផ្លូវបង្ហូរទឹកនោមឲ្យចេញតាមជញ្ជាំងពោះ ដោយប្រើបំពង់ពោះវៀនតូចមួយ។ នៅពេលធ្វើវះកាត់គេបានរកឃើញដុំសាច់មួយមានទំហំប្រហែល 14cm × 9cm  ដែលរាលដាលជិតទាំងមូលប្លោកនោមខាងស្ដាំ ហើយបានរាតត្បាតទៅដល់កប្លោកនោម និង ចំណុចភ្ជាប់នៃក្រពេញប្រូស្តាត។

1716 web3 1

បន្ទាប់ពីវះកាត់ អ្នកជំងឺបានស្ដារនីតិសម្បទាវិញ ញ៉ាំអាហារបានល្អ ធ្វើចលនាបានធម្មតា ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពី៥ថ្ងៃវះកាត់។

ជំងឺមហារីកប្លោកនោម គឺជាជំងឺមហារីកមួយនៅក្នុងប្រព័ន្ធបញ្ចេញទឹកនោម ដែលមានអត្រាកើតឡើងនៅបុរសខ្ពស់ជាងស្ត្រីប្រហែល3ដង។ ឧបករណ៍បង្កហានិភ័យនាំឲ្យកើតជំងឺនេះ រួមមាន ការជក់បារី ការប៉ះពាល់ជាមួយសារធាតុគីមីមានជាតិពុល និងជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ។ ប្រសិនបើត្រូវបានវិនិច្ឆ័យឲ្យបានឆាប់ និងព្យាបាលទាន់ពេល វាអាចជាសះស្បើយខ្ពស់។

វេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកជំងឺធ្វើការពិនិត្យសុខភាពជាប្រចាំ ជាពិសេសសម្រាប់មនុស្សនៅវ័យពី ៤០ ដល់ ៧០ ឆ្នាំ។ នៅពេលឃើញមានរោគសញ្ញាទាក់ទងនឹងប្រព័ន្ធបញ្ចេញទឹកនោម ដូចជា នោមមានឈាម នោមញឹកញាប់ នោមឈឺ ឬនោមចេញមិនល្អ គួរតែទៅពិនិត្យនៅមណ្ឌលឯកទេសផ្នែកទឹកនោម ឬមហារីក ដើម្បីទទួលបានការណែនាំ និងព្យាបាលឲ្យបានទាន់ពេល។

1716 web2 1

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:56 05/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ