benhviennamsaigon.com
icon close

បន្ទោបង់មានឈាមក្នុងលាមកបុរសម្នាក់បានរកឃើញថាគាត់មានជំងឺមហារីកផ្លូវបង្គន់

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 26/09/2023
  • eye140

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិតវេជ្ជបណ្ឌិត ឯកទេសទី I MAI VAN DUNG

វេជ្ជបណ្ឌិតវះកាត់។

ថ្មីៗនេះនាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យNam Sai Gon បានធ្វើការវះកាត់ផ្លូវបង្គន់ដោយជោគជ័យដើម្បីព្យាបាលជំងឺមហារីកផ្លូវបង្គន់ជួនអ្នកជំងឺអាយុ 71 ឆ្នាំ។

មិនយូរប៉ុន្មានបន្ទាប់ពីចូលមន្ទីរពេទ្យលោក D (អាយុ 71ឆ្នាំ នៅខេត្ត Tay Ninh) មានរោគសញ្ញានៃការពិបាក់ក្នុងការរំលាយអាហារតឹងនិងបន្ទោរបង់ច្រើនដងក្នុងមួយថ្ងៃ ជនកាលឃើញមានឈាមក្នុងលាមក។ ដោយឃើញថាស្ថានភាពជំងឺមិនបានប្រសើរឡើងគ្រួសាររបស់លោកបានយកលោក D. ទៅមន្ទីរពេទ្យ Nam Sai Gon ដើម្បីពិនិត្យ។

ក្នុងអំឡុងពេលនៃការឆ្លុះពោះវៀនធំ ដុំសាច់រាងជារង្វង់ធំមួយត្រូវបានរកឃើញនៅចំងាយ 10 សង់ទីម៉ែត្រពីរន្ធគូថដែលសង្ស័យថាជាមហារីក។ ភ្លាមៗនោះគ្រូពេទ្យនៃនាយកដ្ឋានវះកាត់ទូទៅបានធ្វើកោសល្យវិច័យរួចបញ្ជូនទៅកាន់គ្រូពេទ្យជំនាញលទ្ធផលបង្ហាញថាសាច់កាច។ អ្នកជំងឺត្រូវបានអនុសាស្រចាត់តាំងឱ្យធ្វើការវះកាត់ពោះវៀនធំដំបន់ផ្លូវបង្គន់ដោយអង់ដូស្កូប ។

ជាង 3 ម៉ោងវះកាត់លោកអនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី I Mai Van Dung និងក្រុមវះកាត់ទូទៅនិងនាយកដ្ឋានថ្នាំសណ្តំបានធ្វើការវះកាត់ពោះវៀនធំដំបន់ផ្លូវបង្គន់ដោយអង់ដូស្កូបដោយជោគជ័យ។ គុណសម្បត្តិនៃការវះកាត់អង់ដូស្កូបគឺការវះកាត់តូច ការឈឺចាប់តិច ការជាសះស្បើយឆាប់រហ័ស ការស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី និងជួយអ្នកជំងឺឱ្យត្រឡប់ទៅរកជីវិតធម្មតាវិញបានយ៉ាងឆាប់រហ័ស។

បន្ទាប់ពីវះកាត់រួចសុខភាពរបស់អ្នកជំងឺបានធូរស្បើយឡើងវិញហើយគាត់បានចេញពីមន្ទីរពេទ្យបន្ទាប់ពីការព្យាបាលក្រោយការវះកាត់រយៈពេល7ថ្ងៃ។

ក្នុងការចែករំលែកអំពីករណីវះកាត់នេះ អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី I Mai Van Dungបានបញ្ជាក់ថា៖ “ករណីអ្នកជំងឺ D គឺជាករណីមានសំណាងមួយពីព្រោះត្រូវបានរកឃើញមុននៅពេលដែលដុំសាច់មិនទាន់រាលដាលទៅសរីរាង្គផ្សេងទៀត ហើយត្រូវបានវះកាត់ទាន់ពេលវេលា។ ទោះជាយ៉ាងណាករណីជាច្រើនមិនសំណាងដូច្នេះទេ។ ជំងឺមហារីកពោះវៀនធំ និងពោះវៀនតូច ជាជំងឺមហារីកប្រព័ន្ធរំលាយអាហារមួយ ដែលឃើញញឹកញាប់ទូទាំងពិភពលោក និងនៅប្រទេសវៀតណាមផងដែរ។ អ្នកជំងឺដែលមានជំងឺមហារីកពោះវៀនធំ និងពោះវៀនតូច ភាគច្រើនមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងទេ ដូច្នេះអ្នកជំងឺភាគច្រើនតែងតែទៅពិនិត្យ និងព្យាបាលនៅពេលជំងឺមានការរីកចម្រើនរួចហើយ។ ការធ្វើអេនដូស្កុបត្រួតពិនិត្យមុនសម្រាប់រកមហារីកពោះវៀនធំចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺជារឿងសំខាន់ណាស់ ដើម្បីអាចរកឃើញមុន និងព្យាបាលទាន់ពេលវេលា ជួយបន្ថែមអាយុកាល និងគុណភាពជីវិតរបស់អ្នកជំងឺ។”

ជាមួយនឹងក្រុមវេជ្ជបណ្ឌិតដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់និងប្រព័ន្ធអង់ដូរស្កូបឆ្លុះប្រព័ន្ធរំលាយអាហារដ៏ទំនើប មន្ទីរពេទ្យNam Sai Gon នឹងជួយរកឃើញមហារីកប្រព័ន្ធរំលាយអាហារឱ្យបានទាន់ពេល និងឆាប់រហ័ស។

តាមរយៈករណីខាងលើនេះ វេជ្ជបណ្ឌិត Dung ក៏បានផ្តល់អនុសាសន៍ដល់ក្រុមមនុស្សដែលត្រូវតែធ្វើការត្រួតពិនិត្យរកមហារីកពោះវៀនតូច ដូចជា៖ អ្នកដែលមានប្រវត្តិរលាកពោះវៀន ឬរលាកក្រពះរ៉ាំរ៉ៃ អ្នកដែលមានសមាជិកគ្រួសារម្នាក់ណាម្នាក់ធ្លាប់មានជំងឺមហារីកប្រព័ន្ធរំលាយអាហារ (ដូចជា មហារីកបំពង់អាហារ ក្រពះ ឬពោះវៀនធំ) ឬអ្នកដែលមានរោគសញ្ញាដូចជា ធ្លាក់ទម្ងន់ដោយមិនដឹងហេតុផល ទល់លាមក ឬពោះហើម បន្ទោរបង់ឈាម ឬក្អួតឈាម ជាដើម ត្រូវតែទៅពិនិត្យឱ្យបានឆាប់ ដើម្បីអាចរកឃើញនិងព្យាបាលទាន់ពេលវេលា។ ពេលវេលាដែលគួរធ្វើអេនដូស្កុបឆ្លុះត្រួតពិនិត្យប្រព័ន្ធរំលាយអាហារគួរចាប់ផ្តើមពីអាយុ 40 ឆ្នាំឡើងទៅទោះបីជាមិនមានរោគសញ្ញាណាមួយក៏ដោយ។ សម្រាប់អ្នកដែលមានសមាជិកគ្រួសារម្នាក់ធ្លាប់មានជំងឺមហារីកពោះវៀនធំ ត្រូវធ្វើអេនដូស្កុបត្រួតពិនិត្យពោះវៀន ឲ្យមុនជាងអាយុដែលសមាជិកគ្រួសាររងជំងឺនេះប្រហែល ១០ ឆ្នាំ។

ការពិនិត្យសុខភាពជាទៀងទាត់ម្តងក្នុងមួយឆ្នាំត្រូវបានណែនាំសម្រាប់មនុស្សគ្រប់វ័យទោះបីជាមានសុខភាពល្អក៏ដោយ។ ការរកឃើញនិងការព្យាបាលទាន់ពេលវេលានៃជំងឺនេះមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកជំងឺសន្សំការចំណាយ និងកាត់បន្ថយហានិភ័យនៃការកើតឡើងវិញផងដែរ។

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:51 05/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ