ជម្រើស "មាស" សម្រាប់សុខភាព។
ត្រួតពិនិត្យសុខភាពមូលដ្ឋាន ២
តើហេតុអ្វីបានជាអ្នកគួរទទួលកញ្ចប់ពិនិត្យសុខភាពនេះ?
កញ្ចប់ពិនិត្យសុខភាពទូទៅ មូលដ្ឋានទី ២ ត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្ត្រី ដោយបន្ថែមបញ្ជីពិនិត្យរោគស្ត្រីយ៉ាងជ្រាលជ្រៅ ដើម្បីជួយរកឃើញជំងឺបានឆាប់រហ័ស ដូចជា ការឆ្លងមេរោគរលាក ដុំសាច់ គិស ជាពិសេសជំងឺមហារីកមាត់ស្បូន ដែលជាជំងឺមហារីកមួយក្នុងចំណោមជំងឺដែលជួបញឹកញាប់បំផុតនៅស្ត្រី។
បញ្ជីការពិនិត្យសំខាន់ៗ៖
- អ៊ុលត្រាសោនស្បូន៖ ជួយរកឃើញឆាប់រហ័សដូចជា ដុំសាច់ គីសនៅស្បូន និងអូវែស្ត្រី ពុលីបស្បូន ជំងឺលាក់ស្បូន។ល។
- ពិនិត្យសារធាតុរាវទ្វារមាស៖ សម្គាល់ការឆ្លងរោគដោយផ្សិត បាក់តេរី ឬប៉ារ៉ាស៊ីត។
- ThinPrep Pap Test៖ ត្រួតពិនិត្យរកឃើញដំណាក់កាលដំបូងនៃការផ្លាស់ប្តូរជាលិកាមុនមហារីកមាត់ស្បូន។
- តេស្ត HPV៖ រកឃើញវីរុស HPV ដែលជាមូលហេតុសំខាន់បង្កជំងឺមហារីកមាត់ស្បូន។
ការពិនិត្យទាំងនេះត្រូវបានណែនាំឱ្យធ្វើរៀងរាល់ឆ្នាំ សម្រាប់ស្ត្រីដែលបានមានទំនាក់ទំនងផ្លូវភេទ ដើម្បីការពារសុខភាពបន្តពូជយ៉ាងសកម្ម និងកាត់បន្ថយហានិភ័យមហារីកបានយ៉ាងមានប្រសិទ្ធភាព។
តើកញ្ចប់ពិនិត្យសុខភាពនេះសម្រាប់អ្នកណា?
- ស្ត្រីក្នុងវ័យបន្តពូជ ដែលបានមានទំនាក់ទំនងផ្លូវភេទ កំពុងមានគម្រោងមានផ្ទៃពោះ ឬមានបំណងចង់ត្រួតពិនិត្យរកឃើញមុនជំងឺមហារីកមាត់ស្បូន។
- មនុស្សដែលមានកត្តាហានិភ័យ ឬកំពុងមានរោគសញ្ញាមិនប្រក្រតី ដូចជា អស់កម្លាំងយូរអង្វែង ស្រកទម្ងន់ដោយមិនដឹងមូលហេតុ មិនចង់ញ៉ាំអាហារ ដង្ហើមខ្លី ឬមានសមាជិកគ្រួសារធ្លាប់មានជំងឺរ៉ាំរ៉ៃ។
- មនុស្សដែលប្រើប្រាស់ស្រា បៀរ ជាញឹកញាប់ ត្រូវតាមដានមុខងារថ្លើម និងសរីរាង្គខាងក្នុងដែលពាក់ព័ន្ធជាប្រចាំ។ សិស្ស និស្សិត និងបុគ្គលិកការិយាល័យ ដែលមានរោគសញ្ញារលាកប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីតក្រពះ ដោយសារភាពតានតឹង ឬសម្ពាធការងារ និងការសិក្សា។
ចំណាំ៖ សម្រាប់បុរស ឬស្ត្រីដែលមិនមានតម្រូវការត្រួតពិនិត្យផ្នែករោគស្ត្រី កញ្ចប់ពិនិត្យសុខភាព មូលដ្ឋាន ទី1 គឺជាជម្រើសដែលសន្សំសំចៃ និងមានប្រសិទ្ធភាពជាង។

Chuyên gia hàng đầu
Chất lượng quốc tế
Công nghệ tiên tiến
Nghiên cứu & Đổi mới
គុណតម្លៃ
មូលហេតុអ្វីដែរជំរួញអោយអ្នកច្រើសរើសពិនិត្យនិងព្យាបាលពីមន្ទីរពេទ្យNam Sai Gon?
19+
ផ្នែកជំនាញ-
អ្នកជំនាញកំពូល
ប្រមូលផ្តុំអ្នកជំនាញឈានមុខគេ វេជ្ជបណ្ឌិត ឱសថការី គិលានបដ្ឋាយាកានិងបុគ្គលិកពេទ្យ ដែលមានគុណវុឌ្ឍិវិជ្ជាជីវះខ្ពស់ យកចិត្តទិកដាក់និងមានជំនាញច្បាស់ឡោះ។. -
បច្ចេកវិទ្យាទំនើប
មន្ទីពេទ្យតែងតែធ្វើបច្ចុប្បន្នភាពជាទៀងទាត់និងអានុវត្តវិធីសាស្រ្តកម្រិតខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យក្នុងការព្យាបាល។ ជាពិសេសតែងតែប្រកាន់ខ្ជាប់នូវនីតិវិធីពិនិត្យនិងព្យាបាលប្រកបដោយវិជ្ជាជីវះ។. -
ហេដ្ឋារចនាសម្ព័ន្ធ - ប្រព័ន្ធឧបករណ៍ទំនើប
មន្ទិពេទ្យបន្តវិនិយោគលើសម្ភារះឧបករណ៍ទំនើបៗជាមួយនិងបេសកកម្មផ្តល់នូវជម្រើសល្អឥតខ្ចោះនៃការថៃទាំសុខភាពនិងការព្យាបាលក្នុងតម្លៃសមរម្យសម្រាប់អ្នកជម្ងឺ។.
ពិនិត្យសុខភាពដោយសកម្ម
នីតិវិធីច្បាស់លាស់ បញ្ជីសេវាកម្មពេញលេញ
Danh mục gói khám
Quy trình thăm khám
Hướng dẫn trước - sau khi khám


ជំហានទី1៖ កក់ពេលវេលាពិនិត្យសុខភាព
អតិថិជនអាចកក់ពេលវេលាពិនិត្យសុខភាពដោយផ្ទាល់នៅមន្ទីរពេទ្យ តាមរយៈវិធីដូចខាងក្រោម៖
- ទូរស័ព្ទមកកាន់ Hotline: 1800 6767 (ជ្រើសរើសលេខ 2 – កក់ពេល និងពិគ្រោះសេវាកម្ម)
- កក់ពេលតាម ទម្រង់ចុះឈ្មោះខាងក្រោម
- កក់ពេលតាម Fanpage៖ មន្ទីរពេទ្យ Nam Sai Gon
- កក់ពេលតាម Zalo OA៖ មន្ទីរពេទ្យ Nam Sai Gon
ជំហានទី2៖ មកមន្ទីរពេទ្យតាមពេលវេលាដែលបានកំណត់
- សូមយកមកជាមួយឯកសារចាំបាច់ (អត្តសញ្ញាណប័ណ្ណសញ្ជាតិ/លិខិតឆ្លងដែន ប័ណ្ណធានារ៉ាប់រងសុខភាព។ល។)ក្នុងករណីបានបញ្ជាក់អត្តសញ្ញាណកម្រិតទី២ អាចប្រើ VNeID ជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិបាន។
- ផ្តល់ព័ត៌មានការកក់ពេលវេលាដល់បុគ្គលិកថែទាំសេវាកម្មអតិថិជន។
ជំហានទី 3៖ ពិនិត្យវេជ្ជសាស្ត្រលើរាងកាយ និងពិនិត្យធ្វើតេស្តបន្ថែម
វេជ្ជបណ្ឌិតនឹងពិនិត្យសុខភាពទូទៅ និងបញ្ជូនឲ្យធ្វើការពិនិត្យឈាម ការថតពិនិត្យរូបភាពវេជ្ជសាស្ត្រ
តាមបញ្ជីសេវាកម្មនៃកញ្ចប់ពិនិត្យសុខភាព ដែលបានជ្រើសរើស។
ជំហានទី 4៖ ទទួលលទ្ធផល និងពិគ្រោះយោបល់
វេជ្ជបណ្ឌិតនឹងពន្យល់លទ្ធផលពិនិត្យ ផ្តល់ទិសដៅនៃការព្យាបាល ឬផ្តល់អនុសាសន៍អំពីការថែទាំសុខភាពសមស្រប។
មុនពេលពិនិត្យសុខភាព
- សូមអត់ញ៉ាំអាហារយ៉ាងតិច ៨ ម៉ោង មុនពេលពិនិត្យ(អាចផឹកទឹកសុទ្ធបាន ប៉ុន្តែមិនគួរផឹកទឹកដោះគោ កាហ្វេ ឬភេសជ្ជៈដែលមានជាតិ caffeine)
- សូមជូនដំណឹងដល់វេជ្ជបណ្ឌិត ប្រសិនបើអ្នកកំពុងប្រើឧបករណ៍លោហៈនៅក្នុងរាងកាយ
ដូចជា ឧបករណ៍បេះដូង (Pacemaker/Defibrillator) ឧបករណ៍ជំនួយស្តាប់ ធ្មេញសិប្បនិម្មិត ដែកព្យួរឆ្អឹង ដែកក្នុងខួរឆ្អឹ ឬកំពុងប្រើថ្នាំណាមួយ។ល។ - សូមយកមកជាមួយឯកសារផ្ទាល់ខ្លួន និងលទ្ធផលពិនិត្យសុខភាពមុនៗ (ប្រសិនបើមាន)។
- គួរជ្រើសរើសសម្លៀកបំពាក់ស្រួលស្រាល ដើម្បីងាយស្រួលក្នុងការពិនិត្យ និងធ្វើតេស្ត។
- សូមផឹកទឹកឲ្យបានច្រើន មុនពេលធ្វើ អ៊ុលត្រាសោន ដើម្បីឲ្យរូបភាពពិនិត្យច្បាស់ល្អ។
ចំណាំសម្រាប់ស្ត្រី៖
- មិនគួរធ្វើការពិនិត្យរោគស្ត្រី ក្នុងអំឡុងពេលមករដូវ។
- សូមជូនដំណឹងដល់វេជ្ជបណ្ឌិត ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬសង្ស័យថាមានផ្ទៃពោះ។
បន្ទាប់ពីពិនិត្យសុខភាព
- សូមអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត អំពីរបបអាហារ ការសម្រាក និងការតាមដានសុខភាព។
- ប្រើថ្នាំ ឬអនុវត្តការព្យាបាលតាមវេជ្ជបញ្ជា (ប្រសិនបើមាន)
- ត្រឡប់មកពិនិត្យឡើងវិញតាមពេលកំណត់ ប្រសិនបើវេជ្ជបណ្ឌិតស្នើសុំ
ដើម្បីតាមដានលទ្ធផល និងកែសម្រួលផែនការថែទាំសុខភាពឲ្យទាន់ពេលវេលា។
ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឧបករណ៍វេជ្ជសាស្ត្រទំនើប
មន្ទីរពេទ្យ Nam Sai Gon យកចិត្តទុកដាក់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឲ្យបានសមស្រប និងទាន់សម័យ ដើម្បីផ្តល់ជូនសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់។ មន្ទីរពេទ្យគឺជាទីតាំងពិនិត្យ និងព្យាបាលជំងឺដែលអាចទុកចិត្តបាន ជាមួយនឹងតម្លៃសេវាសមរម្យ សមស្របសម្រាប់អតិថិជនគ្រប់ក្រុម។
លើកកម្ពស់ស្តង់ដារការធ្វើរោគវិនិច្ឆ័យ បង្កើនទំនុកចិត្តក្នុងការព្យាបាល
បរិវេណពិនិត្យ និងព្យាបាលត្រូវបានរចនាឡើងតាមជំនាញវេជ្ជសាស្ត្រនីមួយៗ ដោយឡែកពីគ្នា ដែលជួយធានាបាននូវភាពជំនាញ ការរក្សាឯកជនភាព និងភាពងាយស្រួលសម្រាប់អតិថិជន។
ដំណើរការពិនិត្យ និងព្យាបាលត្រូវបានឌីជីថល (ស៊ុមប្រព័ន្ធឌីជីថល) ដែលជួយកាត់បន្ថយពេលវេលារង់ចាំ និងរក្សាទុកឯកសារវេជ្ជសាស្ត្របានមានប្រសិទ្ធភាព បង្កើតបទពិសោធន៍ពិនិត្យព្យាបាលដែលមាន សុវត្ថិភាព – គុណភាព – គ្រប់ជ្រុងជ្រោយ។
ការគាំទ្រពីសហគមន៍ ជាកម្លាំងចិត្តដ៏សំខាន់ ដែលជួយឲ្យមន្ទីរពេទ្យបន្តអភិវឌ្ឍរៀងរាល់ថ្ងៃ
សារព័ត៌មាននិយាយអ្វីខ្លះអំពីមន្ទីរពេទ្យ Nam Sai Gon?
ចុះឈ្មោះសម្រាប់កញ្ចប់វេជ្ជសាស្រ្ត
ពិនិត្យសុខភាពទូទៅ
សំណួរដែលជួបញឹកញាប់
1. ម៉ោងធ្វើការនៅមន្ទីរពេទ្យ Nam Sai Gon?
- ចាប់ផ្តើមពីថ្ងៃចន្ទ – ថ្ងៃសៅរ៍៖ ព្រឹក 7:00 – 12:00 | ល្ងាច 13:30 – 17:00
- ផ្នែកសង្គ្រោះបន្ទាន់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៖ ដំណើរការ 24/7 រួមទាំងថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក។
2. Khám sức khỏe tổng quát có được áp dụng Bảo hiểm Y tế (BHYT) không?
មិនអនុវត្តការប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខភាព ឬធានារ៉ាប់រងសុខភាព សម្រាប់កញ្ចប់ពិនិត្យសុខភាពទូទៅទេ។ ប៉ុណ្តែរនៅពេលត្រូវការព្យាបាល អ្នកជំងឺនៅតែអាចទទួលបានអត្ថប្រយោជន៍ពី ប័ណ្ណធានារ៉ាប់រងសុខភាពឆ្លងខេត្តទូទាំងប្រទេស ឬ ធានារ៉ាប់រងសុខភាពឯកជន។
3. តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានលទ្ធផលនៃការពិនិត្យសុខភាពទូទៅ?
លទ្ធផលនឹងត្រូវបានផ្តល់ជូននៅក្នុងថ្ងៃតែមួយ បន្ទាប់ពីអ្នកបានបញ្ចប់បញ្ជីការពិនិត្យទាំងអស់។
ពេលវេលាជាក់លាក់អាចខុសគ្នា អាស្រ័យលើចំនួនបញ្ជីការពិនិត្យដែលត្រូវអនុវត្ត និងស្ថានភាពសុខភាពជាក់ស្តែងរបស់អ្នក។ រាល់ជំហានត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវ ភាពត្រឹមត្រូវ និងសុវត្ថិភាព សម្រាប់អ្នកមកពិនិត្យ។
ដើម្បីមានបទពិសោធន៍ពិនិត្យសុខភាពបានស្រួល និងអាចគ្រប់គ្រងពេលវេលាបានល្អ សូមណែនាំឲ្យអ្នក រៀបចំចំណាយពេលពេញមួយថ្ងៃ សម្រាប់ការមកពិនិត្យសុខភាព។
4. ក្នុងរយៈពេលប៉ុន្មានទើបពិនិត្យសុខភាពទូទៅម្តង?
ល្អបំផុតអ្នកគួរតែពិនិត្យសុខភាពទូទៅ 1 – 2 ដងក្នុងមួយឆ្នាំ។ ចំពោះអ្នកដែលមានកត្តាហានិភ័យ ឬមានជំងឺរ៉ាំរ៉ៃ គួរតែពិនិត្យសុខភាពជាប្រចាំញឹកញាប់ជាងនេះ តាមការណែនាំរបស់វេជ្ជបណ្ឌិត។
5. តើកញ្ចប់ពិនិត្យសុខភាពទូទៅមូលដ្ឋាន អាចរកឃើញជំងឺមហារីកបានឬទេ?
កញ្ចប់ពិនិត្យសុខភាពទូទៅមូលដ្ឋាន អាចជួយរកឃើញ សញ្ញាមិនប្រក្រតីដំបូងៗ នៅសរីរាង្គផ្សេងៗក្នុងរាងកាយ ដែលជាជំហានដំបូងក្នុងដំណើរការត្រួតពិនិត្យស្វែងរកជំងឺមហារីក។
ទោះជាយ៉ាងណា ដើម្បីវាយតម្លៃហានិភ័យឲ្យបានច្បាស់ ឬធ្វើរោគវិនិច្ឆ័យជ្រាលជ្រៅ វេជ្ជបណ្ឌិតអាចណែនាំឲ្យធ្វើតេស្តបន្ថែមដូចជា សារធាតុសម្គាល់ដុំសាច់ (Tumor markers) អ៊ុលត្រាសោនជ្រាលជ្រៅ ថត CT។ល។ តេស្តទាំងនេះភាគច្រើនស្ថិតក្នុង កញ្ចប់ពិនិត្យកម្រិតខ្ពស់ ឬជ្រាលជ្រៅ ដែលជួយបង្កើនភាពត្រឹមត្រូវក្នុងការរកឃើញជំងឺមហារីកឲ្យបានឆាប់រហ័ស។





