benhviennamsaigon.com
icon close

វះកាត់ជោគជ័យដកវត្ថុចម្លែកចេញពីទ្រូងឆ្វេងចាក់ចូលទៅខ្នង

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 01/04/2024
  • eye385

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី II VO VAN MAN

វេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹង។

នាយកដ្ឋានឆ្អឹង- មន្ទីរពេទ្យ Nam Sai Gon បានអោយដឺងថាថ្មីៗនេះនាយកដ្ឋានបានធ្វើការវះកាត់ដោយជោគជ័យដើម្បីយកគ្រាប់កាំភ្លើងចំនួនពីរគ្រាប់នៅក្នុងខ្លួនរបស់អ្នកជំងឺម្នាក់។

កាលពីមួយខែមុនលោក A.L (អាយុ 47 ឆ្នាំ) ជនជាតិភាគតិច Xo រស់នៅក្នុង Kon Tum ត្រូវបានបាញ់ពីដើមទ្រូងខាងឆ្វេងត្រង់ទៅខាងក្រោយខ្នងហើយបានទទួលការវះកាត់សង្គ្រោះបន្ទាន់នៅក្នុងមូលដ្ឋានផុតពីគ្រោះថ្នាក់តែប៉ុន្មានកន្លងមកកន្លែងរបួសមានការឈឺចាប់និងរាលដាលដល់ខ្នងហើយក្រុមគ្រួសាររបស់គាត់ឃើញផលវិបាកដូច្នេះពួកគេក៏បាននាំគាត់ទៅមន្ទីរពេទ្យNam Sai Gon ដើម្បីព្យាបាល។

វះកាត់ជោគជ័យដកវត្ថុចម្លែកចេញពីទ្រូងឆ្វេងចាក់ចូលទៅខ្នង

BAI 13 KHMER Featured imageការវះកាត់យកបំណែកវត្ថុចម្លែកចេញ

បន្ទាប់ពីទទួលអ្នកជំងឺវេជ្ជបណ្ឌិតបានថតរូបស្កេនភ្លេមៗហើយក្នុងពេលជាមួយគ្នានោះការពិគ្រោះយោបល់រវាងវេជ្ជបណ្ឌិតនៃនាយកដ្ឋានរបួសឆ្អឹងនិងនាយកដ្ឋានរូបភាពរោគវិនិច្ឆ័យបានយល់ព្រមលើការធ្វើរោគវិនិច្ឆ័យនោះរាងកាយមានវត្ថុចម្លែចនៅក្នុងប្រឡាយឆ្អឹងខ្នងខាងឆ្វេង។ ភ្លាមៗនោះលោកLត្រូវបានធ្វើការវះកាត់យកវត្ថុចម្លែកចេញនៅក្នុងខួរឆ្អឹងខ្នង និងប្រឡាយឆ្អឹងខ្នង។

ក្រុមវេជ្ជបណ្ឌិតនៃនាយកដ្ឋានធ្អឹងរួមមានលោកវេជ្ជបណ្ឌិត ឯកទេសទី I Vo Van Man លោកវេជ្ជបណ្ឌិត ឯកទេសទី I Le Van Quynh បានធ្វើការជាមួយគ្រូពេទ្យឯកទេសខាងថ្នាំសណ្តំដើម្បីរៀបចំការវះកាត់ដោយប្រុងប្រយ័ត្ន ជាពិសេសដំណាក់កាលកំណត់ទីតាំងរបស់វត្ថុចម្លែកព្រោះប្រសិនប្រហែសបន្តិចគ្រាប់កាំភ្លើងនឹងនៅក្រៅកន្លែងវះកាត់ការលំបាកនៃការវះកាត់នឹងកើនឡើងច្រើនដង។

BAI 13 KHMER Banner 1X – Ray មុនវះកាត់ នឹងក្រោយវះកាត់

វេជ្ជបណ្ឌិតឯកទេស I Le Van Quynh – ជាវេជ្ជបណ្ឌិតវះកាត់ និងព្យាបាល ផ្ទាល់សម្រាប់លោក L.បានឲ្យដឹងថា៖ នេះគឺជាករណីវះកាត់ដែលមានភាពពិបាកមួយព្រោះវត្ថុចម្លែកមានទំហំតូចប៉ុន្តែបានចាក់ជ្រៅទៅក្នុងខ្នង ហើយលោតចូលទៅតំបន់គ្រោះថ្នាក់ក្នុងទ្រូង។ ជាពិសេស វត្ថុចម្លែកមួយផ្នែកស្ថិតនៅក្នុងបំពង់ឆ្អឹងខ្នង ដែលមានហានិភ័យខ្ពស់ក្នុងការបង្កការខូចខាតឆ្អឹងខ្នង។ ដូច្នេះ ក្នុងអំឡុងពេលវះកាត់ វេជ្ជបណ្ឌិតត្រូវតែប្រុងប្រយ័ត្នខ្ពស់ បន្តិចម្តងៗ និងប្រើជំនាញយ៉ាងច្បាស់លាស់។

លើសពីនេះទៀតក្រុមការងារបានរួមបញ្ចូលគ្នានូវ C-arm X-ray ដើម្បីស្វែងរកទីតាំងពិតប្រាកដនៃវត្ថុចម្លែកដើម្បីយកវាចេញនិងធានាសុវត្ថិភាពនៃជាលិកាជុំវិញ។ ប្រសិនបើអ្នកជំងឺមិនធ្វើការវះកាត់យកវត្ថុចម្លែកចេញទាន់ពេលទេ វានឹងបណ្តាលឱ្យមានការឆ្លងមេរោគ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ខួឆ្អឹងខ្នង។

បន្ទាប់ពីការវះកាត់រយៈពេល 1 ម៉ោង វេជ្ជបណ្ឌិតនៃនាយកដ្ឋានរបួសឆ្អឹងបានយកចេញនូវវត្ថុចម្លែកចំនួន 2 បំណែកដោយជោគជ័យ។ ក្រោយពេលវះកាត់អ្នកជំងឺត្រូវបានថែទាំនិងតាមដានក្រោយការវះកាត់នៅនាយកដ្ឋានរបួសឆ្អឹង។ សុខភាពរបស់គាត់បានធូរស្រាលវិញហើយគាត់លែងមានការឈឺចាប់នៅកន្លែងរបួសទៀតហើយ។ បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យបាន 2 ថ្ងៃ អ្នកជំងឺត្រូវបានត្រឡប់ទៅផ្ទះវិញ។

ក្នុងករណីដែលរាងកាយមានវត្ថុចម្លែកមិនបង្កឱ្យមានផលវិបាកអ្នកជំងឺអាច “រស់នៅជាមួយវត្ថុចម្លែក” ប៉ុន្តែត្រូវអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតពិចារណាករណីជាក់លាក់នីមួយៗដើម្បីសម្រេចថាតើត្រូវវះកាត់ឬអត់ ដើម្បីយកវត្ថុចម្លែកចេញ។ ក្នុងករណីដែលរាងកាយមានវត្ថុចម្លែកបណ្តាលឱ្យមានផលវិបាក:ការឈឺចាប់ ហូរឈាម ការវះកាត់ត្រូវបានទាមទារដើម្បីដោះស្រាយផលវិបាកនិងយកវត្ថុចម្លែកចេញ។ វត្ថុចម្លែកតែតូច ឬទីតាំងកាន់តែជ្រៅខិតទៅជិតសរីរាង្គសំខាន់ៗនោះវាកាន់តែពិបាកក្នុងការដកចេញនិងងាយនឹងបង្កការខូចខាតដល់សរីរាង្គជិតខាង។ វេជ្ជបណ្ឌិតQuynhចែករំលែកបន្ថែមអំពីការវះកាត់យកវត្ថុចម្លែកចេញពីរាងកាយ។

ការរកឃើញនិងដកយកចេញនូវវត្ថុចម្លែកគួរតែធ្វើឡើងនៅមន្ទីរពេទ្យដែលមានឧបករណ៍ទំនើបៗ និងក្រុមអ្នកជំនាញដែលមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់។ ដូច្នេះអ្នកជំងឺមិនគួរធ្វើខ្លួនឯងនិងព្យាបាលរបួសដែលបណ្តាលមកពីវត្ថុចម្លែកនោះទេប៉ុន្តែគួរតែទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការពិនិត្យនិងព្យាបាលទាន់ពេលវេលាដើម្បីជៀសវាងការរងរបួសធ្ងន់ធ្ងរនិងការឆ្លងមេរោគនិងគ្រោះថ្នាកអាយុជីវិត។

មន្ទីរពេទ្យ Nam Sai Gon ទទួលយកប័ណ្ណធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងវេជ្ជសាស្ត្រ

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10:44 12/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ