benhviennamsaigon.com
icon close

ចូលពេទ្យពិនិត្យពីរោគសញ្ញាឈឺពោះបុរសម្នាក់ត្រូវបានរកឃើញមានដុំសាច់មហារីកនៅតំរងនោម

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 15/01/2024
  • eye147

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត​​ ឯកទេសទី II LE VAN HIEU NHAN

វេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ប្រព័ន្ធទឹកនោម។

បុរសម្នាក់មានអារម្មណ៍ឈឺពោះ និងសង្កត់ឃើញមានដុំពកមិនប្រក្រតី បន្ទាប់មកទៅពិនិត្យសុខភាព ហើយត្រូវបានរកឃើញថាមានដុំសាច់មហារីកនៅតំរងនោម។

មុននេះបន្តិចមន្ទីរពេទ្យNam Sai Gon បានធ្វើការវះកាត់យកដុំសាច់មហារីកនៅតំរងនោមទំងន់ប្រហែល2គីឡូក្រាមដោយជោគជ័យសម្រាប់អ្នកជម្ងឺ E.C អាយុ66ឆ្នាំ។

1710 1 1

តាមការទទួលបានព័ត៌មាន អ្នកជម្ងឺមានរោគសញ្ញាឈឺចាប់បាតពោះខាងឆ្វេងបន្តបន្ទាប់ជាយូរហើយពេលទៅពិនិត្យឃើញថាមានដុំសាច់នៅតំរងនោមដែលមានប្រវែងវែងជាងប្រវែងតំរងនោមទ្វេដង។ តាមលទ្ធផលស្កេន CT ពោះ គ្រូពេទ្យបានរកឃើញដុំសាច់មានទំហំធំ 86mmx60mmx82mm ដែលបានរាតចូលទៅក្នុងជាលិកាជុំវិញ និងបង្កការច្របាច់ទៅលើអង្គង់ខាងក្នុងជាច្រើន។ ក្រុមគ្រូពេទ្យឯកទេសនាយកដ្ឋានវះកាត់ប្រព័ន្ធរំលាយអាហារ នាយកដ្ឋានវះកាត់ប្រព័ន្ធទឹកនោម នាយកដ្ឋានវិនិច្ឆ័យតាមរូបភាព និងនាយកដ្ឋានវេជ្ជសាស្ត្រផ្តល់ថ្នាំសណ្តំបានប្រជុំគ្នាដើម្បីពិភាក្សាក្នុងការសម្រេចឲ្យធ្វើការវះកាត់ដកដុំសាច់នេះចេញពីអ្នកជម្ងឺ។

វេជ្ជបណ្ឌិត ឯកទេសទី II Le Van Hieu Nhan– ប្រធានក្រុមវះកាត់ផ្នែកតំរងនោម-ប្រព័ន្ធទឹកនោម-វេជ្ជសាស្ត្របុរស នៃមន្ទីរពេទ្យNam Sai Gon បានចែករំលែកថា៖

ជាទូទៅដុំសាច់តំរងនោមភាគច្រើនជាដុំសាច់មហារីកបើមិនរកឃើញទាន់ពេល វាអាចលូតលាស់យ៉ាងស្ងៀមស្ងាត់ បំប្លែងទៅកាន់សរីរាង្គជិតខាង ហើយអាចរាលដាលទៅកន្លែងឆ្ងាយ។ នៅវគ្គចុងក្រោយ ដុំសាច់មហារីកនឹងបំផ្លាញសរីរាង្គជាច្រើន បង្កគ្រោះថ្នាក់ដល់ជីវិត។ សម្រាប់ករណីរបស់លោក C. វេជ្ជបណ្ឌិតបានបញ្ជាក់ថា ត្រូវតែកាត់ចេញទាំងស្រុងតំរងនោមខាងឆ្វេង ពីព្រោះមានលក្ខណៈគ្រប់យ៉ាងនៃដុំសាច់មហារីកតំរងនោម។ ទោះបីបានបាត់តំរងនោមម្ខាងក៏ដោយ ប៉ុន្តែនៅតម្រងនោមម្ខាងទៀត អ្នកជំងឺនៅតែអាចរស់នៅបានល្អប្រសើរ។ ទោះយ៉ាងណា អ្នកជំងឺមិនធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំទេ នៅពេលរកឃើញដុំសាច់ វាមានទំហំលើស 8cm ហើយស្ថិតនៅជិតតំបន់សរសៃឈាមសំខាន់នៃតំរងនោម។ បន្ថែមពីលើនេះ អ្នកជំងឺក៏មានប្រវត្តិដាច់សរសៃខួរក្បាល និងជំងឺលើសឈាមផងដែរ។ ដូច្នេះក្រុមវេជ្ជបណ្ឌិតបានរៀបចំយ៉ាងប្រុងប្រយ័ត្នមុននឹងចាប់ផ្តើមការវះកាត់។

ចំពោះជំងឺមហារីកតំរងនោម ការព្យាបាលនឹងអាស្រ័យលើដំណាក់កាលនៃជំងឺ ទំហំ និងទីតាំងនៃដុំសាច់ បើដុំសាច់មានទំហំតូចជាង 4cmនិងស្ថិតនៅទីតាំងងាយស្រួល ដែលនៅតែស្ថិតនៅខាងក្នុងស្រោមតំរងនោម មិនទាន់រាតត្បាតសំបកតំរងនោម ឬលូតលាស់ទៅក្នុងជាតិកាហ្វាខាងក្រៅទេ វេជ្ជបណ្ឌិតនឹងអនុវត្តវិធីវះកាត់យកតែដុំសាច់ ហើយរក្សាទុកផ្នែកងារតំរងនោមដដែល។ ប៉ុន្តែបើសិនដុំសាច់មានទំហំធំជាង 4cmឬបានលូតលាស់លើសសំបកតំរងនោម វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់បើកស្នាមតាមពោះ ឬវះកាត់តាមប្រព័ន្ធអង់ដូស្កូប ដើម្បីយកចេញតំរងនោមទាំងមូល រួមទាំងជាតិកាហ្វារជុំវិញ ដើម្បីការពារការលេចឡើងវិញនៃដុំសាច់មហារីក។

wbe2 1រូបភាពនៃដុំសាច់ក្នុងតម្រងនោម ដែលត្រូវបានយកចេញដោយក្រុមវះកាត់

បន្ទាប់ពីប្រហែល 3 ម៉ោង ក្រុមវេជ្ជបណ្ឌិតវះកាត់ផ្នែកតំរងនោម-ប្រព័ន្ធទឹកនោម-វេជ្ជសាស្ត្របុរស រួមវេជ្ជបណ្ឌិត ឯកទេសទី II Le Van Hieu Nhan វេជ្ជបណ្ឌិត Pham Truong Minh និង វេជ្ជបណ្ឌិត Quach Tuan Khang បានអនុវត្តការវះកាត់យកចេញទាំងស្រុងនូវដុំសាច់មហារីកតំរងនោមខាងឆ្វេង ដែលមានទំងន់ប្រមាណ 2kg ហើយកាន់កាប់ប្រហែលពាក់កណ្តាលផ្ទៃពោះរបស់អ្នកជម្ងឺ ព្រមទាំងយកជាតិកាហ្វារជុំវិញតំរងនោម និងវះកាត់ដុំកូនក្រពេញទាំងអស់ដែលពាក់ព័ន្ធ។

1710 1

បន្ទាប់ពីការវះកាត់ អ្នកជម្ងឺត្រូវបានតាមដានយ៉ាងជិតស្និទ្ធលទ្ធផលបន្ទាប់ពីការវះកាត់បាន 4 ថ្ងៃបង្ហាញថាទួលេខគ្រប់យ៉ាងនៃមុខងារតំរងនោមមានប្រតិកម្មល្អ។ បច្ចុប្បន្ន អ្នកជម្ងឺបានស្ដារវិញយ៉ាងល្អ អាចផ្លាស់ទីនិងដើរបានដោយខ្លួនឯងហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ក្នុងការចែករំលែកបន្ថែមអំពីជំងឺដុំសាច់តំរងនោមនេះបណ្ឌិតNhanបានឲ្យដឹងថា៖ ដុំសាច់តំរងនោមភាគច្រើននឹងអភិវឌ្ឍតាមរយៈពេលយូរដោយមិនមានរោគសញ្ញាផ្សេងៗ។ នៅពេលដែលអ្នកជម្ងឺចាប់ផ្តើមមានរោគសញ្ញាដូចជា ឈឺពោះ ប៉ោងពោះ ស្លៀកស្លង់ ធ្លាក់ទំងន់ ឬមានការរំខានក្នុងទឹកនោមនិងអាការៈបត់បែនការនាំទឹកចេញ បង្ហាញថាដុំសាច់បានធំឡើងយ៉ាងខ្លាំង (អាចមានទម្ងន់ពី 3 ទៅ 4 គីឡូក្រាម) ឬបានរាតត្បាតចូលក្នុងសរីរាង្គជិតខាងដែលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតនិងអាចគំរាមកំហែងដល់ជីវិតអ្នកជម្ងឺ។

Hình ảnh khối bướu sau khi phẫu thuật

រូបភាពនៃដុំសាច់បន្ទាប់ពីការវះកាត់

សម្រាប់ជំងឺមហារីកតំរងនោមប្រហែលជា 30% នៃអ្នកជម្ងឺត្រូវបានរកឃើញដោយចៃដន្យតាមរយៈការធ្វើអ៊ុលត្រាសោនពោះនៅពេលធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំដោយមិនមានរោគសញ្ញាណាមួយទាក់ទងនឹងប្រព័ន្ធទឹកនោម។ ប្រហែលជា 25% នៃអ្នកជម្ងឺមានរោគសញ្ញាដូចជាមានឈាមក្នុងទឹកនោមឈឺចំហៀងខ្នងហើយបានទៅពិនិត្យឃើញជំងឺ។ នៅដំណាក់កាលចុងក្រោយ អ្នកជម្ងឺមកពិនិត្យព្រោះពោះធំឡើង ដោយសារដុំសាច់បានលេចឡើងនិងចាប់ផ្តើមបង្អាក់សរីរាង្គជិតខាង។

សម្រាប់ដុំសាច់មហារីកតំរងនោម មានកត្តាហានិភ័យជាច្រើនដែលត្រូវបានកំណត់ថាមានការទាក់ទងមកពីមូលហេតុរួមមាន៖ ការជក់បារី ការប៉ះពាល់ជាមួយសារធាតុគីមីដែលប្រើក្នុងឧស្សាហកម្មជក់ពណ៌ ដែក ដីខ្ចី ថ្នាំលាប ប្លាស្ទិច និងថ្នាំកសិកម្ម ជំងឺធាត់ខ្លាំង (ពិសេសនៅស្ត្រី) ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃដែលកំពុងធ្វើការបោសឈាម ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ ការប្រើថ្នាំបំបាត់ឈឺចាប់ប្រភេទប្រឆាំងការរលាក (non-steroid) យូរពេក។

ការត្រួតពិនិត្យសុខភាពជាប្រចាំនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលមានឧបករណ៍វិនិច្ឆ័យទំនើប និងមានវេជ្ជបណ្ឌិតជំនាញ គឺជាដំណើរការដ៏ចាំបាច់ ដើម្បីអាចរកឃើញ និងព្យាបាលដុំសាច់ ឬជំងឺមហារីកឲ្យទាន់ពេលវេលា។ បន្ថែមពីនេះ ត្រូវបោះបង់ទម្លាប់អាក្រក់ដូចជា ការផឹកស្រា និងជក់បារី អនុវត្តរបបអាហារសមរម្យ ដោយកាត់បន្ថយជាតិខ្លាញ់ និងជាតិស្ករ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ។ល។

មន្ទីរពេទ្យ Nam Sai Gon មានអនុវត្តការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គមផងដែរ។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 08:57 18/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ