benhviennamsaigon.com
icon close

ឱកាសមាសក្នុងករណីសង្គ្រោះបន្ទាន់ – រក្សាបានជើងរងគ្រោះថ្នក់ធ្ងន់ធ្ងរម៉ាស៊ីនកាត់ស្មៅ

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 13/08/2025
  • eye208

ពិនិត្យដោយវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត ឯកទេសទី I SON TAN NGOC

ផ្នែកឆ្អឹង។

មិនត្រឹមតែអាចរក្សាទុកជើងបានបន្ទាប់ពីគ្រោះថ្នាក់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យNam Sai Gonក៏ក៏រកឃើញការខូចខាតតម្រងនោមដែលរីកចម្រើនដោយស្ងៀមស្ងាត់ទាន់ពេលវេលាដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺ។

សង្គ្រោះអ្នកជំងឺចេញពី “ទ្វាមរណៈ”

GIU LAI BAN CHAN BI DUT LIA DONG MACH CHO NAN NHAN GAP TAI NAN NGHIEM TRONG BOI MAY CAT CO Khmer H1

 

បរុសម្នាក់មានអាយុ៦១ឆ្នាំ រងគ្រោះថ្នក់ដោយម៉ាស៊ីនកាត់ស្មៅ បណ្តាលឲ្យដាច់ជើងស្តាំមួយផ្នែកធំ និងហូរឈាមយ៉ាងធ្ងន់ធ្ងរ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យNam Sai Gonប្រទេសវៀតណាមដើម្បីព្យាបាលនៅទាំងយប់ ក្នុងក្តីសង្ឃឹមជួយសង្គ្រោះជីវិតរបស់គាត់ទាន់ពេល។

វេជ្ជបណ្ឌិតឯកទេសI Son Tan Ngoc បានអោយដឹងអ្នកជំងឺត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ដោយរបួសធ្ងន់ធ្ងរជើងខាងស្តាំ មុខរបួសធំ ខូចទ្រង់ទ្រាយ បាត់បង់ឈាមធ្ងន់ធ្ងរ រួមជាមួយសរសៃឈាមធំៗត្រូវដាច់ របួសសរសៃប្រសាទ រចនាសម្ព័ន្ធសំខាន់ៗដែលជួយចិញ្ចឹមនិងចលនាជើងត្រូវបាត់បង់ បាក់ឆ្អឹងបើកចំហធ្ងន់ធ្ងរ។ ប្រសិនបើមិនបានធ្វើអន្តរាគមន៍ភ្លាមៗ និងត្រឹមត្រូវទេនោះ អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការបាត់បង់សមត្ថភាពក្នុងការធ្វើចលនាជើង នឹងត្រូវកាត់ផ្តាច់ជើងដើម្បីជួយរក្សាជីវិតរបស់គាត់។

ភ្លាមៗនោះ ក្រុមវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់នៃនាយកដ្ឋានរបួសឆ្អឹងបានឡើងគម្រោង “យកពេលវេលាមាស – ក្នុងការសង្គ្រោះរយៈពេល6 ម៉ោងដំបូង” ដើម្បីធ្វើការវះកាត់សង្គ្រោះបន្ទាន់ រួមទាំងជំហានដូចខាងក្រោមៈ កាត់ និងសម្អាតមុខរបួស ដើម្បីយកជាលិកាដែលខូច ការពារការឆ្លងមេរោគ។ ការដាក់ឧបករណ៍ជួសជុលខាងក្រៅដើម្បីរក្សាឆ្អឹងដែលបាក់នោះឱ្យរឹងមាំ – បច្ចេកទេសដែលជួយធ្វើឱ្យរចនាសម្ព័ន្ធឆ្អឹងមានស្ថេរភាពដោយមិនចាំបាច់ជ្រៀតជ្រែកជ្រៅទៅក្នុងកន្លែងខូចខាត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការព្យាបាល។ ជាពិសេសសសៃឈាមធំៗត្រូវបានភ្ជាប់ឡើងវិញ ដើម្បីស្តារចរន្តឈាម ស្តារអារម្មណ៍ និងមុខងារម៉ូទ័រនៃជើងនាពេលអនាគត។

ចំណុចសំខាន់នៃការវះកាត់គឺបច្ចេកទេសភ្ជាប់ឡើងវិញនូវសរសៃឈាមនិងសរសៃប្រសាទ ត្រូវការវេជ្ជបណ្ឌិតជំនាញខ្ពស់ មានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់និងការចូលរួមពីឧបករណ៍ឯកទេសទំនើប វេជ្ជបណ្ឌិត Son Tan Ngoc បានអោយដឹងថា “យើងប្រើមីក្រូទស្សន៍វះកាត់ពង្រីករូបភាពខ្ពស់ដើម្បីភ្ជាប់សរសៃឈាមឡើងវិញដែលមានអង្កត់ផ្ចិតប្រហែល 1-2mm ។ នេះជាកត្តាសម្រេចថាជើងដែលដាច់សរសៃឈាមត្រូវបានចិញ្ចឹម និងរក្សាដោយសរសៃឈាមវិញឬអត់”។

បន្ទាប់ពីការវះកាត់អស់រយៈពេលជាង 3 ម៉ោង ក្រុមការងារបានតភ្ជាប់សរសៃឈាម សរសៃប្រសាទ និងសរសៃពួរដោយជោគជ័យ ដើម្បីជួយរក្សាអវយវៈរបស់អ្នកជំងឺឱ្យស្ថិតក្នុងកម្រិតអតិបរមា រក្សាប្រវែងជើង ធានាចរន្តឈាម និងស្តារអារម្មណ៍ និងមុខងារម៉ូទ័រដល់អ្នកជំងឺ។ លើសពីនេះ ការប្រើថ្នាំសណ្តំ និងការសង្គ្រោះក៏មានតួនាទីសំខាន់ផងដែរ ដោយធានាថាអ្នកជំងឺរក្សាបាននូវស្ថានភាពសុវត្ថភាពពេញមួយការវះកាត់។
ជាមួយពេលនោះដែរអ្នកជំងឺត្រូវបានវេជ្ជបណ្ឌិតរកឃើញថាមានគ្រួសក្នុងតម្រងនោមជាកក្តាហានិភ័យមួយនាំអោយស្ទះផ្លូវបង្ហូរទឹកនោម ដុំគ្រូសមានទំហំ10cm ក្រុមវេជ្ជបណ្ឌិតឯកទេសតម្រោងនោមបានធ្វើការសហការជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសឆ្អឹងក្នុងការវះការតាត់ធានាសុវត្ថភាពនឹងហានិភ័យការឆ្លងមេរោគទាប់បំផុត។

រកឃើញការខូចខាតតម្រងនោមដែលលាក់ខ្លូនពីគ្រោះថ្នាក់មិនបានត្រៀមទុក

GIU LAI BAN CHAN BI DUT LIA DONG MACH CHO NAN NHAN GAP TAI NAN NGHIEM TRONG BOI MAY CAT CO Khmer H4

 

អ្វីដែលពិសេសអំពីករណីនេះមិនត្រឹមកំណត់តែចំពោះការវះកាត់ដ៏ជោគជ័យដើម្បីសង្គ្រោះជើងនោះទេក្នុងដំណើរការពិនិត្យរបួសរាងកាយទាំងមូលគ្រូពេទ្យបានរកឃើញថាលោក K. មានរោគសញ្ញាគ្រួសក្នុងតំរងនោមខាងស្តាំដោយសារការរួមតូចនៃប្រសព្វនៃតំរងនោម-បង្ហួរនោមដែលជាស្ថានភាពរារាំងទឹកនោមមិនឱ្យហូរចេញពីក្រលៀនទៅកាន់ប្លោកនោមនេះជាមូលហេតុនាំឱ្យការរក្សាទឹកបង្កើនហានិភ័យនៃការឆ្លងមេរោគខូចខាតដល់ក្រលៀននិងធ្វើអោយខ្សោយតម្រងនោមប្រសិនបើមិនបានព្យាបាលឱ្យបានទាន់ពេលវេលា។

ត្រឹមតែរយៈពេល 3 ថ្ងៃប៉ុណ្ណោះបន្ទាប់ពីវះកាត់មីក្រូដើម្បីភ្ជាប់សរសៃឈាមអវៈយវៈក្រោមឡើងវិញពេលដែលសុខភាពអ្នកជំងឺកាន់តែមានស្ថេរភាពក្រុមវះកាត់ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឯកទេស II Le Van Hieu Nhan – ជំនាញផ្នែកប្រព័ន្ធទឹកនោមបានធ្វើការវះកាត់ កែតំរងនោម – ប្រសព្វបង្ហួរនោមនិងយកគ្រួសក្នុងតម្រងនោមចេញជូនអ្នកជំងឺ។

ក្រុមការងារព្យាបាលតម្រងនោម បានជ្រើសរើសវិធីសាស្ត្រនៃការវះកាត់បើកបំពង់ត្រួញនៅក្នុងស៊ីណូត្រួញដើម្បីយកគ្រួសចេញដោយមានស្នាមវះស្បែកប្រហែល 10cm នៅតំបន់ឆ្អឹងជំនីដែលអនុញ្ញាតឱ្យចូលទៅទីតាំងគ្រួសបានច្បាស់លាស់ ខណៈពេលដែលធ្វើការព្យាបាលឱ្យបានហ្មត់ចត់នូវមូលហេតុការស្ទះដែលជាការរួមតូចនៃឆ្អឹងអាងត្រគៀក – ប្រសព្វបង្ហួរនោម។

លទ្ធផលាបានអោយឃើញពីទំហំ1,4 មមត្រូវបានយកចេញបានជោគជ័យចំនុចខ្សែភ្ជាប់រវាងតម្រងនោម–បំពង់បង្ហូរទឹកនោមត្រូវបានបង្កើតរូបរាងឡើងវិញដើម្បីធានាឲ្យផ្លូវទឹកនោមហូរចុះពីតម្រងនោមទៅកាន់ប្លោកនោមបានល្អ ហើយក៏ជួយការពារការកើតឡើងវិញនៃគ្រួស និងរក្សាទុកមុខងាររយៈពេលវែងផងដែរ។

«ការរកឃើញពីដំបូងនិងដោះស្រាយទាំងពីរបញ្ហាក្នុងពេលតែមួយសមរម្យមិនត្រឹមតែជួយឲ្យអ្នកជំងឺស្ដារនីតិសម្បទារបស់ខ្លួនទាំងស្រុងទេប៉ុន្តែថែមទាំងជៀសវាងការផលប៉ះពាល់គ្រោះថ្នាក់ដែលអាចលាក់លៀមមិនបានរកឃើញរយៈពេលច្រើនឆ្នាំទៀត» – វេជ្ជបណ្ឌិត Nhan បានចែករំលែក។

GIU LAI BAN CHAN BI DUT LIA DONG MACH CHO NAN NHAN GAP TAI NAN NGHIEM TRONG BOI MAY CAT CO Khmer H3

 

បន្ទាប់ពីការព្យាបាលពិសេសរយៈពេលប្រហែល 2 ខែ រួមជាមួយនឹងការវះកាត់ដ៏ទូលំទូលាយចំនួន 4លើកស្ថានភាពអ្នកជំងឺឥឡូវមានស្ថិរភាពគួរឱ្យកត់សម្គាល់។ ជើងបានបង្ហាញពីសញ្ញានៃការជាសះស្បើយល្អ មុខរបួសស្អាត និងស្ងួតគ្មានសញ្ញានៃការឆ្លងមេរោគ។ មុខងារតម្រងនោមមានភាពប្រសើរឡើងជាមួយនឹងលំហូរទឹកនោមល្អ។

ការសម្របសម្រួលពហុជំនាញ – គន្លឹះក្នុងការរកឃើញ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃជំងឺមូលដ្ឋាន

GIU LAI BAN CHAN BI DUT LIA DONG MACH CHO NAN NHAN GAP TAI NAN NGHIEM TRONG BOI MAY CAT CO Khmer H2

 

ករណីខាងលើឃើញច្បាស់ពីសារៈសំខាន់ការសហការរបស់ក្រុមវេជ្ជបណ្ឌិតក្នុងការវះកាត់និងព្យាបាលជួនអ្នកជំងឺក្នុងមន្ទីរពេទ្យNam Sai Gon ប្រសិនបើគ្រាន់តែផ្តោតលើការព្យាបាលរបួសដំបូង ហើយមិនអើពើនឹងសញ្ញាផ្សេងទៀត អ្នកជំងឺអាចបាត់បង់ទាំងស្រុងនូវឱកាសក្នុងការរកឃើញ និងព្យាបាលភ្លាមៗនូវជំងឺដែលអាចមានគ្រោះថ្នាក់ដូចជា ការស្ទះបំពង់នោម ក្រួសក្នុងតម្រងនោម ឬការខូចខាតមុខងារតម្រងនោម។ នេះក៏ជាទិសដៅព្យាបាលដែលមន្ទីរពេទ្យតែងតែអនុវត្ត៖ ទូលំទូលាយ – ច្បាស់ឡោះ – ដើម្បីផលប្រយោជន៍ក្នុងពេលអនាគតរបស់អ្នកជំងឺ។

មន្ទីរពេទ្យ Nam Sai Gon គឺជាអាសយដ្ឋានដ៏មានកិត្យានុភាពសម្រាប់ការពិនិត្យពហុជំនាញ រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើប ដើម្បីជួយរកឱ្យឃើញជំងឺទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺស្មុគស្មាញជាច្រើន។ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតឈាន ឧបករណ៍ទំនើបៗ មន្ទីរពេទ្យមិនត្រឹមតែបំពេញតម្រូវការការពិនិត្យ និងព្យាបាលប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមទទួលអ្នកជំងឺអន្តរជាតិទៀតផងជាពិសេសអ្នកជំងឺពីខ្មែរ។

មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 09:59 19/09/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ