ការវះកាត់ដោយជោគជ័យដើម្បីយកដុំសាច់លលាដ៍ក្បាលដ៏កម្រមួយចេញក្នុងបុរសវ័យមធ្យមម្នាក់
-
អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
01/08/2023
-
195
ពិនិត្យដោយវេជ្ជសាស្ត្រ
អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II DO ANH VU
វេជ្ជបណ្ឌិតឯកទេស វះកាត់ប្រសាទ – ឆ្អឹងខ្នង។
វេជ្ជបណ្ឌិតនាយកដ្ឋានវះកាត់សរសៃប្រសាទ-ឆ្អឹងខ្នងមន្ទីរពេទ្យNam sai Gonបានអោយដឹងថាពួកគេទើបតែធ្វើការវះកាត់ដោយជោគជ័យដើម្បីយកដុំសាច់ដ៏កម្រទាំងមូលចេញពីអ្នកជំងឺ។

កន្លះខែមុនអ្នកជម្ងឺ T.K.T អាយុ 50ឆ្នាំ បានមកពេទ្យដោយរោគសញ្ញាឈឺក្បាលនិងភ្នេកមើលមិនច្បាស់រយៈពេលប្រហែល៣3សប្តាហ៍ដោយសង្ស័យថាសរសៃប្រសាទភ្នេករបស់គាត់ត្រូវបានខូចខាត អ្នកជម្ងឺត្រូវបានឱ្យធ្វើការស្កេន MRI នៃខួរក្បាលនិងសរសៃឈាម។ ការធ្វើរោគវិនិច្ឆ័យគឺដុំសាច់ក្នុងខួរក្បាលបង្ហាប់លើសរសៃប្រសាទភ្នេក។
អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II Do Anh Vu នៃផ្នែកវះកាត់ប្រសាទ – ខួរក្បាលនិងឆ្អឹងខ្នងនៃមន្ទីរពេទ្យNam Sai Gonបានបញ្ជាក់ថា៖ ដុំសាច់ខួរក្បាល(Craniopharyngioma) គឺជាប្រភេទដុំសាច់ក្បាលប្រសាទកម្រមានមួយដែលជួបប្រទះប្រហែល 5%–10% នៃដុំសាច់ខួរក្បាលនៅកុមារ និង 1%–4% នៅមនុស្សពេញវ័យជាពិសេសនៅវ័យ 50–70ឆ្នាំ។ ដុំសាច់នេះស្ថិតនៅទីតាំងដែលមានរចនាសម្ព័ន្ធសំខាន់ៗជាច្រើននៃខួរក្បាលដូច្នេះអាចបង្កអោយមានរោគសញ្ញាឬផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនរកឃើញនិងព្យាបាលទាន់ពេលវេលា។ ការវះកាត់យកដុំសាច់ខួរក្បាលគឺជាការវះកាត់ពិបាកខ្លាំងណាស់ បច្ចុប្បន្ននៅប្រទេសវៀតណាមការវះកាត់ប្រភេទនេះភាគច្រើនធ្វើតាមវិធីបើកលលាដ៍ក្បាលខួរក្បាល (craniotomy) នៅមន្ទីរពេទ្យកម្រិតខ្ពស់ និងមានតែប៉ុន្មានមន្ទីរពេទ្យប៉ុណ្ណោះដែលអាចអនុវត្តដូចជា មន្ទីរពេទ្យNam Sai Gon។ ដើម្បីអាចធ្វើវះកាត់ប្រភេទនេះត្រូវការឧបករណ៍ទំនើបគ្រប់គ្រាន់និងក្រុមគ្រូពេទ្យវះកាត់ប្រសាទដែលមានបទពិសោធន៍ខ្ពស់។

ក្រោយពេលវេជ្ជបណ្ឌិតវាយតម្លៃឃើញថាជំងឺរបស់លោក T មានហានិភ័យបាត់បង់ចក្ខុបន្តិចម្តងៗ រហូតអាចនាំឲ្យមើលមិនឃើញទាំងស្រុងបណ្ឌិត លោកវេជ្ជបណ្ឌិត Nguyen Kim Chung – អនុប្រធានជាន់ខ្ពស់ផ្នែកវះកាត់ប្រសាទ – ឆ្អឹងខ្នងនិងអនុបណ្ឌិត លោកវេជ្ជបណ្ឌិត ឯកទេសទី II DO Anh Vu – វេជ្ជបណ្ឌិតវះកាត់ប្រសាទ – ឆ្អឹងខ្នងនៃមន្ទីរពេទ្យNam Sai Gonបានសម្រេចចិត្តធ្វើការវះកាត់យកដុំសាច់ខួរក្បាល (Craniopharyngioma) ចេញឲ្យអ្នកជំងឺ។ការវះកាត់នេះប្រព្រឹត្តទៅរយៈពេល ៥ ម៉ោងដោយប្រើប្រាស់ មីក្រូស្កូបវះកាត់ដែលអាចពង្រីករូបភាពដុំសាច់បានដល់25ដងជាមួយនឹងបច្ចេកទេសល្អប្រសើរនេះក្រុមវេជ្ជបណ្ឌិតបានយកដុំសាច់ចេញបានទាំងស្រុងរួមទាំងផ្នែករឹង និងគិសធ្វើឲ្យលទ្ធផលវះកាត់ទទួលបានជោគជ័យយ៉ាងល្អ។

7ថ្ងៃក្រោយការវះកាត់អ្នកជំងឺត្រូវបានចេញពីមន្ទីរពេទ្យក្នុងស្ថានភាពសុខភាពថេរមិនឈឺក្បាលទៀតទេហើយការមើលឃើញប្រសើរឡើង។
អ្នកជំងឺបានត្រលប់មកពិនិត្យម្តងទៀតក្រោយចេញពីមន្ទីរពេទ្យបានមួយសប្ដាហ៍ជាមួយសុខភាពដែលបានស្ដារឡើងវិញពេញលេញលោក T បានចែករំលែកថា៖“ខ្ញុំយល់បានច្បាស់ពីសារៈសំខាន់នៃការរកឃើញនិងព្យាបាលជំងឺឲ្យទាន់ពេលវេលាដូច្នេះខ្ញុំតែងតែរក្សាទម្លាប់ធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ។មន្ទីរពេទ្យNam Sai Gon គឺជាកន្លែងដែលខ្ញុំនិងគ្រួសារតែងតែជឿទុកចិត្តនិងមកពិនិត្យសុខភាពជាប្រចាំអស់រយៈពេល 5 ឆ្នាំមកហើយ។ហេតុនេះហើយនៅពេលដែលខ្ញុំមានរោគសញ្ញាឈឺក្បាលនិងភ្នែកចាប់ផ្តើមព្រិល ខ្ញុំបានមកមន្ទីរពេទ្យភ្លាមៗដោយសំណាងល្អ ខ្ញុំបានទទួលការព្យាបាលពីវេជ្ជបណ្ឌិតជំនាញខ្ពស់ដែលបានជួយរក្សាទុកចក្ខុរបស់ខ្ញុំ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវេជ្ជបណ្ឌិតទាំងអស់នៅមន្ទីរពេទ្យNam Sai Gon។”
ការឈឺក្បាល ការគេងមិនលក់ ការរំខានតុល្យភាព រោគសញ្ញាភ្នែកព្រិល ឬត្របកភ្នែកធ្លាក់ចុះ។ល។ គឺជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធប្រសាទនិងខួរក្បាលជាញឹកញាប់ជំងឺអាចរីកចម្រើនយ៉ាងលឿន ហើយបណ្តាលឲ្យមានផលវិបាកគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។ ដូច្នេះអ្នកជំងឺគួរតែទៅពិនិត្យនៅមន្ទីរពេទ្យឬមណ្ឌលសុខាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលមានរោគសញ្ញាមិនប្រក្រតីណាមួយទាក់ទងនឹងសុខភាព។
កាន់តែមានទំនុកចិត្តអំពីការចំណាយជាមួយនឹងកម្មវិធីធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសុខភាព (ធានារ៉ាប់រងឯកជន) នៅមន្ទីរពេទ្យNam Sai Gon។
មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 15:57 01/12/2025
