benhviennamsaigon.com
icon close

សង្គ្រោះទាន់ពេលវេលាអ្នកជំងឺរងគ្រោះបាក់ឆ្អឹងកដោយសារគ្រោះថ្នាក់ចរាចរណ៍

  • អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN

  • time 04/03/2023
  • eye518

ពិនិត្យដោយវេជ្ជសាស្ត្រ

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II DO ANH VU

វេជ្ជបណ្ឌិតឯកទេស វះកាត់ប្រសាទ – ឆ្អឹងខ្នង។

ថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបាក់ឆ្អឹងកងកមិនស្ថិតស្ថេរ ប្រឈមនឹងការបាត់បង់ចលនាទំាងស្រុង ត្រូវបានបញ្ជូនមកព្យាបាលភ្លាមៗនៅមន្ទីរពេទ្យNam Sai Gon

nguoi gay co suyt liet tu chi 01 2

អ្នកជំងឺ N.V.P (អាយុ ៥៦ឆ្នាំ Binh Thuan) បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនពីគ្លីនិកក្នុងស្រុក ហើយបន្តបញ្ជុនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យNam Sai Gon ក្នុងស្ថានភាពមានការឈឺចាប់ធ្ងន់ធ្ងរនៅឆ្អឹងកងកខាងលើ ឈឺនិងស្ពឹកនៅដៃស្តាំ បណ្តាលឱ្យចលនាមានកម្រិត។

បន្ទាប់ពីបានទទួលអ្នកជំងឺ P វេជ្ជបណ្ឌិតបានអោយអ្នកជំងឺធ្វើតេស្តមួយជំនួនចំបាច់ដែលបានគណនា និងរូបភាពអនុភាពម៉ាញេទិក (MRI) បានបង្ហាញថាអ្នកជំងឺ P មានរបួសឆ្អឹងកឆ្ងន់ឆ្ងូរមិនស្ថិតស្ថេរ៖ មានរបួសឆ្អឹងកងកប៉ាល់ (C2 type 2) ដែលបណ្ដាលឲ្យឆ្អឹងខ្នងខូចស្ថិរភាពហើយផ្នែកខ្លះលេចចូលក្នុងបំពង់ខួរឆ្អឹងក (spinal canal) នៅកម្រិតស្រាលដល់មធ្យម បន្ថែមទៀតមានអាប់សូសខួរឆ្អឹងខ្នងនៅកម្រិតនោះ។ ស្ថានភាពនេះអាចបណ្ដាលឲ្យអស់សមត្ថភាពចលនាឬស្លាប់បានប្រសិនបើមិនធ្វើអោយឆ្អឹងខ្នងរឹងប៉ឹងទាន់ពេលវេលាមកវិញ។ របួសនេះធ្វើឲ្យអ្នកជំងឺមានការឈឺចាប់ខ្លាំងតំបន់ក មានអារម្មណ៍ស្អឺកចុកតឹងនៅដៃទាំងពីរ សាច់ដុំដៃតឹង និងចលនាលំបាក។ នេះជាប្រភេទរបួសដែលពិបាកក្នុងការព្យាបាល ត្រូវការជំនាញបច្ចេកទេសខ្ពស់ និងក្នុងការប្រើបច្ចេកទេសថ្នាំសណ្តំដែលស្មុគស្មាញ។

nguoi gay co suyt liet tu chi 02 2

លោកអនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II ĐO Anh VU – វេជ្ជបណ្ឌិតនាយកដ្ឋានវះកាត់ប្រព័ន្ធប្រសាទបានបញ្ជាក់ថា៖ ការបាក់ឆ្អឹងកងកទី២ (C2) គឺជាប្រភេទរបួសដែលកើតមានកម្រណាស់ និងពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។ ប្រសិនបើមិនបានរកឃើញទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងហានិភ័យសាច់ដុំខ្សោយអវយវៈម្តងតិចៗឬស្លាប់ដោយសារការប៉ះទង្គិចលើខួរឆ្អឹងខ្នងផ្នែកខាងក្រោម ដែលអាចបណ្តាលឲ្យខ្សោយផ្លូវដង្ហើម។

ដោយឃើញថាវាជាករណីបាក់ឆ្អឹងកងកខ្ពស់ហើយស្មុគស្មាញ ប្រសិនបើមិនវះកាត់ទាន់ពេលអាចបង្កឲ្យសាច់ដុំខ្សោយលើលាប វេជ្ជបណ្ឌិតបានសម្រេចធ្វើវះកាត់បន្ទាន់។ បន្ទាប់ពីការពិគ្រោះរួមរវាងមុខវិជ្ជាជាច្រើនផ្នែក លោកអនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II ĐO Anh VU – វេជ្ជបណ្ឌិតផ្នែកវះកាត់ប្រព័ន្ធប្រសាទ និងក្រុមវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រថ្នាំសណ្តំ នៅមន្ទីរពេទ្យNam Sai Gonបានអនុវត្តន៍វះកាត់ ដើម្បីនែនស្ដារភាគបាក់ឆ្អឹងឡើងវិញក្រោមការណែនាំរបស់ម៉ាស៊ីន C-arm ហើយជួសជុលឆ្អឹងកងកដោយវិធីភ្ជាប់បន្ទះនិងវីសពីផ្លូវខាងក្រោយ។

បន្ទាប់ពីរយៈពេលជាង 1 ម៉ោង 30 នាទី ការវះកាត់បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ការឈឺចាប់ករបស់អ្នកជំងឺត្រូវបានកាត់បន្ថយ មិនមានផលវិបាក ឬខូចខាតដល់សរសៃឈាម និងសរសៃប្រសាទឡើយ។ បន្ទាប់មកអ្នកជំងឺដឹងខ្លូនវិញ និងមានភាពប្រសើរឡើងនៃសាច់ដុំ។

nguoi gay co suyt liet tu chi 03 2

ត្រូវបានដឹងថា នេះជាតំបន់វះកាត់ពិបាកបំផុតមួយនៅលើឆ្អឹងក ដោយសារតែរចនាសម្ព័ន្ធអាណាតូមីពិសេសណាស់ វេជ្ជបណ្ឌិតវះកាត់ត្រូវតែមានចំណេះដឹងជ្រាលជ្រៅអំពីអាណាតូមី និងមានសមត្ថភាពកំណត់ទីតាំងបានត្រឹមត្រូវក្នុងលំហបីវិមាត្រ ហើយអត្រាហានិភ័យនៃការវះកាត់នៅតំបន់នេះនៅតែខ្ពស់ បណ្តាលឲ្យវេជ្ជបណ្ឌិតជាច្រើនមានការស្ទាក់ស្ទើរ មូលហេតុមិនមែនត្រឹមតែចំព្រោះរចនាសម្ព័ន្ធអាណាតូមីនៅតំបន់នេះខុសប្លែកពីតំបន់ឆ្អឹងខ្នងផ្សេងទេ ប៉ុន្តែបញ្ហានៅក្នុងតំបន់នេះក៏ពាក់ព័ន្ធនឹងសរីរាង្គប្រព័ន្ធប្រសាទសំខាន់ៗផងដែរ។ ដូច្នេះ ដើម្បីអាចវះកាត់បានដោយសុវត្ថិភាព ត្រូវតែធ្វើការត្រួតពិនិត្យមុនវះកាត់យ៉ាងលម្អិត និងវេជ្ជបណ្ឌិតត្រូវតែមានការរៀបចំផែនការជាច្រើន ដើម្បីធានាឲ្យបាននូវអត្រាជោគជ័យខ្ពស់សម្រាប់ករណីនេះ។

បច្ចុប្បន្នអ្នកជំងឺ Pបានធូរស្បើយជាបណ្តើរៗហើយ និងបន្តតាមដាននៅនាយកដ្ឋានវះកាត់សរសៃប្រសាទអ្នកជំងឺត្រូវបានវាយតម្លៃសុខភាពថានឹងចេញពី 5 ថ្ងៃបន្ទាប់ពីការវះកាត់។

nguoi gay co suyt liet tu chi 04 2

លោកវេជ្ជបណ្ឌិត Do Anh Vu ផ្តល់អនុសាសន៍ថា ក្នុងករណីមានរបួសច្រើនមុខ ជាពិសេសរបួសក្បាល និងក នៅពេលដែលមានរោគសញ្ញានៃការឈឺឆ្អឹងកងក ចាំបាច់ត្រូវសង្គ្រោះដំបូងឱ្យបានត្រឹមត្រូវ ហើយត្រូវបញ្ជូនអ្នកជំងឺត្រូវទៅមន្ទីរពេទ្យឯកទេសត្រឹមត្រូវ ដើម្បីជៀសរំលងរបួសធ្វើរោគវិនិច្ឆ័យខុស និងវះកាត់បានទាន់ពេលវេលា។

មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ NAM SAI GON

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ

18006767

ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767

info@nih.com.vn

info@nih.com.vn

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ # វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០៣១២០៨៨៦០២ ចេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហូជីមិញ។ អាជ្ញាប័ណ្ណពិនិត្យ និងព្យាបាលជំងឺ លេខ 230/BYT-GPHD ចេញដោយក្រសួងសុខាភិបាល។ #

timeធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 14:35 29/11/2025

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ