កម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺនាយកដ្ឋានវះកាត់ទូទៅ 29/8/2024
-
អ្នកនិពន្ធ៖ BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
30/08/2024
-
39
នារសៀលថ្ងៃទី29 ខែសីហា ឆ្នាំ2024 នាយកដ្ឋានវះកាត់ទូទៅ – មន្ទីរពេទ្យNam Sai Gon បានរៀបចំកម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹង រួមជាមួយនឹងការទំនាក់ទំនងអប់រំសុខភាពសម្រាប់អ្នកជំងឺ និងសាច់ញាតិអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កម្មវិធីប្រឹក្សានឹងចែករំលែកចំណេះដឹងជួនអ្នកជំងឺនាយកដ្ឋានវះកាត់ទូទៅ 29/8/2024

ក្នុងកម្មវិធីលោកស្រី Vo Thi Thuy ប្រធានគិលានុបដ្ឋាកនៃនាយកដ្ឋានវះកាត់ទូទៅ បានណែនាំអំពីសកម្មភាពពិនិត្យ និងព្យាបាល ក៏ដូចជាការឆ្លើយសំណួរ និងយោបល់ពីសាច់ញាតិអ្នកជំងឺក្នុងដំណើរការថែទាំសមាជិកគ្រួសាររបស់ពួកគាត់នៅក្នុងមន្ទីរពេទ្យ។

តាមរយៈកម្មវិធី លោកវេជ្ជបណ្ឌិត Mai Van Dung បានចែករំលែកអំពីប្រធានបទ “ឬសដូងបាត”។ អ្នកជំងឺ និងក្រុមគ្រួសារត្រូវបានផ្តាល់យោបល់អំពីអាហារូបត្ថម្ភ ការការពារជំងឺ និងរោគសញ្ញានានា ដើម្បីរកឱ្យឃើញពីភាពមិនប្រក្រតីនៃសុខភាពបានទាន់ពេលវេលា និងព្យាបាលឱ្យទាន់ពេលវេលា។ សំណួរជាច្រើនអំពីបញ្ហានេះត្រូវបានចែករំលែកក្នុងកម្មវិធី និងឆ្លើយតបដោយលោកបណ្ឌិត Dung។




កិច្ចជួបជុំបានទទួលការឆ្លើយតបជាវិជ្ជមានជាច្រើនពីសាច់ញាតិរបស់អ្នកជំងឺ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សាច់ញាត្តិរបស់អ្នកជំងឺភាគច្រើនបានសម្តែងការពេញចិត្តខ្ពស់ចំពោះគុណភាពនៃសេវាកម្ម សរសើរការប្រាស្រ័យទាក់ទង អាកប្បកិរិយាគិលានុបដ្ឋាយិកាល្អ វេជ្ជបណ្ឌិតយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលក្នុងអំឡុងពេលអ្នកជំអឺសម្រាកនៅក្នុងមន្ទីរ។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 17:05 27/08/2025