ការរៀបចមវគ្គបណ្តុះបណ្តាលផ្នែកជំនាញអំពីអហារូបត្ថម្ភនិងការត្រួតពិនិត្យអហារូបត្ថម្ភសម្រាប់គិលានុបដ្ឋាយិកាមន្ទីរពេទ្យ
-
Tác giả: BỆNH VIỆN ĐA KHOA QUỐC TẾ NAM SÀI GÒN
-
15/07/2022
-
68
ដើម្បីឆ្លើយតបនឹងតម្រូវការនិងការអភិវឌ្ឍន៍របស់មន្ទីរពេទ្យNam Sai Gon ក្នុងរយៈពេលចុងក្រោយ ក្រុមការងារគិលានុបដ្ឋាយិកាបានទទួលការយកចិត្តទុកដាក់ និងការបង្កើតលក្ខខណ្ឌសមស្រប ឲ្យអាចកសាងរូបភាពជាក្រុមអ្នកថែទាំដែលមានជំនាញល្អ បំពេញដោយវិជ្ជាជីវៈ មានបច្ចេកទេស និងជំនាញមូលដ្ឋាន ដើម្បីអាចបំពេញបានតាមគោលបំណងរួមក្នុងការថែទាំសុខភាពអ្នកជំងឺ។
ការរៀបចមវគ្គបណ្តុះបណ្តាលផ្នែកជំនាញអំពីអហារូបត្ថម្ភនិងការត្រួតពិនិត្យអហារូបត្ថម្ភសម្រាប់គិលានុបដ្ឋាយិកាមន្ទីរពេទ្យ។
នៅវេលាព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ដើម្បីវាយតម្លៃលើសកម្មភាពអាហារូបត្ថម្ភ និងបណ្តុះបណ្តាលលើការកែលម្អសកម្មភាពអាហារូបត្ថម្ភរបស់មន្ទីរពេទ្យ មន្ទីរពេទ្យ Nam Sai Gon បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដោយមានប្រធានបទ៖ “តួនាទីគិលានុបដ្ឋាយិកាទាំក្នុងការរៀបចំ និងគ្រប់គ្រងសកម្មភាពអាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ”។ វគ្គបណ្តុះបណ្តាលមានការចូលរួមបង្ហាញ និងចែករំលែកពីវេជ្ជបណ្ឌិតឯកទេស II លោកស្រី Đo Thi Ngoc Diep – អនុប្រធានសមាគមអាហារូបត្ថម្ភវៀតណាមនិងជាអ្នកជំនាញអាហារូបត្ថម្ភមានឈ្មោះល្បីនៅវៀតណាម ដែលមានការស្រាវជ្រាវវិទ្យាសាស្ត្រច្រើនមានតម្លៃក្នុងវិស័យអាហារូបត្ថម្ភ និងចំណីអាហារ។ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលមានចំនួនជាង ២០នាក់ រួមមានគិលានុបដ្ឋាយិកានិងវេជ្ជបណ្ឌិតមកពីគ្រប់ផ្នែកនៃមន្ទីរពេទ្យ។
វគ្គបណ្តុះបណ្តាលមានមាតិកាសំខាន់ៗដូចខាងក្រោម៖
• ការងារជំនាញផ្នែកអាហារូបត្ថម្ភ និងការត្រួតពិនិត្យអាហារ។
• ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកថែទាំក្នុងការអនុវត្ត។
• ការពិភាក្សាអំពីវិធីសាស្ត្រដើម្បីអភិវឌ្ឍសកម្មភាពអាហារូបត្ថម្ភឲ្យមានប្រសិទ្ធភាព។
មាតិកាប្រតិបត្តិបានរចនាឡើងយ៉ាងចម្រុះ និងជាក់ស្តែង តាមរយៈការពិភាក្សា និងដំណោះស្រាយស្ថានភាពពិតប្រាកដ។ វគ្គបណ្តុះបណ្តាលបានផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើន ហើយទទួលបានការចាប់អារម្មណ៍ និងការពិភាក្សាដោយស្វាស្វាហើយសកម្មពីសំណាក់គិលានុបដ្ឋាយិកា។
ការអភិវឌ្ឍផ្នែកគុណភាពការបណ្តុះបណ្តាលសម្រាប់អ្នកគិលានុបដ្ឋាយិកាបានចូលរួមយ៉ាងសំខាន់ក្នុងការកែលម្អទាំងបរិមាណនិងគុណភាពនៃបុគ្គលិកវិជ្ជាជីវៈថែទាំ។ ពេលនេះ ក៏បានលើកស្ទួយគុណភាពសេវាកម្មថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់មុខ បង្កើតបានទំនុកចិត្តរបស់អ្នកជំងឺ។ ជាផ្នែកមួយនៃគោលបំណងសំខាន់ “ទាំងអស់គ្នាសម្រាប់អ្នកជំងឺ”។
នេះក៏ជាឱកាសសំខាន់មួយសម្រាប់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ជាមួយគ្នា ដើម្បីបង្កើនការសហការនិងភាពចេះរួសរាយក្នុងការថែទាំ និងធានាបាននូវអាហារូបត្ថម្ភសមរម្យសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ។
មន្ទីរពេទ្យទូទៅអន្តរជាតិ South Saigon
ផ្ទះលេខ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son ឃុំ Binh Hung ស្រុក Binh Chanh ទីក្រុង។ ហូជីមិញ
ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖18006767
info@nih.com.vn
Cập nhật lần cuối: 15:12 17/09/2025