Thông tin gói khám
ការត្រួតពិនិត្យមហារីកប្រព័ន្ធរំលាយអាហា
ស្ថានភាពជំងឺមហារីកនៅប្រទេសវៀតណាម មិនមែនជារឿងសាមញ្ញឡើយ៖
យោងតាម ក្រសួងសុខាភិបាលវៀតណាម ជំងឺមហារីកប្រព័ន្ធរំលាយអាហារ មានអត្រាគ្របដណ្តប់ដល់ 30% នៃជំងឺមហារីកទាំងអស់ ហើយជាជំងឺមហារីកមួយក្នុងចំណោមជំងឺដែលមានអត្រាអ្នកកើតជំងឺខ្ពស់បំផុតនៅប្រទេសវៀតណាម។ ក្នុងនោះ មហារីកថ្លើម និងមហារីកក្រពះ (ស្ថិតក្នុងក្រុមមហារីកប្រព័ន្ធរំលាយអាហារ) គឺជាជំងឺមហារីកគ្រោះថ្នាក់ខ្លាំងបំផុតពីរប្រភេទ ដែលបណ្ដាលឲ្យមានអត្រាស្លាប់ខ្ពស់។
ដូច្នេះហើយ ការត្រួតពិនិត្យមហារីកប្រព័ន្ធរំលាយអាហារ អាចជួយរកឃើញជំងឺនៅដំណាក់កាលដំបូង រួមជាមួយផែនការព្យាបាលសមស្រប ដែលនឹងជួយឲ្យអ្នកជំងឺជាច្រើនមានឱកាសបន្តរស់រានមានជីវិត និងមាន អត្រាព្យាបាលជាសះស្បើយខ្ពស់។
តើពេលណាគួរធ្វើការត្រួតពិនិត្យរកមហារីកប្រព័ន្ធរំលាយអាហារ?
គួរត្រួតពិនិត្យរកមហារីកប្រព័ន្ធរំលាយអាហារបានឆាប់តាមដែលអាចធ្វើបាននៅពេល៖
- អ្នកមានជំងឺរ៉ាំរ៉ៃនៅសរីរាង្គប្រព័ន្ធរំលាយអាហារ ដូចជា៖ ថ្លើម លំពែង ក្រពះ ពោះវៀនធំ
- អ្នកមានទម្លាប់ផឹកស្រា ស្រាបៀរញឹកញាប់ ឬទម្លាប់បរិភោគអាហារមិនមានសុខភាពល្អ
- អ្នកមានប្រវត្តិគ្រួសារ (ឪពុក ម្តាយ) ធ្លាប់មាន មហារីកក្រពះ ឬមហារីកពោះវៀនធំ
- អ្នកមានរោគសញ្ញាមិនប្រក្រតីទាំងប្រព័ន្ធរំលាយអាហារខាងលើ និងខាងក្រោម ដូចជា៖ ហើមពោះ រំលាយអាហារមិនល្អ ក្រពះច្រាលទឹកអាស៊ីត ឈឺពោះ ក្អួតចេញឈាម ទល់លាមក ឬរាគយូរអង្វែង បន្ទោរបង់មានឈាម អស់កម្លាំង ស្រកទម្ងន់ ជាដើម។ល។

Chuyên gia hàng đầu
Chất lượng quốc tế
Công nghệ tiên tiến
Nghiên cứu & Đổi mới
ព័ត៌មានអំពីកញ្ចប់ពិនិត្យសុខភាព
ការពិនិត្យសុខភាពជាប្រចាំគឺជា “ជម្រើសមាស” សម្រាប់ការថែរក្សាសុខភាពរបស់អ្នក។
បញ្ជីកញ្ចប់ពិនិត្យ

ចុះឈ្មោះសម្រាប់កញ្ចប់វេជ្ជសាស្រ្ត