benhviennamsaigon.com
Hotline 24/7: 1800 6767 St 88 ផ្លូវលេខ8, Trung Son, Binh Hung, HCM city, Vietnam

អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUONG KHUONG

នាយកវិជ្ជាជីវៈ
មានបទពិសោធន៍ជាង 25 ឆ្នាំ។

ណែនាំ

ថ្នាក់អនុបណ្ឌិត វេជ្ជបណ្ឌិត ឯកទេសទី II NGUYEN TRUONG KHUONG លោកកើតឆ្នាំ 1974។ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Dai Hoc Y Duoc  ក្នុងឆ្នាំ1999។ បញ្ចប់កម្មវិធីវេជ្ជបណ្ឌិតបន្ទាប់បរិញ្ញាបត្រនៅឆ្នាំ 2003 បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក ត្រចៀក ច្រមុះ បំពង់ក នៅឆ្នាំ2004និងបញ្ចប់ថ្នាក់ឯកទេសទីII ផ្នែកដូចគ្នានៅឆ្នាំ2022។

ក្នុងឆ្នាំ2012 លោកបានទៅហ្វឹកហាត់ផ្នែកវះកាត់ប្រអប់ខ្យល់និងលលាដ៍ក្បាលនៅសាកលវិទ្យាល័យ North Carolina, សហរដ្ឋអាមេរិក។ បន្ថែមទៀត ក្នុងឆ្នាំ 2017 លោកបានបន្តហ្វឹកហាត់បន្ថែមផ្នែកវះកាត់សម្រាប់ការព្យាបាលការស្រមុកនិងបញ្ហាអស់ដង្ហើមពេលគេងនៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក។

ជារៀងរាល់ឆ្នាំ លោកក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវះកាត់កម្រិតខ្ពស់ និងកម្មវិធីវើកហាត់លើសាកសព នៅបណ្តាប្រទេសដូចជា Singapore, Thailand និង Taiwan។

ជាមួយបទពិសោធន៍ជាង 15 ឆ្នាំ ក្នុងការព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក សម្រាប់ទាំងមនុស្សពេញវ័យនិងកុមារ លោក ផ្លាប់គ្រប់គ្រងជាប្រធានផ្នែក ត្រចៀក ច្រមុះ បំពង់ក និងវះកាត់ក្បាលនិងកនៅមន្ទីរពេទ្យ FV។ លោកក៏មានអត្ថបទស្រាវជ្រាវជាច្រើនបោះពុម្ពផ្សាយលើទស្សនាវដ្ដីវេជ្ជសាស្ត្រទីក្រុងហូជូមិញ។

លើសពីនេះទៅទៀត លោកក៏ជាអ្នកនិពន្ធអត្ថបទជាច្រើនស្ដីអំពីការថែទាំសុខភាព ត្រចៀក ច្រមុះ បំពង់ក លើសារព័ត៌មានយុវជន (Tuoi Tre) និងជាម្ចាស់គេហទំព័រ៖ www.bacsitaimuihong.com

ឯកទេស(ជំនាញ)

វេជ្ជបណ្ឌិតផ្នែក ត្រចៀក ច្រមុះ បំពង់ក

ទីស្នាក់ការ

ផ្នែក ត្រចៀក ច្រមុះ

វិស័យឯកទេស

  • វះកាត់ផ្នែកប្រអប់ខ្យល់(ច្រមុះ)
  • វះកាត់ត្រចៀក
  • វះកាត់កែសម្លេង
  • វះកាត់ត្រចៀក ច្រមុះ បំពង់កសម្រាប់កុមារ
  • ការព្យាបលការស្រមុកនិងបញ្ហាអស់ដង្ហើមពេលគេង
  • វះកាត់មហារីកក្បាលនិងក

បទពិសោធន៍៖

បទពិសោធន៍៖

ជាង២៥ឆ្នាំ

ភាសា៖

ភាសា៖

វៀតណាម អង់គ្លេស បារាំង។

សញ្ញាបត្រវិជ្ជាជីវៈ

សញ្ញាបត្រវិជ្ជាជីវៈ
  • 2003៖ បញ្ចប់ការសិក្សាឯកទេសទី១ ផ្នែកវេជ្ជបណ្ឌិតបន្ទាប់បរិញ្ញាបត្រ (និវាស) ត្រចៀក ច្រមុះ បំពង់កនៅសាកលវិទ្យាល័យ DAI HOC Y DUOC ទីក្រុងហូជីមីញ។
  • 2005៖ បញ្ចប់ថ្នាក់អនុបណ្ឌិតវេជ្ជសាស្ត្រផ្នែកជំនាញ ត្រចៀក ច្រមុះ បំពង់កនៅសាកលវិទ្យាល័យ DAI HOC Y DUOCទីក្រុងហូជីមីញ។
  • 2022៖ បញ្ចប់ថ្នាក់ឯកទេសទី ២ ត្រចៀក ច្រមុះ បំពង់កនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach។

ការបណ្តុះបណ្តាលកម្រិតខ្ពស់

ការបណ្តុះបណ្តាលកម្រិតខ្ពស់
  • 2001៖ វះកាត់ស្តារនិងកែសម្ផស្សផ្ទៃមុខនៅសាកលវិទ្យល័យ DAI HOC Y DUOC ទីក្រុងហូជីមីញ។
  • 2011៖បច្ចេកទេសវះកាត់ផ្សំដំឡើងឧបករណ៍ជំនួយការស្ដាប់នៅមន្ទីរពេទ្យពហុផ្នែកCheng Hsinប្រទេសតៃវ៉ាន់។
  • 2012៖ វះកាត់ដោយការសុងកាមេរ៉ាប្រអប់ខ្យល់(ច្រមុះ)និងលលាដ៍ក្បាលតាមវិធីឥន្ទ្រសនៅភាគវិទ្យាសាស្ត្រត្រចៀក ច្រមុះ បំពង់ក នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ University of North Carolina សហរដ្ឋអាមេរិក។
  • 2013៖ ការសិក្សាបច្ចេកទេសវះកាត់ព្យាបាលការស្រមុកនិងបញ្ហាអស់ដង្ហើមពេលគេងដោយមានការទប់ស្ទះនៅមន្ទីរពេទ្យ SGHប្រទេសសិង្ហបុរី។
  • 2016៖ សិក្សាស្រាវជ្រាវឆ្លងវេជ្ជសាស្ត្រផ្នែកព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យ Chang Gung Kaohsiung ក្រុងកាហ្សុង ប្រទេសតៃវ៉ាន់។
  • 2017៖ វះកាត់ព្យាបាលការស្រមុកនិងអស់ដង្ហើមពេលគេងដោយមានការទប់ស្ទះវះកាត់ប្រអប់ខ្យល់(ច្រមុះ)និងលលាដ៍ក្បាលនៅសាកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក។
  • 2019៖ វះកាត់ក្បាលនិងកលើសាកសព នៅមន្ទីរពេទ្យ Rajavithi ក្រុងបាងកក ប្រទេសថៃ។

ដំណើរការបម្រើការងារ

ដំណើរការបម្រើការងារ
  • 1999 – 2003៖ គ្រូពេទ្យបន្ទាប់បណ្តុះបណ្តាល ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យជោរ៉ៃ។
  • 2003 – 2008៖ គ្រូពេទ្យផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកុមារទី១។
  • 2008 – 2019៖ គ្រូពេទ្យព្យាបាលផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យ FV។
  • 2019 – 2020៖ ប្រធានផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យ FV។
  • 2020 – បច្ចុប្បន្ន៖ នាយកវិជ្ជាជីវៈ នៅមន្ទីរពេទ្យអន្តរជាតិ Nam Sai Gon ។
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ កក់ថ្ងៃពិនិត្យសុខភាព កក់ថ្ងៃពិនិត្យសុខភាព