benhviennamsaigon.com
icon close

គោលការណ៍ឯកជនភាព

សូមអរគុណចំពោះការចូលមើលគេហទំព័រ៖ មន្ទីរពេទ្យNam Sai Gon យើងយល់ពីសារៈសំខាន់នៃភាពឯកជន ហើយនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំអឺជាសម្ងាត់។ សូមអានគោលការណ៍ឯកជនភាពនេះ ហើយស្វែងយល់ពីការអនុវត្តរបស់យើងទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ គោលការណ៍ឯកជនភាពនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន ដូច្នេះសូមពិនិត្យមើលលក្ខខណ្ឌទាំងនេះឱ្យបានទៀងទាត់ ដើម្បីដឹងអំពីការផ្លាស់ប្តូរណាមួយ។

មាត្រាទី 1៖ គោលបំណង និងវិសាលភាពនៃការប្រមូលព័ត៌មាន

1.1 គោលបំណងនៃការប្រមូលព័ត៌មាន

ការប្រមូលទិន្នន័យសំខាន់ៗនៅលើគេហទំព័ររបស់មន្ទីរពេទ្យNam Sai Gon រួមមាន៖

  • សម្រាប់អតិថិជនដែលធ្វើការណាត់ជួប៖ ឈ្មោះពេញលិ្ អាស័យដ្ឋាន លេខទូរស័ព្ទ ឯកទេសដែលត្រូវពិនិត្យ និងលក្ខខណ្ឌផ្សេងៗ (បើមាន)។ល។
  • ដំណឹងជ្រើសរើសបុគ្គលិក៖ ព័ត៌មានផ្ទាល់ខ្លួន ស្ថានភាពសុខភាព កម្រិតរៀនសូត្រ បទពិសោធន៍ការងាល។ល។

នេះគឺជាព័ត៌មានដែលមន្ទីរពេទ្យNam Sai Gon តម្រូវឱ្យអតិថិជនផ្តល់ជូននៅពេលចុះឈ្មោះប្រើប្រាស់សេវាកម្មណាត់ជួប និងជ្រើសរើសបុគ្គលិកនៅលើគេហទំព័ររបស់មន្ទីរពេទ្យ Nam Sai Gon។

យើងរក្សាសិទ្ធិក្នុងការបដិសេធការទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើង ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានលួច បាត់បង់ ឬខូចខាតដោយសារបាត់បង់ ឬតាមមធ្យោបាយផ្សេងទៀត។

1.2 វិសាលភាពនៃការប្រមូលព័ត៌មានផ្ទាល់ខ្លួន

  • ការផ្តល់សេវាដល់អតិថិជន។
  • ការផ្ញើការជូនដំណឹងអំពីសកម្មភាពផ្លាស់ប្តូរព័ត៌មានរវាងអតិថិជន។
  • ទំនាក់ទំនង និងដោះស្រាយជាមួយអតិថិជនក្នុងករណីពិសេស។
  • កុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនសម្រាប់គោលបំណងផ្សេងក្រៅពីការបញ្ជាក់ និងទំនាក់ទំនងដែលទាក់ទងនឹងប្រតិបត្តិការនៅលើគេហទំព័ររបស់មន្ទីរពេទ្យNam Sai Gon។

មាត្រាទី 2 វិសាលភាពនៃការប្រើប្រាស់ព័ត៌មាន

  • ព័ត៌មានទំនាក់ទំនងដែលយើងប្រមូលបានខាងលើគឺត្រូវបានប្រើសម្រាប់គោលបំណងព័ត៌មានផ្ទាល់ខ្លួនតែប៉ុណ្ណោះ ជួយអោយក្រុមការងារពេទ្យក្នុងការទាក់ទងអ្នកអំពីបញ្ហាផ្ទាល់ខ្លួន ដូចជាការណាត់ជួបផ្នែកវេជ្ជសាស្រ្ត ការជ្រើសរើសបុគ្គលិកជាដើម។ល។ ឬការផ្ញើព្រឹត្តិប័ត្រព័ត៌មានអំពីមន្ទីរពេទ្យNam Sai Gon។
  • យើងខ្ញុំប្រមូលព័ត៌មានអំពីការចូលមើលគេហទំព័ររបស់អ្នក រួមទាំងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបាន និងមិនអាចកំណត់អត្តសញ្ញាណបានសម្រាប់ការវិភាគ (ឧ. ទិន្នន័យការវិភាគការចូលមើលគេហទំព័រ។ល។)។
  •  ព័ត៌មានរបស់អ្នកត្រូវបានប្រើដើម្បីជួយផ្តល់សេវាកម្មរបស់យើងខ្ញុំ ហើយយើងអាចផ្តល់ព័ត៌មានដល់ភ្នាក់ងារឬក្រុមហ៊ុនរបស់យើង។ ភ្នាក់ងារឬក្រុមហ៊ុនរបស់ទាំងនេះត្រូវបានត្រួតយ៉ាងតឹងរ៉ឹងដោយគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ។

មាត្រាទី3៖ រយៈពេលផ្ទុកព័ត៌មាន

យើងខ្ញុំនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដែលអតិថិជនបានផ្តល់នៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការផ្ទុកព័ត៌មានរបស់យើងខ្ញុំ ឬព័ត៌មានដែលយើងជួលក្នុងអំឡុងពេលដំណើរការផ្តល់សេវាកម្មដល់អតិថិជនរហូតដល់គោលបំណងនៃការប្រមូលត្រូវបានបញ្ចប់ ឬនៅពេលដែលអតិថិជនស្នើសុំលុបចោលព័ត៌មានដែលបានផ្តល់។

មាត្រាទី4៖ អាសយដ្ឋាននៃអង្គភាពប្រមូល និងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន

មន្ទីរពេទ្យNam Sai Gon

  • អាស័យដ្ឋាន៖ 88 ផ្លូវលេខ 8 តំបន់លំនៅដ្ឋាន Trung Son Binh Hung ទីក្រុងហូជីមិញ។
  •  ទូរស័ព្ទ៖ 1800 6767
  • Email: info@nih.com.vn

មាត្រាទី 5៖ មធ្យោបាយ និងឧបករណ៍សម្រាប់អ្នកប្រើប្រាស់ចូលផ្ទាល់ និងកែសម្រួលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ

ប្រសិនបើអតិថិជនមិនចាប់អារម្មណ៍ ឬមិនចង់ទទួលដំណឹង និងព័ត៌មាន អតិថិជនអាចផ្លាស់ប្តូរព័ត៌មានរបស់អ្នកបានគ្រប់ពេល ដោយផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ៖ info@nih.com.vn

មាត្រាទី 6៖ ការប្តេជ្ញាចិត្តក្នុងការការពារព័ត៌មានឯកជនរបស់អតិថិជន

បន្ថែមពីលើការប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់គោលបំណងដែលមានចែងក្នុងប្រការ 1.1 មាត្រាទី 1 នៃគោលការណ៍ឯកជនភាព និងវិសាលភាពដែលមានចែងក្នុងមាត្រា 2 នៃគោលការណ៍ឯកជនភាពនេះ យើងខ្ញុំនឹងរក្សាព័ត៌មានឯកជនរបស់អ្នកជាសម្ងាត់។

សូមអានគោលការណ៍ឯកជនភាព និងស្វែងយល់អំពីសកម្មភាពដែលពាក់ព័ន្ធទាក់ទងនឹងព័ត៌មានឯកជនរបស់អ្នក។ គោលការណ៍ឯកជនភាពអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន ដូច្នេះសូមពិនិត្យ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះឱ្យបានទៀងទាត់ ដើម្បីដឹងពីការផ្លាស់ប្តូរ។

backtotop
ហៅទូរស័ព្ទទៅប្រតិបត្តិករ ហៅទូរស័ព្ទទៅប្រតិបត្តិករ ធ្វើការណាត់ជួប ធ្វើការណាត់ជួប
ណែនាំ